FN ៖ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អញ្ជើញចូលរួមជាអធិបតីបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលផ្តល់សេវាព្យាបាលដោយស្ម័គ្រចិត្ត និងផ្អែកសហគមន៍ នៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តមរដ្ឋមន្រ្តីវង សូត លោក កៅ ខុនដារ៉ា លោក លោកស្រី ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អភិបាល អភិបាលរង កងកំលាំងទាំងបី មន្រ្តីរាជការ លោកគ្រូអ្នកគ្រូ សិស្សនុសិស្ស ព្រះសង្ឃ និងបងប្អូនកម្មករចំការដូងប្រេង និងប្រជាពលរដ្ឋសរុប ជាង៦៣០នាក់ ។
លោក យន្ត មីន ថ្លែងក្នុងនាមប្រធានគណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តព្រះសីហនុដែលជាម្ចាស់ផ្ទះ ស្វាគមន៍ ថ្លែងអំណរគុណ និងសារសំខាន់នៃមជ្ឈមណ្ឌលថាពិតជាអាចកាត់បន្ថយបាននៅទុក្ខលំបាកដល់គ្រួសារដែលមានកូនចៅធ្លាក់ចូលក្នុងអន្ទាក់នៃគ្រឿងញៀន ។
ក្នុងឱកាសនោះដែរលោក កៅ ខុនដារ៉ា បានថ្លែងក្នុងនាមប្រធានគណកម្មការកសាងមជ្ឈមណ្ឌលសម្រាប់ព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន គ្រោងនឹងសាងសង់ឡើងដោយទទួលថវិកាពីរាជរដ្ឋាភិបាលកម្ពុជាតាមរយៈមូលនិធិជាតិសម្រាប់ការប្រយុទ្ធប្រឆាំងគ្រឿងញៀន ការចូលរួមវិទានដ៏ថ្លៃថ្លាពីសប្បុរសជននិងវិស័យឯកជនតាមរយៈមូលនិធិសម្រាប់សង្គ្រោះនិងស្តារនីតិសម្បទាគ្រឿងញៀន ការឧបត្ថម្ភគាំទ្រពីរាជរដ្ឋាភិបាល នៃសារធារណរដ្ឋសង្គមនិយមវៀតណាម និងរដ្ឋាភិបាលបណ្តាប្រទេសជាមិត្តផ្សេងទៀត។
មជ្ឈមណ្ឌលនេះ នឹងកសាងនៅលើទំហំដី ២០ ហិកតា ដែលជាដីសម្បទានពីរាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រុមហ៊ុនម៉ុង ឬទ្ធី ដែលគ្រោងសាងសង់អាគារនិងហេដ្ឋារចនាសម្ព័ន្ធនានា ដូចជា អាគាររដ្ឋបាលចំនួន ១, អាគារពេទ្យទូទៅ ១, អាគារអាហារដ្ឋានសម្រាប់បុគ្គលិក ១, អាគារស្នាក់នៅសម្រាប់បុគ្គលិក ៣ , កន្លែងសម្រាប់សួរសុខទុក្ខគ្រួសារជនរងគ្រោះ ៩ , អាគារអប់រំបែបសាសនាសម្រាប់បុរស ១ និងស្រ្តី ១ , អាគារលក់គ្រឿងបរិភោគនិងសម្ភារៈប្រើប្រាស់ ១ , អាគារស្នាក់នៅរបស់សិក្ខាកាមសម្រាប់បុរស ៨ និងស្រ្តី ១ , អាគារចំអិនអាហារនិងអាហារដ្ឋានសម្រាប់បុរស ២ និងស្រ្តី២ , អាគារព្យាបាលសម្រាប់បុរស៣ និងស្រ្តី១ , អាគារបន្សាបគ្រឿងញៀនសម្រាប់បុរស១ និងស្រ្តី១ , អាគារបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់បុរស ៤ និងស្រ្តី ១ , អាគារស្នាក់នៅសម្រាប់សន្តិសុខ ១ , ស្រះទឹកចិញ្ចឹមត្រី១, កសិដ្ឋានចិញ្ចឹម មាន់ ទា ជ្រូក ១ , អាគារចំរោះទឹក ១, កសិដ្ឋានដាំបន្លែ ១ , កន្លែងហាត់ប្រាណ ១, ទីធ្លាកីឡា១ , របងព័ទ្ធជុំវិញខាងក្រៅនិងខាងក្នុងកំពស់ ៣,៥០ ម៉ែត្រ គុណ ២៩៩៤ ម៉ែត្រ , ប៉ុស្តិយាម ៦, ចំណតឡាននិងម៉ូតូ និងហេដ្ឋារចនាសម្ព័ន្ធផ្លូវបេតុង ផ្លូវគ្រួសក្រហម បណ្តាញអគ្គីសនី បណ្តាញខ្សែរកាប ប្រពន្ធលូ ដែលគ្រោងចំណាយថវិកាសរុបប្រហែលជាង ៦ លានដុល្លាអាមេរិក ។
ការសាងសង់នេះ នឹងធ្វើឡើងតាមដំណាក់កាល និងតម្រូវការចាំបាច់និងស្របតាមលទ្ធភាពថវិកាដែលមាន ។ ចំពោះសមិទ្ធផលការងារដែលយើងសម្រេចបានកន្លងមករួមមាន ការឈូសឆាយសំអាតដីព្រៃ ១៣ ហិកតា ។ ការសាងសង់ផ្លូវគ្រួសក្រមហមប្រវែង ៣៥០ម៉ែត្រ គុណ ៧ ម៉ែត្រ ចិញ្ចើមផ្លូវ ៣,៥ ម៉ែត្រសងខាង ។ ការសាងសង់ លូមូលភ្លោះកាត់ទទឹងផ្លូវមានមុខកាត់ ១ ម៉ែត្រ គុណ ២០ ម៉ែត្រ ។ ការសាងសង់ផ្លូវមេក្រាលគ្រួសក្រហមប្រវែង ៣១៥ ម៉ែត្រ ទទឹង ៩ ម៉ែត្រ ចញ្ចើមផ្លូវ ៣,៥ ម៉ែត្រ សងខាង និង ការឈូសពង្រាបនិងកិនបង្ហាប់ដី ដែលចំណាយថវិកាសរុប ៧៣,៨៦០ ដុល្លា (ប្រាំពីរម៉ឺនបីពាន់ប្រាំបីរយហុកសិបដុល្លាអាមេរិក ហើយការបើកការដ្ឋាននាពេលនេះ គឺធ្វើការសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធមួយចំនួនរួមមាន ថ្លោងទ្វារនិងរបងព័ន្ធជុំវិញ អាគាររដ្ឋបាល បន្ទប់អគ្គីសនី អាគារស្នាក់នៅសម្រាប់សន្តិសុខ សរុបថវិកាសម្រាប់ការសាងសង់ដំណាក់កាលទី១នេះ សរុបថវិកាប្រហែល ១ លានដុល្លា ។ ការសាងសង់នេះ គ្រោងនឹងបញ្ចប់ការសាងសង់នៅខែសីហា ឆ្នាំ២០១៨ ។ ចំពោះថវិកាដែលបានចំណាយនិងគ្រោងចំណាយសម្រាប់ការសាងសង់កន្លងមកនិងនៅពេលនេះ បានមកពីការគៀងគរថវិកាពីសប្បុរសជន និង វិស័យឯកជន ដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៧កន្លងមក និងដែលមានអ្នកឧញ៉ា គិត ម៉េង ជាប្រធានសមាគមន៍មូលនិធិសង្រ្គោះនិងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន និងមួយផ្នែកទៀតបានមកពីមូលនិធិជាតិសម្រាប់ការប្រយុទ្ធប្រឆាំងគ្រឿងញៀនបានមកពីការលក់ឡៃឡុងទ្រព្យសម្បត្តិដែលពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន។ ដោយឡែក សម្រាប់ជំហានបន្ទាប់ យើងគ្រោងនឹងកសាងនូវអាគារស្នាក់នៅសម្រាប់បុគ្គលិកបុរស ១ និងស្រ្តី ១ , អាគារពេទ្យទូទៅ ១ , អាគារស្នាក់នៅសិក្ខាកាមសម្រាប
បុរស ៣ និង ស្រ្តី១, អាគារព្យាបាលសម្រាប់បុរស ២ និងស្រ្តី១ , អាគារបន្សាបសម្រាប់បុរស ១ និងស្រ្តី១ , អាគារបណ្តុះបណ្តាលវិជ្ជាជីវៈបុរស ១ និងស្រ្តី១, និងការបំពាក់សម្ភារបរិក្ខានានា ដែលការចំណាយក្នុងការសាងសង់នេះទទួលថវិកាពីមូលនិធិជាតិសម្រាប់ការប្រយុទ្ធប្រឆាំងគ្រឿងញៀន មូលនិធិនៃសមាគមន៍សង្រ្គោះនិងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន មូលនិធិសម្រាប់ការប្រយុទ្ធប្រឆាំងគ្រឿងញៀន ជំនួយពីរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម រដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ និង រដ្ឋាភិបាលនៃប្រទេសជាមិត្តផ្សេងទៀត ។
ប្រសិនបើយើងអាចសម្រេចបាននូវការសាងសង់នូវដំណាក់កាលទី១នេះ យើងរំពឹងថា នឹងអាចទទួលអ្នកជម្ងឺបានចំនួន ១០០០ នាក់។ ឆ្លៀតក្នុងឱកាសនេះ ជំនួសមុខឱ្យគណៈកម្មការកសាងមជ្ឈមណ្ឌលផ្តល់សេវាព្យាបាលដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍ដល់អ្នកញៀនគ្រឿងញៀន ខ្ញុំសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ព្រមទាំងសប្បុរសជន និងវិស័យឯកជននានា។
ក្នុងឱកាសជួបជុំអធិកអធមនោះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ថ្លែងក្នុងថ្នាក់ដឹកនាំក្រសួង ស្ថាប័ន អង្គភាពជាសមាជិកទាំងអស់ សូមសំដែងនូវការគោរព និងអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោ ហ៊ុន សែន ដែលតែងតែយកចិត្តទុកដាក់ និងផ្តល់ការគាំទ្រយ៉ាងពេញទំហឹង រហូតធ្វើឱ្យគោលបំណងនៃការសាងសង់មជ្ឈមណ្ឌលដ៏មានសារៈសំខាន់នេះ ដំណើរទៅបានដូចការគ្រោងទុក។
ជាមួយនេះដែរ លោកក៏សូមថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលបានផ្តល់នូវការគាំទ្រនិងខិតខំប្រឹងប្រែងចលនា និងកៀគរឱ្យមានការចូលរួម និងគាំទ្រពីវិស័យឯកជន និងសប្បុរសជននានា ក្នុងដំណើរការកសាងមជ្ឈ មណ្ឌលនេះ ។
នាយឧត្តមសេនីយ៍ បានថ្លែងអំណរគុណដល់ភាគីមិត្តវៀតណាមតាមរយៈឯកឧត្តម ង្វៀន ជុង ដាម អនុរដ្ឋមន្រ្តីក្រសួងការងារ ជនពិការ និងសង្គមកិច្ច និងជាប្រធានប្រតិភូវៀតណាម ដែលមានវត្តមាននៅទីនេះ ខ្ញុំក្នុងនាមថ្នាក់ថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាល និងប្រជាជននៃព្រះរាជាណាចក្រកម្ពុជា ក៏សូមថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលតែងបានផ្តល់នូវការគាំទ្រជាបន្តបន្ទាប់ដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ទាំងក្នុងពេលកន្លងមក ក៏ដូចជាក្នុងពេលបច្ចុប្បន្ន ជាក់ស្តែងការជួយគាំទ្រដល់ការសាងសង់មជ្ឈមណ្ឌលនាពេលនេះ គឺជាការឆ្លើយតបដ៏មានសារៈសំខាន់ថ្មីមួយទៀត ក្នុងការចូលរួមចំណែកដោះស្រាយបញ្ហាអ្នកញៀនគ្រឿងញៀន ដែលបាននិងកំពុងក្លាយជាក្តីកង្វល់មួយរបស់គ្រួសារ សហគមន៍ និងសង្គមជាតិកម្ពុជាទាំងមូល និងបានអំពាវនាវដល់គ្រួសារ ទាំងអស់សូមសហការជាមួយសមត្ថកិច្ចបញ្ជូនកូនចៅទៅទទួលសេវាព្យាបាល និងបានអំពាវនាវដល់អង្គការក្រៅរដ្ឋាភិបាល សប្បុរសជន អាជ្ញាធរជាតិ ខេត្ត និងវិស័យឯកជនសូមបន្តការគាំទ្រដល់ដំណើរការប្រយុទ្ធប្រឆាំងគ្រឿងញៀនទទួលបានជោគជ័យដើម្បីអនាគតកូនចៅយើង ។