សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យឥណ្ឌូនេស៊ី បង្កើតការហោះហើរត្រង់មកកម្ពុជា ខណៈទំហំពាណិជ្ជកម្មប្រទេសទាំងពីរ កើនប្រមាណ ៤៥០លានដុល្លារ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានជំរុញឲ្យប្រទេសឥណ្ឌូនេស៊ី បង្កើតការហោះហើរត្រង់ មកកាន់ប្រទេសកម្ពុជា ដើម្បីលើកកម្ពស់ វិស័យទេសចរណ៍, ពាណិជ្ជកម្ម ក៏ដូចជាទំនាក់ទំនងនៃប្រជាជន រវាងប្រទេសទាំងពីរ។ ការជំរុញឱ្យបង្កើតជើងហោះហើរត្រង់រវាងកម្ពុជា-ឥណ្ឌូនេស៊ីនេះ បានធ្វើឡើងខណៈដែលសម្តេច បានអនុញ្ញាតឲ្យលោក ពីតូណូ ពូណូម៉ូ (Pitono Purnomo) ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ចូលជួបសម្តែងការគួរសម និងជម្រាបលា នាវិមានសន្តិភាព នាព្រឹកថ្ងៃទី០៦ ខែវិច្ឆិកានេះ។ ក្រោយបញ្ចប់ជំនួបនេះ លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបញ្ជាក់ក្រុមអ្នកសារព័ត៌មានថា នៅក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា កន្លងមកនេះ ឥណ្ឌូនេស៊ីបានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងពេលវេលាដែលកម្ពុជាស្វែងរកសន្តិភាព ជាពិសេសនៅក្នុងការងារពាណិជ្ជកម្ម វិនិយោគនេះ គឺសម្តេចចង់ឃើញទំហំសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ មានការកើនឡើង។ សម្តេចបានបន្តថា នៅក្នុងតំបន់អាស៊ាន ឥណ្ឌូនេស៊ី គឺជាប្រទេសដែលមានប្រជាជនច្រើនជាងគេ គឺមានប្រមាណជាង២៦០លាននាក់ ហើយក៏ជាទីផ្សារធំជាងគេនៅក្នុងតំបន់អាស៊ាននេះ ដូច្នេះគួរតែជំរុញក្នុងការវិនិយោគ។…

សម្ដេចតេជោ ហ៊ុន សែន ផ្ដល់កាដូដ៏ធំមួយទៀតជូនជនរួមជាតិ គឺប្រកាសទិញស្ពានឆ្លងកាត់ដៃសមុទ្រនៅខេត្តកោះកុង ពីក្រុមហ៊ុន លី យ៉ុងផាត់ ធ្វើដំណើរមិនបាច់បង់ប្រាក់ទៀតឡើយ

FN ៖​ កាដូធំមួយទៀតហើយដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសផ្ដល់ជូនជនរួមជាតិនាឱកាសព្រះរាជពិធីបុណ្យអុំទូក គឺរាជរដ្ឋាភិបាលបានប្រកាសទិញ ស្ពានឆ្លងកាត់ដៃ សមុទ្រឆ្ពោះទៅកាន់ប្រទេសថៃ នៅខេត្តកោះកុង ពីក្រុមហ៊ុន លី យ៉ុងផាត់ មកគ្រប់គ្រងវិញ ដោយអនុញ្ញាតឲ្យប្រជាពលរដ្ឋធ្វើដំណើរដោយមិនបាច់បង់ប្រាក់ទៀតឡើយ។ នេះជាការបញ្ជាក់របស់ប្រមុខនៃរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន នៅលើទំព័រ Facebook របស់សម្ដេចនាប៉ុន្មាននាទីមុននេះ នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៀតថា ការធ្វើដំណើរឆ្លងកាត់ដោយពុំចាំបាច់បង់ប្រាក់ នឹងធ្វើឡើងនៅវេលា ម៉ោង០០៖០០នាទីពាក់កណ្ដាលអធ្រាត្រ ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា ដើម្បីសម្រួលដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរនិយាយជារួម និងនិយាយដោយ​ឡែក បងប្អូនប្រជាពលរដ្ឋនៅខេត្តកោះកុង ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំព្រះករុណាខ្ញុំ បាន​សម្រេចទិញយក​​ត្រឡប់មកវិញ ស្ពានឆ្លងកាត់ដៃសមុទ្រខេត្តកោះកុង ទៅប្រទេសថៃដែល​វិនិ​យោគ​​ដោយ ក្រុមហ៊ុន លី យ៉ុងផាត់ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរ​ឆ្លងកាត់ ​ដោយ​​ពុំចាំបាច់បង់ថ្លៃ ចាប់ពី​ម៉ោង​០០៖០០​នាទី…

សម្ដេចតេជោ ហ៊ុន សែន ឧបត្ថម្ភ ១ម៉ឺនដុល្លារដល់ ស៊ន សៀវម៉ី សម្រាប់ព្យាបាលជង្គង់

FN​ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានឧបត្ថម្ភថវិកាផ្ទាល់របស់សម្ដេចចំនួន ១ម៉ឺនដុល្លារ ដល់វីរកីឡាការិនី ស៊ន សៀវម៉ី ដើម្បីយកទៅព្យាបាលជង្គង់ ដែលត្រូវវះកាត់នៅសាធារណរដ្ឋកូរ៉េនាពេលឆាប់ៗខាងមុខ។ នេះបើយោងតាមការបង្ហោះលើគណនីហ្វេសប៊ុករបស់លោក ស៊ន អេលីត បងប្រុសបង្កើតរបស់ម្ចាស់មេដាយមាសកីឡាស៊ី និងស៊ីហ្គេមខាងលើ។ លោក ស៊ន អេលីត បានសរសេរសារថ្លែងអំណរគុណសម្ដេចទាំងទ្វេរ នាព្រលប់ថ្ងៃទី២៧ ខែតុលានេះថា «ក្នុងនាមខ្ញុំបាទជាបងប្រុសបង្កើតកីឡាការិនី ស៊ន សៀវម៉ី សូមគោរពថ្លែងអំណរគុណ ចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ឋបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់ ចំពោះសុខទុក្ខកីឡាករ កីឡាការិនីគ្រប់រូប។ ខ្ញុំបាទ និងក្រុមគ្រួសារ សូមគោរពដឹងគុណសម្តេចទាំងទ្វេរ ដោយស្មោះដោយបានឧបត្ថមទឹកប្រាក់ចំនួន ១០,០០០ដុល្លារដល់ការព្យាបាលជង្គង់របស់កីឡាការិនី ស៊ន សៀវម៉ី»។ សូមបញ្ជាក់ថា កាលពីម្សិលមិញសារព័ត៌មាន Fresh News ទើបបានផ្សាយព័ត៌មាន អំពីការត្អូញត្អែររបស់បងប្រុសកីឡាការិនី ស៊ន សៀវម៉ី…