លោក វង្សី វិស្សុត៖ សេដ្ឋកិច្ចកម្ពុជា៥ខែដំបូងឆ្នាំនេះ មានសមត្ថភាពអាចរស់បាន តាមរយៈកំណើនការនាំចេញ ទោះបីផ្ទុះព្រឹត្តិការណ៍ ២០កុម្ភៈ និងការបិទខ្ទប់ក្តី

FN ៖ លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា ស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជា នៅរយៈពេល៥ខែដំបូង ឆ្នាំ២០២១នេះ ទោះបីមានការផ្ទុះឡើង នូវព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ និងការបិទខ្ទប់ទ្រង់ទ្រាយធំក្តី ក៏នៅមានសមត្ថភាពអាចរស់បាន ហើយថែមទាំងអាចធ្វើពិពិធកម្មសេដ្ឋកិច្ច តាមរយៈការនាំចេញផងដែរ។ ការថ្លែងរបស់លោករដ្ឋមន្ត្រី ធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១នេះ ក្នុងឱកាសអញ្ជើញទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩ ចំនួន១លានដូស ដែលបានបញ្ជាទិញពីប្រទេសចិន។ លោក វង្សី វិស្សុត បានថ្លែងយ៉ាងដូច្នេះថា «ការនាំចេញទំនិញនៅរយៈពេល៥ខែនេះ បានឆ្លុះបញ្ចាំងថា កម្ពុជានៅរឹងមាំត្រង់ថា ទំនិញដែលយើងនាំចេញទៅក្រៅដកមាសចេញ នៅតែកើន ១៧ភាគរយ»។ លោកបន្តថា ៥ខែដើមឆ្នាំនេះ ការនាំចេញផលិតផលសម្លៀកបំពាក់ ប្រហាក់ប្រហែលនឹងការនាំចេញ៥ខែដំបូង កាលពីឆ្នាំមុន។ ផ្ទុយទៅវិញទំនិញមិនមែនសម្លៀកបំពាក់ដូចជា គ្រឿងបង្គុំអេឡិចត្រូនិក កង់ ទំនិញកសិកម្ម ក្តាបន្ទះ បន្ទះសូឡាជាដើម កើនឡើង ៥២ភាភាគរយ ដែលបានឆ្លុះបញ្ចាំងអំពីការធ្វើពិពិធកម្មសេដ្ឋកិច្ច ក្នុងបរិបទជំងឺកូវីដ១៩ ខណៈវិស័យពីរដែលជួបបញ្ហាក្នុងវិបត្តិនេះ គឺវិស័យទេសចរណ៍…

វ៉ាក់សាំងការពារកូវីដ-១៩ ស៊ីណូវ៉ាក់(Sinovac Vaccine) ចំនួន ១ លានដូសទៀត បានដឹកមកដល់កម្ពុជាហើយ

នៅព្រឹកថ្ងៃសៅរ៍ ទី ២៦ ខែមិថុនា ឆ្នាំ ២០២១ នេះ វ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ស៊ីណូវ៉ាក់ (Sinovac Vaccine) ចំនួន ១ លានដូសទៀត ដែលកម្ពុជាបានបញ្ជាទិញពីប្រទេសចិន ត្រូវបានដឹកមកដល់ប្រទេសកម្ពុជាទៀតហើយ។ ដោយឡែកនៅថ្ងៃទី ២៨ ខែមិថុនា ដដែលនេះ វ៉ាក់សាំង ១ លានដូស​ទៀត នឹងដឹកមកដល់ប្រទេសកម្ពុជាផងដែរ។ សរុបទៅត្រឹមខែមិថុនា កម្ពុជាទទួលបានវ៉ាក់សាំងពីក្រុមហ៊ុនចិន រហូតដល់ទៅ ៥ លានដូស ហើយនៅខែកក្កដាខាងមុខ វ៉ាក់សាំងប្រមាណ ៣ លានដូសទៀត ក៏នឹងត្រូវដឹកពីប្រទេសចិន មកកាន់កម្ពុជាផងដែរ។ វ៉ាក់សាំងបានក្លាយទៅជាវិធានការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងជួយការពារអាយុជីវិតប្រជាពលរដ្ឋពីជំងឺឆ្លងសាកលមួយនេះ។ វត្តមានវ៉ាក់សាំងជាបន្តបន្ទាប់នេះ នឹងជួយឱ្យកម្ពុជាសម្រេចផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋប្រមាណ ១៣ លាននាក់ ឱ្យបានលឿន និងទៅតាមការគ្រោងទុក។ គិតពីថ្ងៃទី ១០ ខែកុម្ភៈ ២០២១ ដល់ត្រឹមថ្ងៃទី ២៥ ខែមិថុនា កម្ពុជា ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានជាង ៣,៨ លាននាក់ស្មើនឹងជាង ៣៨…

ដំណើរការចម្រាញ់មាសដំបូងនៅកម្ពុជា ចាប់ផ្ដើមពីថ្ងៃទី ២១ មិថុនា ឆ្នាំ ២០២១ នេះតទៅ នៅតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី

ថ្ងៃនេះកម្ពុជាបានចាប់ផ្តើមបើកដំណើរការចម្រាញ់មាសលើកដំបូង នៅតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ នៅព្រឹកថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២១នេះ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងរ៉ែ និងថាមពល ជាសេនាធិការ នឹងប្រារព្ធពិធីបើកដំណើរការចម្រាញ់មាសលើកដំបូង របស់ក្រុមហ៊ុន Renaissance Minerals (Cambodia) Limited នៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី ដែលពិធីបើកដំណើរការចម្រាញ់មាសលើកដំបូងនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ សូមជម្រាបថា បន្ទាប់ពីបានចំណាយពេលអស់រយៈពេលជិត ១៤ ឆ្នាំ ក្នុងការសិក្សាស្វែងរុករក ការសិក្សាវាយតម្លៃសមិទ្ធិភាពសេដ្ឋកិច្ចនៃជម្រកធនធានរ៉ែ កម្ពុជាបានប្រកាសពីការរកឃើញជម្រកធនធានរ៉ែមាស ដែលមានលក្ខណៈឧស្សាហកម្ម នៅតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ជាលើកដំបូងនៅកម្ពុជា ។ ការសាងសង់ឋបនភ័ណ្ឌ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ នៃការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាស ត្រូវបានចាប់ផ្ដើមពីពាក់កណ្ដាលឆ្នាំ ២០២០ ដោយប្រើប្រាស់ទុនវិនិយោគសរុបប្រមាណ ១២០លានដុល្លាសហរដ្ឋអាមេរិក ហើយត្រូវបានបញ្ចប់…