មន្រ្ដីជាន់ខ្ពស់ក្រសួងអប់រំ៖ ក្រសួងបាននិងកំពុងជំរុញការសិក្សាតាមប្រព័ន្ធ Online និងបញ្ជូនឯកសារ មេរៀន លំហាត់ ទៅដល់សិស្សានុសិស្ស

FN ៖ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោក អ៊ឹម កុច បានថ្លែងនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧នេះ ក្រសួងអប់រំបាន និងកំពុងជំរុញឲ្យមានការសិក្សាតាមប្រព័ន្ធ Online ដល់សិស្សានុសិស្ស ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការសិក្សា និងចំណេញពេលវេលា។ ការលើកឡើងបែបនេះ របស់លោករដ្ឋលេខាធិកា ធ្វើឡើងក្នុងឱកាសដែលោកបានអញ្ជើញចូលរួម ក្នុងកម្មវិធីរំលឹកខួបមួយឆ្នាំនៃ ការអនុវត្តគម្រោង Microsoft Student Partners នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧។ លោក អ៊ឹម កុច បានថ្លែងឲ្យដឹងថា «ទិសដៅរបស់ក្រសួង គឺជំរុញឲ្យមានការសិក្សាតាមប្រព័ន្ធ Online ដោយក្រសួងបាន​ប្រើ​ប្រាស់ Facebook Website របស់ក្រសួង ដើម្បីបញ្ចូនឯកសារ លំហាត់ នានាទៅដល់សិស្ស»។ កម្មវិធី Microsoft Student Partners នេះរៀបចំឡើងដោយភាពដៃគូជាមួយក្រសួងអប់រំ និងអង្គការស្ទែមកម្ពុជា ដើម្បីអបអរសាទរកម្មវិធីនិស្សិតដៃគូក្រុមហ៊ុន Microsoft ជំរុញលើកទឹកចិត្តឲ្យអនុវត្តគម្រោងនេះ កាន់តែ​បានល្អបន្ដទៀត និងចូលរួមចែករំលែកបទពិសោធន៍ពីសំណាក់ក្រុម និងស្សិតដៃគូក្រុមហ៊ុន Microsoft។…

នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន អំពាវនាវឲ្យពលរដ្ឋ ដែលមានកូនចៅញៀនថ្នាំ នាំទៅព្យាបាលនៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ខណ:មជ្ឈមណ្ឌលព្យាបាលថ្នាក់ជាតិ តម្លៃជាង៦លានដុល្លារកំពុងសាងសង់

FN ៖ ថ្ងៃទី១០​ ខែសីហា​ ឆ្នាំ២០១៧​​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ ឧបនាយករដ្ឋមន្រ្តី​ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ អញ្ជើញចូលរួមជាអធិបតីបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលផ្តល់សេវាព្យាបាល​ដោយស្ម័គ្រចិត្ត​ និងផ្អែកសហគមន៍​ នៅភូមិឬទ្ធី​២​ ឃុំកែវផុស​ ស្រុកស្ទឹងហាវ​ ខេត្តព្រះសីហនុ​ ដោយមានការចូលរួមពីឯកឧត្តម​រដ្ឋមន្រ្តី​វង សូត​ លោក កៅ​ ខុនដារ៉ា​ លោក លោកស្រី ជារដ្ឋលេខាធិការ​ អនុរដ្ឋលេខាធិការ​ អគ្គនាយក​ អភិបាល​ អភិបាលរង​ កងកំលាំងទាំងបី​ មន្រ្តីរាជការ​ លោកគ្រូអ្នកគ្រូ​ សិស្សនុសិស្ស​ ព្រះសង្ឃ​ និងបងប្អូនកម្មករចំការដូងប្រេង​ និងប្រជាពលរដ្ឋសរុប​ ជាង៦៣០នាក់​ ។ លោក​ យន្ត​ មីន​ ថ្លែងក្នុងនាម​ប្រធានគណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តព្រះសីហនុដែលជាម្ចាស់ផ្ទះ​ ស្វាគមន៍​ ថ្លែងអំណរគុណ​ និងសារសំខាន់នៃមជ្ឈមណ្ឌលថាពិតជាអាចកាត់បន្ថយបាននៅទុក្ខលំបាកដល់គ្រួសារដែលមានកូនចៅធ្លាក់ចូលក្នុងអន្ទាក់នៃគ្រឿងញៀន​ ។ ក្នុងឱកាសនោះដែរលោក​ កៅ ខុនដារ៉ា​ បានថ្លែងក្នុងនាមប្រធានគណកម្មការកសាងមជ្ឈមណ្ឌលសម្រាប់ព្យាបាល និងស្តារនីតិសម្បទាអ្នកញៀន​គ្រឿង​ញៀន ​គ្រោងនឹង​សាងសង់ឡើងដោយទទួលថវិកាពីរាជរដ្ឋាភិបាលកម្ពុជាតាមរយៈមូល​និធិ​ជាតិ​សម្រាប់​ការ​ប្រយុទ្ធប្រឆាំងគ្រឿងញៀន​ ការចូលរួមវិទានដ៏ថ្លៃថ្លាពីសប្បុរសជននិងវិស័យ​ឯកជន​​​តាម​រយៈ​មូលនិធិសម្រាប់សង្គ្រោះនិងស្តារនីតិសម្បទាគ្រឿងញៀន ​​ការ​ឧបត្ថម្ភគាំទ្រ​ពី​រាជរដ្ឋាភិ​​​បាល​ ​​នៃ​សារធារណរដ្ឋសង្គម​និយម​វៀតណាម និង​រដ្ឋាភិបាលបណ្តាប្រទេស​ជាមិត្ត​ផ្សេង​ទៀត។…

ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង៖ បច្ចុប្បន្ននេះ រោងចក្រហុងកុងចំនួន៨៨ កំពុងដំណើរការនៅកម្ពុជា ដោយផ្តល់ការងារដល់ ពលរដ្ឋខ្មែរ ជាង៣ម៉ឺននាក់

FN ៖ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបញ្ជាក់ថា បច្ចុប្បន្ននេះ មានរោងចក្រផលិតស្បែកជើង និងកាត់ដេរ ប្រហែល៨៨ ដែលគ្រប់គ្រងដោយក្រុមហ៊ុនហុងកុង កំពុងដំណើរការនៅក្នុងប្រទេសកម្ពុជា និងមានកម្មករប្រមាណជា ៣៥០០០ នាក់។ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ថ្លែងបែបនេះ ក្នុងឱកាសចូលរួមជាអធិបតីភាពក្នុងពិធីអបអរសាទរខួបទី២០ នៃតំបន់រដ្ឋបាលពិសេស ហុងកុង នៅយប់ថ្ងៃ ទី១០ ខែសីហា ឆ្នាំ២០១៧។ លោក ហោ ណាំហុង បានឲ្យដឹងថា ហុងកុង គឺជាដៃគូពាណិជ្ជកម្មធំបំផុតលំដាប់ទី៦ និងជាប្រទេសនាំចូលធំបំផុតលំដាប់ទី៥ របស់កម្ពុជា ដោយកាលពីឆ្នាំ២០១៦ ពាណិជ្ជកម្មទ្វេភាគីសម្រេចបាន៧៣១លានដុល្លារអាមេរិក ។ លោក ហោ ណាំហុង បានថ្លែងថា «បច្ចុប្បន្នមានរោងចក្រផលិតស្បែកជើង និងកាត់ដេរប្រហែល៨៨ ដែលគ្រប់គ្រងដោយហុងកុង កំពុងដំណើរការនៅក្នុងប្រទេសកម្ពុជា មានកម្មករប្រមាណជា ៣៥០០០នាក់ ជាងនេះទៅទៀត កម្ពុជាអាចនឹងទទួលបានផលប្រយោជន៍ កាន់តែច្រើនទៀត ពីទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគជាមួយហុងកុង ដែលជាមជ្ឈមណ្ឌលសំចតឆ្លងកាត់ ជាមួយអឺរ៉ុប និងសហរដ្ឋអាមេរិក…