ក្រសួងអប់រំសម្រេចផ្អាកបណ្តោះអាសន្នវិទ្យាល័យសម្តេច ហ៊ុន សែនភ្នំពេញថ្មី និងសាលាអន្តរជាតិ SIS

FN ៖ ក្រសួងអប់រំសម្រេចផ្អាកជាបណ្តោះអាសន្ន វិទ្យាល័យសម្តេច ហ៊ុន សែនភ្នំពេញថ្មី និងសាលាអន្តរជាតិ SIS និងស្នើឲ្យសិស្សានុសិស្សនៃសាលាទាំងពីរ មកធ្វើតេស្តយកសំណាកនៅវេលាម៉ោង៩ព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោយអាណាព្យាបាល និងសិស្ស មានផ្ទុកមេរោគកូវីដ១៩ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១នេះ។ សេចក្តីជូនដំណឹងរបស់ក្រសួងអប់រំបានបញ្ជាក់ថា ដើម្បីចៀសវាងការឆ្លងជំងឺកូវីដ-១៩ ចូលក្នុងសាលារៀន និងរីករាលដាលក្នុងសហគមន៍ ក្រសួងសម្រេចផ្អាកដំណើរការវិទ្យាល័យសម្ដេច ហ៊ុន សែន ភ្នំពេញថ្មី និងសាលាអន្តរជាតិ អេស អាយ អេស (SIS) សាខាឡាក់គីស្តារ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី និងស្នើសូមបុគ្គលិអប់រំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់ រួមទាំងកម្មករ និងអ្នកលក់ដូរនៃគ្រឹះស្ថានសិក្សាទាំង២ ខាងលើ ដែលពាក់ព័ន្ធនឹង «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» អញ្ជើញមកសាលា នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ០៩:០០នាទី…

ប្រកាសឱ្យបន្តផ្អាកអាជីវកម្ម KTV ក្លឹបកម្សាន្ត និងស្នើដល់រដ្ឋបាលរាជធានី-ខេត្តត្រួតពិនិត្យការងារនេះឱ្យបានជាប់ជាប្រចាំ

FN ៖ ដើម្បីបន្តយ៉ាងសកម្មក្នុងការចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ពិសេសព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងទេសចរណ៍បានប្រកាសប្រាប់មូលដ្ឋានអាជីវកម្ម KTV ក្លឹបកម្សាន្ត (ខារ៉ាអូខេ រង្គសាល ឌីស្តូតែក និងបៀរហ្គាឌិន) ត្រូវបន្តការផ្អាកសកម្មភាពអាជីវកម្មឱ្យបានខ្ជាប់ខ្លួនរហូតដល់មានការសម្រេច និងសេចក្ដីជូនដំណឹងថ្មី។ ក្រសួងទេសចរណ៍ក៏បានជម្រាបជូនគណៈអភិបាលរាជធានី-ខេត្តត្រូវបន្តជំរុញការបិទ និងត្រួតពិនិត្យមូលដ្ឋានអាជីវកម្ម KTV ក្លឹបកម្សាន្ត (ខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងបៀរហ្គាឌិន) ទាំងនេះ ឱ្យបានម៉ឺងមាត់ជាប់ជាប្រចាំ ដោយអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាព៕

ក្រសួងសុខាភិបាល បង្ហាញពីតាំងនិងពេលវេលា សម្រាប់ចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ នៅតាមបណ្ដារាជធានី-ខេត្តចំនួន១០

FN ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានបង្ហាញទីតាំង និងពេលវេលាសម្រាប់ចាក់វ៉ាក់សាំងស៉ីណូហ្វាមរបស់ចិន ដើម្បីប្រឆាំងជំងឺកូវីដ-១៩ ជូនគ្រូពេទ្យ បុគ្គលិក-មន្ដ្រីសុខាភិបាលទាំងអស់ និងកងកម្លាំងនគរបាលជាតិ នៅតាមបណ្ដារាជធានី-ខេត្ត ចំនួន១០។ សេចក្ដីជូនព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទើបទទួលបានក្រសួងសុខាភិបាលបញ្ជាក់ថា ដំណើរការចាក់វ៉ាក់សាំងសម្រាប់ក្រុមមនុស្សខាងលើនេះ នឹងដំណើរការចាប់ពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ស្អែកនេះតទៅ ចាប់ពីម៉ោង៨ព្រឹក រហូតដល់ម៉ោង៥ល្ងាច។