ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន៖ យុវជនកម្ពុជា មានសមត្ថភាពគ្រប់គ្រាន់ ដើម្បីប្រកួតប្រជែង ដណ្តើមការងារល្អៗ ក្នុងទីផ្សារអាស៊ាន

FN ៖ ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា យុវជនកម្ពុជា នាពេលបច្ចុប្បន្ននេះ គឺមានសមត្ថភាពគ្រប់គ្រាន់ ដែលអាចប្រកួតប្រជែងដណ្តើមការងារល្អៗ នៅក្នុងទីផ្សារអាស៊ានបាន។ លោកអះអាងថា យុវជនកម្ពុជា ក៏អាចក្លាយទៅជាអ្នកជំនាញផ្សេងៗ ទៅធ្វើការនៅក្រុមហ៊ុនធំៗ ក្នុងបណ្តាប្រទេសសមាជិកអាស៊ានដែរ។ ការអះអាងបែបនេះរបស់ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានធ្វើឡើងនៅក្នុងពិធីប្រគល់រង្វាន់ ដល់និស្សិតជ័យលាភី នៃកម្មវិធីល្បងប្រាជ្ញាពិសេស ស្តីពីអាស៊ានឆ្នាំ២០១៧ (Special ASEAN Quiz 2017) នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាព្រឹកថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០១៧។ លោក ប្រាក់ សុខុន បានបន្តថា «ក្នុងពេលដ៏ខ្លីខាងមុខ យុវជនកម្ពុជាក៏អាចក្លាយទៅជា អ្នកអាជីពក្នុងជំនាញផ្សេងៗ ទៅធ្វើការនៅក្រុមហ៊ុនធំៗ ក្នុងបណ្តាប្រទេស ជាសមាជិកអាស៊ាន។ វត្តមានរបស់យុវជនយើង កាត់តែច្រើននៅក្នុងទីផ្សារការងារអាស៊ាន គឺកាន់តែប្រសើរ ព្រោះវានឹងបង្ហាញថា កម្ពុជាមានធនធានមនុស្ស ដែលមាន សមត្ថភាពគ្រប់គ្រាន់ ក្នុងនាមជាសមាជិកសកម្មមួយ…

FN ៖ ក្នុងទិវាពិភពលោកប្រឆាំងពលកម្មកុមារ ក្រោមប្រធានបទ «សូមការពារកុមារពីពលកម្មកុមារ នៅក្នុងស្ថានភាពជម្លោះ និងគ្រោះមហន្តរាយ» នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧នេះ លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកបង្ហាញពីគោលនយោបាយជាតិទាំង៦ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាប្រឈមប៉ះពាល់លើកុមារ ដែលបានបញ្ជ្រាប និងកំពុងអនុវត្តនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ បើតាមលោករដ្ឋមន្រ្តី គោលនយោបាយទាំងនោះ រួមមាន​៖ ១៖ យុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល បានផ្ដោតលើការធានា ការអភិវឌ្ឍ ផ្ដល់ការងារសមរម្យ សមភាព និងប្រសិទ្ធភាព ដោយទទួលស្គាល់កុមារជាឆ្អឹងខ្នងនៃមូលធនមនុស្ស និងសេដ្ឋកិច្ចរបស់ប្រទេសជាតិ។ ២៖ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ឆ្នាំ២០១៤-២០១៨ និងគោលដៅអភិវឌ្ឍន៍សហសវត្សរ៍កម្ពុជា ដែលជាក្របខណ្ឌយុទ្ធសាស្រ្តសំខាន់ ក្នុងការកំណត់ច្បាស់លាស់ពីលទ្ធផលរំពឹងទុក និងសូចនាករសម្រាប់កុមារ។ ៣៖ យុទ្ធសាស្រ្តជាគាំពារសង្គមសម្រាប់ជនក្រីក្រ និងងាយរងគ្រោះ ឆ្នាំ២០១១ បានចែងយ៉ាងច្បាស់ពីបញ្ញត្តិ និងការគាំទ្រសម្រាប់កុមារ និងយុវជន ដែលងាយរងគ្រោះដោយសារពលកម្មកុមារ ការជួញដូរកុមារ ការធ្វើចំណាកស្រុក កុមារដែលមានបញ្ហាពាក់ព័ន្ធនឹងច្បាប់ កុមារអនាថា កុមារជនជាតិដើមភាគតិច…

រដ្ឋសភា ចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ ស្ដីពីលទ្ធផលនៃកិច្ចប្រជុំលើកទី៨ នីតិកាលពី៥

FN ៖ នៅរ​សៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧នេះ រដ្ឋសភា ចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ ស្ដីពីលទ្ធផលសម័យប្រជុំរដ្ឋភាព លើកទី៨ នីតិកាលពី៥ នៅព្រឹកមិញនេះ។ តាមសេចក្ដីប្រកាសព័ត៌មាន ដែលអង្គភាព Fresh News ទទួលបានបញ្ជាក់ថា អង្គសភាបានអនុម័តលើកយករបៀបវារៈចំនួន០១ មកពិភាក្សា និងអនុម័ត គឺសេចក្ដីស្នើច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។ ​សូមជម្រាបថា សម័យប្រជុំនាប្រព្រឹត្តទៅនៅព្រឹកមិញនេះ ធ្វើឡើងក្រោមអធិបតីភាព សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ព្រមទាំងមានការចូលរួមពី តំណាងរាស្ដ្រពេលផ្ដើមសម័យប្រជុំមាន១០៦រូប ដែល​ត្រូវបានផ្អាក់នៅវេលាម៉ោង១០៖៤៦នាទី។