គ.ជ.ប រកឃើញថា ប្រជាពលរដ្ឋជិត៤០ម៉ឺននាក់ ប្រើប្រាស់អត្តសញ្ញាណប័ណ្ណ ធ្វើជាវត្ថុបញ្ចាំ ឬវត្ថុធានា ដើម្បីបានប្រាក់កម្ចី

FN៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា បានប្រាប់អង្គភាព Fresh News នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧នេះថា ក្នុងចំណោមប្រជាពលរដ្ឋ ដែលមានសិទ្ធិបោះឆ្នោតទាំងអស់ ក្រសួងមហាផ្ទៃ និងគ.ជ.ប បានរកឃើញថា មានប្រជាពលរដ្ឋជិត៤០ម៉ឺននាក់ ប្រើប្រាស់អត្តសញ្ញាណប័ណ្ណរបស់ខ្លួន ធ្វើជាវត្ថុបញ្ចាំ ឬវត្ថុធានា ដើម្បីទទួលបានប្រាក់កម្ចី។ លោក ហង្ស ពុទ្ធា បានបញ្ជាក់ទៀតថា ក្នុងចំណោមប្រជាពលរដ្ឋជិត៤០ម៉ឺននាក់ ដែលមានបញ្ហាពាក់ព័ន្ធ អត់អត្តសញ្ញាណប័ណ្ណនោះ ត្រូវបានដោះស្រាយរួចប្រមាណ៥០%ហើយ ដោយពួកគាត់បានធ្វើ ឯកសារបញ្ជាក់ អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត ដើម្បីមានសិទ្ធិបោះឆ្នោតបាន ខណៈប្រមាណ៥០% ស្មើនឹង២០ម៉ឺននាក់ទៀត កំពុងបន្តដោះស្រាយ។ សូមជម្រាបថា នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ប្រធាន គ.ជ.ប លោក ស៊ិក​ ប៊ុនហុក បានចេញសេចក្តីអំពាវនាវ ដល់​គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងប្រតិបត្តិករឥណទានជនបទទាំងអស់ ត្រូវឈប់ទទួលយក អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ពីប្រជាពលរដ្ឋ និងត្រូវប្រគល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ…

សេចក្តីណែនាំរបស់ គ.ជ.ប ស្តីពីការបោះឆ្នោតបាន ឬការបោះឆ្នោតពុំបាន សម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់

FN ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានចេញសេចក្តីណែនាំ ស្តីពីការបោះឆ្នោតបាន ឬការបោះឆ្នោតពុំបាន បន្ទាប់ពីបានពិនិត្យ ដោយត្រឹមត្រូវវាង អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឈ្មោះ និងទិន្នន័យក្នុងបញ្ជីបោះឆ្នោត រូបថត និងរូបពិតរបស់អ្នកបោះឆ្នោត។ * អនុញ្ញាតឲ្យបោះឆ្នោតបាន៖ ១៖ បើឈ្មោះ ភេទ ថ្ងៃខែឆ្នាំកំណើត រូបថត និងរូបពិតរបស់អ្នកបោះឆ្នោតដូចគ្នា ២៖ បើឈ្មោះ ថ្ងៃខែឆ្នាំកំណើត រូបថត និងរូបពិតដូចគ្នា ប៉ុន្តែខុសភេទ ៣៖ បើរូបពិត ចាស់ជាង ឬក្មេងជាងអាយុក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ប៉ុន្តែឈ្មោះ ភេទ ថ្ងៃខែឆ្នាំកំណើតដូចគ្នានឹងឈ្មោះ ភេទ ថ្ងៃខែឆ្នាំកំណើតក្នុងបញ្ជីបោះឆ្នោត * បន្តពិនិត្យថា អាចឲ្យបោះឆ្នោតបាន ឬពុំបាន៖ ១៖ បើរូបថត និងរូបភាពពិតដូចគ្នា តែឈ្មោះសរសេរខុសអក្ខរាវិរុទ្ធ ដូចជាខ្វះ ឬលើស ស្រះ ព្យញ្ជនៈ ជើងអក្សរ វណ្ណយុត្ត នាំឲ្យមានសូរសំឡេងដូចគ្នានោះត្រូវបន្តពិនិត្យ៖ *…

គ.ជ.ប អំពាវនាវដល់គ្រប់គណបក្សនយោបាយ និងសកម្មជន កុំប្រើពាក្យអសីលធម៌ ប្រមាថ មាក់ងាយ នាំឲ្យជះឥទ្ធិពលអាក្រក់ដល់ការ​បោះឆ្នោត

FN ៖ ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ​(គ.ជ.ប) ​បាន​ណែនាំ​ដល់​គ្រប់​គណបក្ស​នយោបាយ ​ក៏ដូចជា​អ្នកគាំទ្រ​រក្សា​ឲ្យបាន​នូវ​ក្រមសីលធម៌ ​ចៀសវាង​ការប្រើ​ពាក្យ​អសីលធម៌ ​ប្រមាថ ​និង​មាក់ងាយ ​ក្នុង​យុទ្ធនាការ​ឃោសនា​រក​សំឡេងឆ្នោត ​ដែល​នាំឲ្យ​ជះឥទ្ធិពល​ការ​អាក្រក់​ដល់​ការបោះឆ្នោត​។​ សេចក្តីអំពាវនាវរបស់ គ.ជ.ប នៅយប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧ បានឱ្យដឹងថា គណបក្ស នយោបាយ បេក្ខជន និង ភ្នាក់ងារ គណបក្សនយោបាយទាំងអស់នៅកម្ពុជា ត្រូវអនវុត្តឱ្យបានម៉ឹងម៉ាត់ តាមមាត្រា៧១ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ដូចតទៅ៖ ១៖ គណបក្សនយោបាយ និងបេក្ខជនទាំងអស់ ត្រូវចៀសវាងប្រព្រឹត្តអំពើគំរាមកំហែង ឬបំភិតបំភ័យ ឬអំពើហិង្សាទៅលើប្រជាពលរដ្ឋ ទៅលើគណបក្សនយោបាយ ឬបេក្ខជនដទៃទៀត។ ២៖ គ្រប់គណបក្សនយោបាយ និងបេក្ខជនទាំងអស់ មិនត្រូវញុះញង់អ្នកគាំទ្រ ឬអ្នកបោះឆ្នោតឱ្យប្រព្រឹត្តអំពើរំលោភ គំរាមកំហែង អំពើហិង្សា ឬបំភិតបំភ័យទៅលើបុគ្គល ឬគណបក្សដទៃទៀតឡើយ។ ៣៖ គណបក្សនយោបាយ បេក្ខជន ឬតំណាងទាំងអស់ មិនត្រូវនិយាយដោយផ្ទាល់មាត់ ឬដោយប្រយោល ឬសរសេរជាលាយលក្ខណ៍អក្សរក្នុងន័យអសីលធម៌ ប្រមាថ មាក់ងាយទៅលើបេក្ខជនអ្នកគាំទ្រ ឬលើបុគ្គលណាមួយឡើយ។ គ.ជ.ប…