ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញអធិបតីភាពក្នុងពិធីផ្សព្វផ្សាយគោលនយោបាយជាតិ ស្តីពីការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០១៧-២០២៥

FN ៖ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតីភាព ក្នុងពិធីផ្សព្វផ្សាយគោល នយោបាយជាតិ ស្តីពីការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០១៧-២០២៥ នៅវិមានសន្តិភាព។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រតិកម្មរឿងចាក់ភ្លេងគោរពទង់ជាតិនៅក្នុងកម្មវិធីផ្សព្វផ្សាយ និងដាក់ឲ្យប្រើប្រាស់គោលនយោបាយជាតិ ស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលមិនបានដំណើរការស្រួលតាមកម្មវិធី។ * សម្តេចតេជោ ហ៊ុន សែន បានព្រមានដកអ្នកគ្រប់គ្រងការងារចាក់បទភ្លេងជាតិនេះ នឹងត្រូវដកចេញប្រសិនបើមានបញ្ហាផ្សេងទៀត។ សម្តេចតេជោថា បើរឿងរ៉ាវតូចតាចធ្វើមិនបានផង តើទៅធ្វើរឿងធំតើធ្វើម្តេចនឹងកើត។ * សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការត្រួតពិនិត្យការងាររបស់សម្តេច គឺមិនពាក់កណ្តាលសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ នោះឡើយ។ សម្តេចតេជោ បានរំលឹកថា ព្រះបរមរតនកោដ្ឋ សូម្បីតែបញ្ជីម្ហូបអាហារសម្រាប់ទទួលភ្ញៀវ ក៏ព្រះអង្គត្រូវត្រួតពិនិត្យ និងឡាយព្រះហស្ថលេខាដោយផ្ទាល់ផងដែរ។ សម្តេចតេជោ បានបញ្ជាក់ថា…

សម្តេចតេជោ ហ៊ុន សែន ប្រកាសអនុញ្ញាតឲ្យកីឡាករ-កីឡាការិនីជំនាញនៅកម្ពុជា ជិះរថយន្តក្រុងរបស់រាជធានីភ្នំពេញដោយមិនគិតថ្លៃ

FN ៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រលប់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧នេះឲ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសអនុញ្ញាតឲ្យកីឡាករ-កីឡាការិនីជំនាញប្រើប្រាស់រថយន្តក្រុងរបស់រាជធានីភ្នំពេញ ដោយមិនគិតថ្លៃ។ ប្រធានគណៈកម្មាធិការជាតិអូឡាំពិកលោក ថោង​ ខុន បានបន្ថែមថា កីឡាករដែលមានសិទ្ធជិះរថយន្តក្រុងឥតគិតថ្លៃនេះ គឺមានបណ្ណកីឡាករជំនាញ ដែលទទួលស្គាល់ដោយសហព័ន្ធកីឡាជំនាញ និងបានឯកភាពដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ហើយបច្ចុប្បន្នកីឡាករជំនាញទាំងអស់មានចំនួនប្រមាណ៥០០០នាក់។ ការផ្តល់នេះជាការលើកទឹកចិត្តដល់កីឡាករ-កីឡាការិនីកម្ពុជា ដើម្បីជំរុញដល់វិស័យកីឡាឲ្យកាន់តែប្រសើរបន្ថែមទៀត ជាពិសេសសម្រាប់ឈានឆ្ពោះទៅរកស៊ីហ្គេម ២០២៣ ខាងមុខ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នឹងក៏ដូចជាផ្តល់នូវភាពងាយស្រួលដល់កីឡាករ ធ្វើដំណើរទៅហាត់នៅពហុកីឡដ្ឋានជាតិផងដែរ។

សម្តេចតេជោ ហ៊ុន សែន ប្រកាសផ្តល់កាដូដល់បងប្អូនប្រជាពលរដ្ឋទៀតហើយនោះគឺ ឈប់យកថ្លៃសំបុត្រចូលឧទ្យានជាតិព្រះមុនីវង្ស «បូកគោ»

FN ៖ នៅប៉ុន្មាននាទីមុននេះនារសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសជាផ្លូវការថា ក្រុមហ៊ុន សុខាអូតែល បានស្ម័គ្រចិត្តឈប់លក់សំបុត្រយកថ្លៃ ចូលឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» និងរមណីយដ្ឋានបូកគោ ដែលនឹងចូលជាធរមាន ចាប់ពីវេលាម៉ោង ០០៖០០នាទី ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧តទៅ។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសតាមរយៈ Facebook ផ្លូវការរបស់សម្តេចយ៉ាងដូច្នេះថា៖ «ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ ក្នុងនាមរាជរដ្ឋាភិបាល មានសេចក្តីរីករាយ សូមជម្រាបជូនដល់សាធារណជនឱ្យបានជ្រាបថា ក្រុមហ៊ុន សុខា អូតែល បានស្ម័គ្រចិត្តឈប់លក់សំបុត្រយកថ្លៃចូលឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» និងរមនីយដ្ឋានបូកគោ ដែលនឹងចូលជាធរមាន ចាប់ពីវេលាម៉ោង ០០:០០នាទី ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ តទៅ។ ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ យល់ថា ការឈប់លក់សំបុត្រយកថ្លៃចូលឧទ្យានជាតិនេះ នឹងជួយសម្រួលដល់បងប្អូនជនរួមជាតិ ក៏ដូចជាភ្ញៀវទេសចរណ៍ទាំងអស់បានឡើងទៅទស្សនាកម្សាន្ដនៅលើតំបន់រមណីយដ្ឋានប្រវត្តិសាស្រ្ដ ជាពិសេសបានទស្សនាទេសភាពដ៏ស្រស់ត្រកាលនិងសែនមនោរម្យ និងស្វែងយល់អំពីប្រភេទសត្វ និងរុក្ខជាតិដ៏មានតម្លៃ…