ក្រសួងការបរទេស បង្ហាញរបាយការណ៍ស្តីពីការជួយអន្តរាគមន៍ដល់ពលករខ្មែរ នៅប្រទេសចំនួន១០ ក្នុងឆមាសទី១ ឆ្នាំ២០១៧

FN ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧នេះ បានចេញនូវរបាយការណ៍មួយ ស្តីអំពីលទ្ធផល នៃការជួយអន្តរាគមន៍ និងដោះស្រាយបញ្ហាពលករខ្មែរ នៅប្រទេសចំនួន១០ កន្លងមក នៅអំឡុងឆរមាសទី១ ឆ្នាំ២០១៧ ចាប់ពីថ្ងៃទី១ ខែមករា ដល់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧។ តាមសេចក្តីប្រកាសរបស់ ក្រសួងការបរទេស បានឱ្យដឹងថា ការជួយអន្តរាគមន៍ដល់ ពលករខ្មែរ ទាំងនោះ មាននៅប្រទេសថ វៀតណាម ឡាវ មីយ៉ាន់ម៉ា ម៉ាឡេស៊ី សិង្ហបុរី ប្រទេសចិន ប្រទេសជប៉ុន និងប្រទេសកូរ៉េខាងត្បូងជាដើម។ របាយការណ៍នេះ បានបញ្ជាក់ថា ការអន្តរាគមន៍ដល់ពលករនៅប្រទេសថៃ មានចំនួនច្រើនជាងគេ រហូតដល់រាប់ពាន់នាក់ ដោយរាប់ទាំងការបញ្ជូនត្រឡប់មកកម្ពុជាវិញ។ ក្រៅពីនោះមាននៅប្រទេសវៀតណាម៖ ៦៨នាក់ ប្រទេសឡាវ ២៤នាក់ ប្រទេសមីយ៉ាន់ម៉ា៣នាក់ ប្រទេសម៉ាឡេស៊ី ១៣៤នាក់ ប្រទេសឥណ្ឌូនេស៊ី ២១នាក់ ប្រទេសសិង្ហបុរី ២នាក់ ប្រទេសចិន ២២នាក់…

ក្រសួងពាណិជ្ជកម្ម រៀបចំពិព័រណ៍ផលិតផលនាំចេញនាំចូល និងខេត្ត១ផលិតផល១ កម្ពុជា លើកទី១២ នៅពាក់កណ្តាលខែធ្នូ!

FN ៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្ដីជូនដំណឹងមួយ ដោយបញ្ជាក់ថា ខ្លួននឹងរៀបចំពិព័រណ៍ផលិតផលនាំចេញ-នាំចូល និងខេត្ត១ ផលិតផល១ កម្ពុជាលើកទី១២ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និសីទកោះពេជ្រ ចាប់ពីថ្ងៃទី១៥ ដល់១៨ ខែធ្នូ ឆ្នាំ២០១៧។ សេចក្តីជូនដំណឹងដដែលបានឲ្យដឹងទៀតថា ព្រឹតិ្តការណ៍ពិព័រណ៍នេះ មានរួមបញ្ចូលនូវព្រឹត្តិការណ៍សំខាន់ៗដូចជា វេទិកាស្ដីពីវិនិយោគ និងធុរកិច្ច សិក្ខាសាលាស្ដីពីការជំរុញ សកម្មភាពពាណិជ្ជកម្ម និងកម្មវិធីចុះហត្ថលេខា លើកិច្ចសន្យាពាណិជ្ជកម្ម។ លើសពីនេះទៀត ក្រសួងពាណិជ្ជកម្មមានដាក់តាំង បង្ហាញផលិតផលស្រូវអង្ករ និងរៀបចំកម្មវិធីជំនួបពាណិជ្ជកម្ម សម្រាប់អ្នកនាំចេញអង្ករផងដែរ។ ក្រសួងបន្តថា ការរៀបចំព្រឹត្តិការណ៍នេះ គឺមានគោលបំណងជំរុញសកម្មភាពពាណិជ្ជកម្មនៅកម្ពុជា ឲ្យមានការនាំចេញកាន់តែច្រើន ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា។ ព្រឹត្តិការណ៍ពិព័រណ៍នេះផងដែរ ក៏នឹងផ្ដល់ប្រយោជន៍ ដល់បរិយាកាសពាណិជ្ជកម្ម ក្នុងស្រុកឲ្យមានសន្ទុះឡើង ដើម្បីបង្កើតការតភ្ជាប់ពាណិជ្ជកម្មក្នុងស្រុក​ និងរវាងកម្ពុជា ជាមួយពាណិជ្ជកម្មបរទេស។ សូមបញ្ជាក់ផងដែលថា ពាណិជ្ជករ អាជីវករ ដែលមានបំណងចូលរួម ក្នុងព្រឹត្តិការណ៍ពិព័រណ៍ផលិតផលនាំចេញ-នាំចូល និងខេត្ត១ ផលិតផល១ កម្ពុជាលើកទី១២ ឆ្នាំ២០១៧​ ឬមានគម្រោងស្វែងរកដៃគូវិនិយោគ ឬត្រូវចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយដៃគូរបស់ខ្លួន ត្រូវអញ្ជើញមកបំពេញបែបបទ និងផ្ញើគម្រោងរបស់ខ្លួន មកអគ្គនាយកដ្ឋានពាណិជ្ជកម្ម ឲ្យបានមុនថ្ងៃទី១៥…

សម្តេចក្រឡាហោម ស ខេង៖ ថវិកាជិត១លានដុល្លារ គ្រោងចំណាយសម្រាប់លើកទឹកចិត្ត ដល់មន្ត្រីក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន

FN ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១ បានប្រកាសថា ថវិកាជិត១លានដុល្លារ គ្រោងចំណាយសម្រាប់លើកទឹកចិត្តដល់មន្ត្រីក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ថ្លែងនៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧នេះ ក្នុងកិច្ចប្រជុំដើម្បីត្រៀមរៀបចំធ្វើសន្និបាត បូកសរុបលទ្ធផលអនុវត្តផែនការយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់លើកទី១ និងលើកទិសដៅអនុវត្តយុទ្ធនាការលើកទី២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ខាងមុខនេះសម្តេច ស ខេង បានបញ្ជាក់យ៉ាងដូច្នេះថា «ការគ្រោងថវិកានេះ បានជំរុញ និងលើកទឹកចិត្តដល់សមត្ថកិច្ចមានស្នាដៃ បង្ក្រាបគ្រឿងញៀនបានជោគជ័យ»។ លោកឧត្ដមសេនីយ៍ឯក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ប្រយុទ្ធគ្រឿងញៀន បានថ្លែងថា រយៈពេល១ឆមាស (៦ខែ) ក្នុងឆ្នាំ២០១៧នេះ អាជ្ញាធរជាតិប្រយុទ្ធគ្រឿងញៀន បានបង្រ្កាបក្រុមមុខសញ្ញា ចែកចាយគ្រឿងញៀនជាង៤ពាន់ករណី និងឃាត់ខ្លួនជនសង្ស័យបានជាង១ម៉ឺននាក់នៅទូទាំងប្រទេស។ សូមជម្រាបថា កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ កន្លងទៅ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញយុទ្ធនាការប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន​លើកទី១ រយៈពេល…