សម្រេចមិនយកថ្លៃប្រើប្រាស់ទឹករយៈពេល៣ខែ ពីកម្មករ និងសិស្សនិស្សិត ស្នាក់នៅផ្ទះជួល ក្នុងតំបន់ក្រហមកំពុងបិទខ្ទប់នៃរាជធានីភ្នំពេញ និងក្រុងតាខ្មៅ

FN​ ៖ លោក ស៉ឹម ស៉ីថា អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានប្រកាសតាមបណ្តាញព័ត៌មាន Fresh News ជូនសាធារណជន នៅយប់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១នេះថា តបតាមការអំពាវនាវ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ ឲ្យរដ្ឋាករទឹកក្រុងភ្នំពេញ ពិនិត្យមើលលទ្ធភាពផ្តល់ការអនុគ្រោះថ្លៃទឹក សម្រាប់កម្មករកម្មការិនី នៅក្នុងតំបន់បិទខ្ទប់នោះ, រដ្ឋាករទឹកក្រុងភ្នំពេញ សម្រេចមិនយកថ្លៃប្រើប្រាស់ទឹកស្អាត រយៈពេល៣ខែ ពីកម្មករ កម្មការិនី និងសិស្សនិស្សិត ដែលស្នាក់នៅផ្ទះជួល ក្នុងតំបន់ក្រហមកំពុងបិទខ្ទប់ នៃរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល។ លោក ស៉ឹម ស៉ីថា បានបញ្ជាក់យ៉ាងដូច្នេះថា «យោងតាមការអំពាវនាវរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី នាព្រឹកមិញនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងចូលរួមសម្រួលបន្ទុក ដោយជួយបង់ថ្លៃប្រើប្រាស់ទឹកស្អាតជំនួស៣ខែ គឺខែមីនា មេសា និងឧសភា ដល់កម្មករ សិស្ស និស្សិត ដែលស្នាក់នៅតាមបណ្តាផ្ទះជួល ក្នុងតំបន់ក្រហម កំពុងបិទខ្ទប់»។…

សារសម្លេង៖ សំណូមពរដល់ម្ចាស់ផ្ទះជួល អគ្គិសនីកម្ពុជា និងរដ្ឋាករទឹកកម្ពុជា ផ្អាកយកថ្លៃឈ្នួល ពីបងប្អូនកម្មករ/ការិនី ក្នុងតំបន់បិទខ្ទប់

បងប្អូនជនរួមជាតិជាទីគោរពស្រលាញ់ ខ្ញុំមានការអំពាវនាវទៅកាន់បងប្អូន ទាក់ទិនជាមួយបញ្ហាផ្ទះឈ្នួលរបស់កម្មករ/ការិនី គឺស្ថិតនៅត្រង់ថា ក្នុង​ប៉ុន្មានថ្ងៃកន្លងទៅនេះ ជាពិសេស ម្សិលមិញនេះ គឺមានការទាមទារយកប្រាក់ថ្លៃឈ្នួលផ្ទះពីកម្មករ/ការិនីរបស់យើង ក្នុងពេលដែលកម្មករ/ការិនីរបស់យើងមិនទាន់បានបើកប្រាក់ខែ ហើយកំពុងស្ថិតនៅក្នុងតំបន់បិទខ្ទប់នៅឡើយ គឺនៅក្នុងតំបន់ក្រហម។ ក្នុងស្ថានភាពបែបនេះ ខ្ញុំសូមអង្វរករចំពោះម្ចាស់ផ្ទះជួលទាំងអស់ សុំមេត្តាយោគយល់ដល់កម្មករ/ការិនីរបស់យើង  ក្នុងពេលវេលាមួយដែលយើងទាំងអស់គ្នា សុទ្ធតែមានការជួបការលំបាក។ ក្នុងរយៈពេលកន្លងទៅនេះ ក៏មានម្ចាស់ផ្ទះជួលមួយចំនួនបានសម្រេចមិនយកប្រាក់ឈ្នួលរបស់កម្មករ/ការិនីក្នុងចំនួនមួយរយៈ ឬក៏បញ្ចុះថ្លៃ។ មានមួយចំនួនទៀត គឺមានរហូតដល់ឱ្យប្រើប្រាស់ក្នុងរយៈពេលវែង ដែលខ្ញុំបានធ្វើលិខិតថ្លែងអំណរគុណរួចហើយ​។ ក៏ប៉ុន្តែ នៅសល់បងប្អូនមួយចំនួន ដោយខ្វះការយោគយល់ បង្កើតឱ្យមានបញ្ហាឡើង។ ម្សិលមិញនេះ មានការប្រញាប់ប្រញាល់ទៅធ្វើការដោះស្រាយនៅទីន្លែងនោះ។ ខ្ញុំសូមអង្វរករចំពោះម្ចាស់ផ្ទះជួលទាំង​ឡាយ សូមផ្អាកជាបណ្ដោះអាសន្ន ការយកប្រាក់ឈ្នួលពីកម្មករ/ការិនី ក្នុងពេលដែលកម្មករ/ការិនី មិនទាន់បានបើកប្រាក់ឈ្នួលពីថៅកែនៅឡើយ។ ប្រសិនបើម្ចាស់ផ្ទះជួលទាំងឡាយ អាចនឹងរួមគ្នាធ្វើ ដើម្បីជួយដល់កម្មករ/ការនីរបស់យើង ឧទាហរណ៍ ​ការបញ្ចុះថ្លៃឈ្នួលនៃផ្ទះដែលបាន និងកំពុងស្នាក់នៅ ក្នុងចំនួនប្រមាណភាគរយ ចំនួនតិច ឬចំនួនច្រើន តាមលទ្ធភាពដែលអាចធ្វើទៅបាន ហើយបើសិនជាម្ចាស់ផ្ទះជួលខ្លះអាចលើកលែងទៅបាន ក្នុងមួយខែ ពីរខែ ឬបីខែ ក៏សុំធ្វើការលើកលែង។ ពិតហើយ ខ្ញុំដឹងថាម្ចាស់ផ្ទះជួលខ្លះ គឺខ្ចីលុយធនាគារយកមកសាងសង់ផ្ទះឈ្នួលទាំងនោះ។ បងប្អូនពិតជាមានការលំបាកដូចគ្នា ដែលម្ខាងជាកូនបំណុល ម្ខាងទៀតជាម្ចាស់បំណុល។ ប៉ុន្តែ…