សម្តេចតេជោ ហ៊ុន សែន ផ្ញើសារចូលរួមរំលែកទុក្ខ ចំពោះមរណភាពរបស់ បិតាស្ថាបត្យករខ្មែរ វណ្ណ ម៉ូលីវណ្ណ

FN​ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀល ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧នេះ បានចេញសាររំលែកទុក្ខចំពោះមរណភាពរបស់ បិតាស្ថាបត្យករខ្មែរ លោកតា វណ្ណ ម៉ូលីវណ្ណ។ តាមលិខិតរំលែកទុករបស់ សម្តេចតេជោ ហ៊ុន សែន ដែលផ្ញើជូនដល់លោកស្រី Vann Amber Gertrude ភរិយារបស់លោកតាវណ្ណ ម៉ូលីវណ្ណ បានបញ្ជាក់ថា មរណភាពរបស់ លោក វណ្ណ ម៉ូលីវណ្ណ គឺជាការបាត់បង់បិតា ជីតា ប្រកបដោយព្រហ្មវិហាធម៌ និងក៏ជាការបាត់បង់នូវធនធានមនុស្សដ៏សំខាន់ម្នាក់របស់ជាតិ។ សូមបញ្ជាក់ថា ស្ថាបត្យករជើងចាស់ដ៏​ល្បីល្បាញបំផុតរបស់ប្រទេសកម្ពុជា លោក វណ្ណ មូលីវណ្ណ បានទទួលមរណភាព នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧នេះ ក្នុងជន្មាយុ៩១ឆ្នាំ នៅផ្ទះរបស់លោកតាមបណ្ដោយដងស្ទឹងសៀមរាប ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ដោយសារតែស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរ។ លោក វណ្ណ ម៉ូលីវណ្ណ គឺជាស្ថាបត្យករនាំមុខគេ និងបង្កើតស្នាដៃជាច្រើននៅក្នុងចលនាស្ថាបត្យកម្មខ្មែរថ្មីរបស់ប្រទេសកម្ពុជា។ លោក…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញចែកសញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យចេនឡា នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នាព្រឹកថ្ងៃព្រហស្បត្តិ៍នេះ

FN​ ៖ នាព្រឹកថ្ងៃព្រហស្បត្តិ៍នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញចែកសញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យចេនឡា នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។ និស្សិតសាកលវិទ្យាល័យចេនឡា ដែលទួលបានសញ្ញាបត្រនេះ មានចំនួនសរុប២៨៣៨នាក់ ក្នុងនេះមាននារី១៥៨៧នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យនូវថ្នាក់បរិញ្ញាបត្ររងថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅក្នុងឆ្នាំសិក្សាពី ២០១២ ដល់ឆ្នាំ២០១៦។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរពីវឌ្ឍនភាពរបស់សាកលវិទ្យាល័យចេនឡា។ សម្តេចតេជោ ក៏បានលើកឡើងថា ការបង្កើតសាកលវិទ្យាល័យឲ្យចេញជារូបរាងជារឿងល្អមួយ តែការរក្សាបាននូវនិរន្តរភាពទើជារឿងសំខាន់។ * សម្តេចប្រមុខរាជរដ្ឋាភិបាល បានថ្លែងអំណរគុណសម្រាប់ការរួមគ្នាងើបចេញពីភ្លើងសង្រ្គាម និងជំរុញឲ្យកម្ពុជាមានការរីកចម្រើន។ សម្តេចតេជោ បានលើកឡើងថា គ្មានការជោគជ័យ និងរីកចម្រើនណាមួយដោយគ្មានការចូលរួមនោះទេ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ក្រសួងអប់រំ ដែលបានអនុវត្តន៍ការប្រឡងបាក់ឌុបនាពេលកន្លងទៅឲ្យទទួលបានជោគជ័យ ជាពិសេសគឺការចូលរួមសាទរពីប្រជាពលរដ្ឋ។ សម្តេចថា ការធ្វើកំណែទម្រង់អប់រំនេះ គឺមានសារៈសំខាន់សម្រាប់ជំរុញសិស្ស និងអាណាព្យាបាលឲ្យប្រឹងប្រែងយកចិត្តទុកដាក់ប្រឹងប្រែងរៀនសូត្រ។ * សម្តេចតេជោ ហ៊ុន សែន…

សម្ដេចតេជោ ហ៊ុន សែន ស្នើស្ថាប័នរដ្ឋ-ឯកជនចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍ឲ្យបានសកម្ម ដើម្បីជំរុញចលនាទេសចរណ៍ក្នុងស្រុក និងអន្តរជាតិ

FN ៖ ក្នុងសារលិខិតអបអរសាទរទិវាទេសចរណ៍ពិភពលោក នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើដល់ស្ថាប័នរដ្ឋ វិស័យឯកជន សហគមន៍ទេសចរណ៍ ប្រជាពលរដ្ឋមូលដ្ឋាន និងដៃគូអភិវឌ្ឍន៍ ត្រូវចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជាឲ្យបានសកម្ម និងខ្លាំងក្លាបន្ថែមទៀត ដើម្បីរួមចំណែកជំរុញចលនាទេសចរណ៍ក្នុងស្រុក ក៏ដូចជាខិតខំទាក់ទាញទេសចរអន្តរជាតិឲ្យបានច្រើនថែមទៀតដែរ។ ទិវាទេសចរណ៍ពិភពលោក នៅឆ្នាំ២០១៧នេះ ប្រព្រឹត្តទៅក្រោមប្រធានបទ «និរន្តរភាពទេសចរណ៍ ជាយន្តការសម្រាប់ការអភិវឌ្ឍ» លើទឹកដីខេត្តកែប ដែលរៀបចំដោយក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តកែប ក្រោមអធិបតីភាពលោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោក កែន សត្ថា អភិបាលខេត្តកែប អមជាមួយនឹង​ «ឆ្នាំអន្តរជាតិ ២០១៧ នៃការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាព (2017 International Year of Sustainable Tourism for Development)»។ ក្នុងសារលិខិតខាងលើ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ដើម្បីចូលរួមអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០១៧ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា…