Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer

សេចក្តីដកស្រង់ប្រសាសន៍ ប្រគល់រង្វាន់ជ័យលាភី មេដាយមាសកីឡាតេក្វាន់ដូ ជើងឯកអាស៊ី លើកទី ៩ នៅប្រទេសម៉ុងហ្គោលី

ប្រារព្ធពិធីពីរក្នុងពេលតែមួយ ថ្ងៃនេះ យើងធ្វើពិធីពីរជាប់គ្នា។ ពិធីទី ១ គឺស្វាគមន៍ និងផ្តល់នូវរង្វាន់ សម្រាប់កីឡាតេក្វាន់ដូ ដែលទើបនឹងទទួលជោគជ័យនៅឯប្រទេសម៉ុងហ្គោលី ហើយទី ២ ក៏បាននឹងបន្តផ្តល់នូវការឧបត្ថម្ភសម្រាប់កីឡាយើងហៅថាបោះប៊ូលទៅចុះ គេហៅ ប៉េតង់ ប៉ុន្តែ យើងថាបោះប៊ូល អញ្ចឹង ទៅវាស្រណុកស្តាប់ គឺកម្រិតថ្នាក់ពិភពលោក ដែលយើងបានទទួលសាជាថ្មីម្តងទៀត។ បានដោះស្រាយនូវប្រាក់រង្វាន់រួចមកហើយដែរ តែនៅសល់ប្រាក់របស់ខ្ញុំ ដែលថ្ងៃនេះក៏ត្រូវបានចេញ គិតមើលទៅ គឺ ១៩៥.៦៥០ ដុល្លារ(អាមេរិក)។ ចេញថ្ងៃហ្នឹង ចេញចង់ធំជាងប្រាក់ខាងរដ្ឋ។ ថវិការដ្ឋផ្សេង ថវិការបស់ខ្ញុំផ្សឹង។ អញ្ចឹងទេ តែកាលណាទទួលជោគ ជ័យ ច្រើនមែនទែន ខ្ញុំត្រូវតែបញ្ចាំផ្ទះយកលុយមកបើក(ជូនកីឡាករ/ការិនី)។ កីឡាករខ្លះបានទាំងមេដាយមាស ប្រាក់ និងសំរឹទ្ធ ខ្ញុំសូមអញ្ជើញក្មួយ សុភ័ក្រ ចាន់ឧត្តម និងអ្នកដែលទទួលមេដាយមាសដទៃទៀតនៅផ្នែកតេក្វាន់ដូឡើងក្រោកឈរឡើង។ សុទ្ធតែមេដាយមាសហើយ? មេដាយប្រាក់/សំរឹទ្ធអង្គុយចុះ។ សុំមើលមុខពួកមេដាយមាស ព្រោះខ្លះមានមេដាយមាសផង មេដាយមាសច្រើន ហើយក៏មេដាយប្រាក់ច្រើនផង។ សុំអង្គុយចុះ។ ឥឡូវ សូមអញ្ជើញខាងមេដាយប្រាក់ងើបឡើង។ មេដាយប្រាក់ ២ នាក់។​…

សេចក្តីដកស្រង់ប្រសាសន៍ ក្នុងពិធីចែកសញ្ញាបត្រជូននិស្សិត នៃសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច

សូមក្រាបថ្វាយបង្គំ ព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ជាទីសក្ការៈ! សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី! ហាត់ប្រាណទុកអោយហើយ កម្មវិធីច្រើន ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកចូលរួមនូវក្នុងការចែកសញ្ញាបត្រជូនជ័យលាភី ចំនួន ៣.៩៥៩ នាក់ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ ថ្ងៃនេះ គឺស្អកក​បន្តិច ប្រហែលជាបញ្ហាបណ្តាលមកពីហាត់ប្រាណជ្រុលពីម្សិលមិញនេះ។ គួរតែនិយាយដែរ … រឿងជញ្ជីង …ជញ្ជីងខ្ញុំយកទៅដល់ថ្នាក់នាយកដ្ឋានមាត្រសាស្ត្ររបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ប៉ុន្តែឃើញថាខុសគ្នាទំាងអស់។ ជញ្ជីងដែលយកមកថាត្រូវហ្នឹង គឺខុសតែម្តង។ គ្រាន់តែអាត្រូវបីខុសគ្នាទំាងបី ​…។ ម្សិលមិញ ហាត់ៗទៅ មកថ្លឹងនឹងជញ្ជីងទិញបានថ្មី ខុសគ្នាដាច់ស្រឡះតែម្តង … រាងចុះគីឡូវាធ្ងន់បន្តិច ដោយសារតែម្សិលមិញរត់រហូតទៅដល់ ៨០ នាទី ឯណោះ ហើយទម្លាក់កាឡូរីរហូតទៅដល់ជិត ៩០០។ ដូច្នេះ វាធ្វើឱ្យធ្លាក់ខ្លំាង។ ព្រឹកមិញនេះចេញមក ថ្លឹងនៅសល់តែក្រោម ៧១ (គីឡូ) …។ ថ្ងៃនេះ មិនជានិយាយច្រើនទេ។ ថ្ងៃនេះ…

សេចក្តីដកស្រង់ប្រសាសន៍ ក្នុងពិធីបើកការដ្ឋានធ្វើអោយប្រសើរឡើងផ្លូវជាតិលេខ ៥ ភាគខាងត្បូងព្រែកក្តាម-ធ្លាម្អម

ឯកឧត្តម HIDEHISA HORINOUCHI អគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា! សម្តេច ឯកឧត្តម លោកជំទាវ​ អស់លោក លោកស្រី បងប្អូនជនរួមជាតិ ដែលបានអញ្ជើញចូលរួម នៅក្នុងឱកាសនេះ ជាទីគោរពនឹករលឹកពីខ្ញុំព្រះករុណាខ្ញុំ! ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានមកចូលរួមជាមួយ សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងបងប្អូនជនរួមជាតិ ដើម្បីសម្ពោធបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ ៥ ពីព្រែកក្តាមទៅដល់ធ្លាម្អម នៃខេត្តពោធិ៍សាត់ ដែលមានប្រវែង ១៣៥ គីឡូម៉ែត្រ ដែលស្ថិតនៅក្នុងក្របខណ្ឌ នៃផ្លូវជាតិលេខ ៥ ទាំងមូល ពីព្រែកក្តាម ទៅកាន់ប៉ោយប៉ែតជាប់ព្រំប្រទល់ថៃ ដែលមានប្រវែង ៣៧០ គីឡូម៉ែត្រ។ ប្រសិទ្ធពរចំពោះបងប្អូនសាសនិកឥស្លាមក្នុងពិធីបួសរ៉ាម៉ាដន មុននឹងចូលដល់ខ្លឹមសារ ដោយសារតែកាលពីថ្ងៃព្រហស្បតិ៍ កន្លងផុតទៅនេះ បងប្អូនសាសនិកឥស្លាម​បានចូលពិធីបួស ដែលហៅថា រ៉ាម៉ាដន ខ្ញុំសុំយកឱកាសនេះ សូមប្រសិទ្ធពរជូនចំពោះបងប្អូន ឥស្លាមទាំងអស់ សូមឱ្យព្រះអាឡោះប្រទានពរជ័យ​ សម្រាប់បងប្អូននៅក្នុងពិធីបួសនេះ។ ពិតហើយ ពិធីសាសនាខាងព្រះពុទ្ធសាសនាមានច្រើនណាស់ ប៉ុន្តែ ខាងសាសនិកឥស្លាមទើបនឹងចាប់ផ្តើម…