រដ្ឋមន្រ្តីសង្គមកិច្ច៖ ការបង្កើតមជ្ឈមណ្ឌលសំចតជួយជនរងគ្រោះ នៅតាមព្រំដែនជាច្រើនកន្លែង បង្ហាញពីការទទួលខុសត្រូវ លើជនងាយរងគ្រោះ

FN ៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជននិង យុវនីតិសម្បទា បានលើកឡើងថា ការបង្កើត នូវមជ្ឈមណ្ឌលសំចត សម្រាប់ជួយជនរងគ្រោះបានច្រើនកន្លែង នៅតាមច្រកព្រំដែន ពិតជាមានសារៈសំខាន់ណាស់ និងបានចូលរួមចំណែកការងារសង្គមកិច្ច ក្នុងការទទួលមើលខុសត្រូវលើជនងាយរងគ្រោះឲ្យកាន់តែប្រសើរ និងមាន ប្រសិទ្ធភាពជាងមុន ជាពិសេសជាការលើកមុខមាត់រាជរដ្ឋាភិបាលនិងប្រទេសកម្ពុជា។ ការលើកឡើងរបស់ រដ្ឋមន្រ្តី វង​សូត បានធ្វើឡើង នៅក្នុងកិច្ចប្រជុំមួយស្តីពីការពង្រឹងកិច្ចសហការ និងពិនិត្យ តាមដានតួនាទី និងភារកិច្ចក្រុមការងារការពារជនរងគ្រោះ ដោយអំពើរជួញដូរមនុស្ស នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវ នីតិសម្បទា ដែលមានការចូលរួមពី មន្រ្តីនគបាល នៃក្រសួងមហាផ្ទៃ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូប។ ក្នុងឱកាសនោះលោក វង សូត បានលើកឡើងថា នេះគឺ ជាកិច្ចប្រជុំលើកដំបូង ចាប់តាំង ពីបង្កើតក្រុមការងាររួចមក ទោះបីមិនបានប្រជុំជាញឹកញាប់ក្តី ក៏សង្កេតឃើញថាការខិតខំបំពេញការងារទទួល បានផ្លែផ្កាជាយ៉ាងច្រើន ក្នុងនោះនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងសមហរណកម្មជនរងគ្រោះដែល ជាសេនាធិការផ្ទាល់ ឲ្យក្រុមការងារ ក៏ដូចជាក្រសួង បានសហការសម្របសម្រួលគ្រប់កិច្ចការទាំងអស់នេះ។…

រាជរដ្ឋាភិបាល ត្រៀមរួចរាល់កញ្ចប់ថវិកា២៧លានដុល្លារ សម្រាប់ផ្តល់ឲ្យម៉ាស៊ីនកិនស្រូវ ប្រមូលទិញស្រូវសែនក្រអូបរបស់កសិករ!

FN ៖ រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមរួចរាល់ហើយ នូវកញ្ចប់ថវិកា២៧លានដុល្លារ សម្រាប់ផ្តល់កម្ចីឲ្យម្ចាស់រោងម៉ាស៊ីនកិនស្រូវ ដើម្បីប្រមូលទិញស្រូវសែនក្រអូប ពីប្រជាកសិករ នៅរដូវប្រមូលដែលនឹងឈាន មកនាពេលខាងមុខ។ កញ្ចប់ថវិកា២៧លានដុល្លារនេះ គឺជាកញ្ចប់ថវិកាដែលរាជរដ្ឋាភិបាល ទម្លាក់ឲ្យធនាគារអភិវឌ្ឍន៍ជនបទ កាលពីឆ្នាំ២០១៦កន្លងទៅ នៅពេលដែលបញ្ហាស្រូវសែនក្រអូប របស់កសិករចុះថ្លៃ ហើយម្ចាស់រោងម៉ាស៊ីនកិនស្រូវបានរអ៊ូរទាំថា គ្មានថវិកាគ្រប់គ្រាន់ ទិញស្រូវសែនក្រអូបពីកសិករ។ អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ លោក កៅ ថាច បានថ្លែងប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ នេះថា នៅឆ្នាំ២០១៦កន្លងទៅ ធនាគារអភិវឌ្ឍន៍ជនបទ បានផ្តល់ឥណទាន ដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវចំនួន៣.៥លានដុល្លារ នៃកញ្ចប់ថវិកា២៧លានដុល្លារ ដែលរាជរដ្ឋាភិបាលទម្លាក់ថវិកា ដើម្បីអន្តរាគមន៍ ពេលស្រូវសែនក្រអូបរបស់ប្រជាពលរដ្ឋជួបបញ្ហា ធ្លាក់ថ្លៃ។ នៅពេលនេះ ថវិកាដែលបានផ្តល់ឥណទាន ត្រូវបានប្រមូលមកវិញអស់ហើយ ដែលថវិកា២៧លានដុល្លារនេះ ត្រូវបានត្រៀមរួចរាល់ ដើម្បីផ្តល់ឥណទានដល់រោងម៉ាស៊ីនកិនស្រូវ ដែលត្រូវការថវិកា ដើម្បីទិញស្រូវសែនក្រអូប ពីប្រជាកសិករនៅរដូវ ប្រមូលផលខាងមុខនេះ។ អគ្គនាយករូបនេះ ក៏បានអំពាវនាវឲ្យម្ចាស់រោងម៉ាស៊ីនកិនស្រូវ មកទទួលយកឥណទានឲ្យបានច្រើន ដើម្បីធ្វើទុនបង្វិលទិញស្រូវ ពីប្រជាពលរដ្ឋ។ លើសពីនេះទៅទៀត…

រាជរដ្ឋាភិបាលកម្ពុជា នឹងបង្កើនថវិកាបន្ថែមទៀត ដល់វិស័យអប់រំនៅឆ្នាំ២០១៨ ផ្តោតលើគ្រូបង្រៀន និងសាលារៀន, ថវិកាក្រសួងអប់រំឆ្នាំនេះ អាចឡើងដល់ជាង៧៣០លានដុល្លារ

FN ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «ការពង្រឹងប្រសិទ្ធភាព ចំណាយសាធារណៈ ដើម្បីធានាឱ្យការអប់រំមានគុណភាព ប្រកបដោយសមធម៌ និងបរិយាបន្ន» ដោយការពិគ្រោះយោបល់នេះ រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តបង្កើនថវិកាបន្ថែមទៀត ដល់វិស័យអប់រំនៅឆ្នាំ២០១៨ ដែលផ្តោតទៅលើគ្រូបង្រៀន និងសាលារៀន។ លោក វង្សី វិស្សុត រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋ កិច្ចនិងហិរញ្ញវត្ថុ និងលោកបណ្ឌិតសភាចារ្យ ហង់ ជួនណារុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជននិងកីឡា បានធ្វើជាសហប្រធាន នៃសិក្ខាសាលាពិគ្រោះយោបល់នេះ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញជាន់ខ្ពស់ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងមកពីក្រសួងស្ថាប័ន ពាក់ព័ន្ធផ្សេងទៀត ដៃគូអភិវឌ្ឍន៍សំខាន់ៗដូចជា WB, ADB, EU, UNDP, UNESCO, UNICEF, USIAD, JICA, KOICA, SWEDEN ,WFP អង្គការសង្គមស៊ីវិល ស្ថាប័នស្រាវជ្រាវ…