រដ្ឋមន្រ្តីការងារ៖ កម្ពុជាបានបញ្ជូនកម្មសិក្សាការីទៅជប៉ុន តាមរយៈកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស ប្រមាណ៤ពាន់នាក់ និងបញ្ជូនបន្ថែមទៀតរហូតដល់ឆ្នាំ២០២២

FN ៖ រយៈពេល៥ឆ្នាំ ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧ រហូតដល់ឆ្នាំ២០២២ខាងមុខ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន នឹងចាប់ផ្ដើមអនុវត្តកិច្ចសហប្រតិបត្តិការ លើអនុស្សរណៈថ្មីមួយ ក្នុងនោះកម្ពុជានឹងបញ្ជូនកម្មសិក្សាការីរបស់ខ្លួនទៅធ្វើកម្មសិក្សា និងបម្រើការងារនៅប្រទេសជប៉ុនបន្ថែម ខណៈបច្ចុប្បន្នកម្មសិក្សាការីខ្មែរនៅជប៉ុន មានប្រមាណ ៤,០០០នាក់។ នេះបើតាមការបញ្ជាក់របស់លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពីរាជធានីតូក្យូ។ អនុស្សរណៈនេះ គឺមានខ្លឹមសារស្តីពី «កិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលកម្មសិក្សាបច្ចេកទេស និងនីតិវិធីជ្រើសរើស បណ្តុះបណ្តាល និងនាំកម្មសិក្សាការីកម្ពុជា ទៅធ្វើការនៅប្រទេសជប៉ុន» ដែលត្រូវបានចុះហត្ថលេខារវាងលោករដ្ឋមន្រ្តី អ៊ិត សំហេង ជាមួយលោក ស៊ីអូ សាគី រដ្ឋមន្ត្រីក្រសួងការងារ សុខាភិបាល និងសុខមាលភាពសង្គម នៃប្រទេសជប៉ុន នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧នេះ។ លោករដ្ឋមន្រ្តីបានឲ្យដឹងថា ភាគីកម្ពុជា និងភាគីជប៉ុនបានឯកភាពគ្នាចុះអនុស្សរណៈយោគយល់គ្នា លើវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានគោលបំណង ផ្ទេរជំនាញបច្ចេកទេស តាមរយៈកម្មវិធីបណ្តុះបណ្តាលកម្មសិក្សាការីជំនាញបច្ចេកទេស ពីប្រទេសជប៉ុនមកប្រទេសកម្ពុជា ដែលមានខ្លឹមសារដូចខាងក្រោម៖ ១៖ ក្រសួងការងារប្រទេសជប៉ុន ដែលមានការសហការជាមួយស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ត្រូវប្តេជ្ញាចិត្តទទួលនូវកម្មសិក្សាការីជំនាញបច្ចេកទេសពីប្រទេសកម្ពុជា…

ក្រសួងទេសចរណ៍៖ ៥ខែដើមឆ្នាំ២០១៧នេះ ប្រជាពលរដ្ឋកម្ពុជា៧០ម៉ឺននាក់ បានចេញទៅទស្សនាក្រៅប្រទេស កើន១៨.៨ភាគរយ

FN ៖ តាមរបាយការណ៍ផ្លូវការ របស់ក្រសួងទេសចរណ៍ ដែលបង្ហាញនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ បានបញ្ជាក់ថា នៅរយៈពេល៥ខែ ដើមឆ្នាំ២០១៧ មានទេសចរកម្ពុជាចេញទៅទស្សនាក្រៅប្រទេសចំនួន៧០០,០២៧នាក់ កើនឡើង១៨.៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០១៦។ ប្រទេសកម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងមានការរីកចម្រើនលើគ្រប់វិស័យ ខណៈកំណើនសេដ្ឋកិច្ចជាតិសម្រេចបាន៧ភាគរយ ក្នុងឆ្នាំ២០១៦ ដែលនេះស្ដែងបញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជាកាន់តែមានជីវភាពធូរធាជាងមុន ពីមួយឆ្នាំទៅមួយឆ្នាំ នាំឲ្យកំណើនមនុស្សដើរទេសចរណ៍ ក៏មានការកើនឡើងច្រើនផងដែរ។ របាយការណ៍បូកសរុបលទ្ធផលការងារទេសចរណ៍ ឆមាសទី១ ឆ្នាំ២០១៧ និងទិសដៅអនុវត្តបន្តឆមាសទី២ បានឲ្យដឹងថា ភ្ញៀវទេសចរអន្តរជាតិ ដែលបានមកទស្សនាប្រទេសកម្ពុជា រយៈពេល៥ខែ ដើមឆ្នាំ២០១៧នេះ មានចំនួន២,២៨៤,៦៣០នាក់ កើនឡើង ១២.៥ភាគរយ​ បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០១៦។ សូមជម្រាបថា កាលពីឆ្នាំ២០១៦ កន្លងទៅ មានភ្ញៀវទេសចរកម្ពុជា ដែលធ្វើដំណើរទៅទស្សនាកម្សាន្តនៅក្រៅប្រទេសចំនួន១,៤៣៤,០៣០នាក់ ខណៈប្រទេសកម្ពុជាទទួលភ្ញៀវទេសចរអន្តរជាតិចំនួន ៥,០១១,៧១២នាក់ កើនឡើង៥ភាគរយ៕

រដ្ឋមន្ត្រីក្រសួង​អប់រំ៖ ក្រសួងគ្រោងនឹងចំណាយថវិកា ៣,៥លាន​ដុល្លារ​​ សម្រាប់ការប្រឡងបាក់ឌុបឆ្នាំ២០១៧នេះ

FN ៖ លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧នេះ បានថ្លែងថា សម្រាប់សម័យប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុ​តិ​ភូមិ​ (បាក់ឌុប) ចំណេះ​ទូទៅ និង​បំពេញវិជ្ជា ដែល​មាន​ថ្នាក់វិ​ទ្យា​សាស្ត្រ និង​វិទ្យាសាស្ត្រ​សង្គម នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ ក្រសួងគ្រោងនឹងចំណាយថវិកា ៣,៥លាន​ដុល្លារ។ ការបញ្ជាក់បែបនេះ របស់លោករដ្ឋមន្ត្រី ហង់ ជួន ណា​រ៉ុ​ន បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានស្ដីពី ការរៀបចំប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ ដែលបានរៀបចំធ្វើឡើងនៅទីស្ដីការក្រសួងអប់រំ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧នេះ។ លោក ហង់ ជួន ណា​រ៉ុ​ន ក៏បានណែនាំផងដែរថា ដើម្បី​ឲ្យ​ដំណើរការ​ប្រឡង ប្រព្រឹត្ត​ទៅ​ប្រកបដោយ​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធភាព​ទទួលយក​បាន ក្រសួង​អប់រំ យុវជន និង​កីឡា សូម​អំពាវនាវ​ ដល់​បេក្ខជន​ទាំងអស់​ត្រូវ​គោរព​បទ​ប្បញ្ញត្តិ…