សេចក្តីដកស្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន ប្រគល់សញ្ញាបត្រជូននិស្សិត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាង ៧ ពាន់នាក់

សល់តែ ៧០ ថ្ងៃទៀតទេ ដល់ថ្ងៃស៊ីហ្គេម។ កម្ពុជាយើងនឹងត្រូវធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតស៊ីហ្គេម។ សូមអបអរសាទរ។ ថ្ងៃណាក៏យើងត្រូវរំលឹកដែរ ព្រោះយើងបាននិយាយពីការរាប់ថយក្រោយ។ អញ្ចឹង ចាប់ផ្តើមដំបូងមុននមស្សការ គឺនិយាយដល់ថ្ងៃដែលនៅសល់។ សូមក្រាបថ្វាយបង្គំ ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ អស់លោក/ស្រី ជ័យលាភីនិស្សិត ដែលទទួលសញ្ញាប័ត្រនៅថ្ងៃនេះ ជាទីស្រឡាញ់! (១) ធនធានបញ្ញាថ្មី ៧ ០២១ ជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ក្នុងដំណាក់កាលសេដ្ឋកិច្ចចំណេះដឹង ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកចូលរួមចែកសញ្ញាបត្រ សម្រាប់និស្សិត ៧ ០២១ នាក់ នៅសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ។ យើងអាចចាត់ទុកថា (នេះ)ជាការផ្តល់សញ្ញាបត្រដ៏ច្រើនបំផុតមួយ ក្នុងចំណោមសាកលវិទ្យាល័យនានា។ នេះគឺជាសមិទ្ធផលថ្មីមួយទៀត ដែលជាតិ/ប្រជាជនយើងទទួលបាន ជាពិសេស វាបានផ្តល់ឱ្យយើងក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ក្នុងដំណាក់កាលនៃសេដ្ឋកិច្ចចំណេះដឹងរបស់យើង។ វាមិនមែនជាការចៃដន្យទេ ហើយក៏មិនមែនទេវតាប្រទាន/ធ្លាក់ពីលើមេឃទេ តែវាជាការខិតខំប្រឹងប្រែងរួមរបស់យើង ដើម្បីបង្កើតឱ្យមានវឌ្ឍនភាព នៃការអភិវឌ្ឍប្រទេសជាតិ និយាយដោយឡែក គឺការបណ្តុះបណ្តាលធនធានមនុស្ស។ (២) ៤៤ ឆ្នាំមកនេះ…

សេចក្តីដកស្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន ប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង

(១) ស្មឹងស្មាធិគោរពវិញ្ញាណក្ខន្ធកុមារា/រីបាត់បង់ជីវិតដោយឧបទ្ទវហេតុលិចទូកនៅស្រុកលើកដែក ខេត្តកណ្ដាល, ក្នុងក្របខណ្ឌអាស៊ាន មានឧបទ្ទវហេតុកើតផ្ទួនគ្នា ៣ ប្រទេស, … ដូចដែលព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ សម្តេច ឯកឧត្តម លោកជំទាវ អស់លោក/ស្រី បងប្អូនជនរួមជាតិបានដឹងហើយថា យើងមានសោកនាដកម្មមួយ ដែលបានកើត(ឡើង)នៅស្រុកលើកដែក ខេត្តកណ្តាល ដែល(ជា)ឧបទ្ទេវហេតុ នៃការលិចទូក ដែលធ្វើឱ្យកុមារា/រី (ចំនួន) ១១ នាក់ រងគ្រោះ។ ដូច្នេះ ខ្ញុំព្រះករុណាខ្ញុំ សុំសម្តេច ឯកឧត្តម លោកជំទាវ អស់លោក/ស្រី បងប្អូនដែលបានចូលរួមនៅទីនេះ អញ្ជើញក្រោកឈរឡើងរួមជាមួយខ្ញុំ ដើម្បីស្មិងស្មាធិគោរពនូវវិញ្ញាណក្ខន្ធ ចំពោះកុមារា/រី ដែលបានបាត់បង់ជីវិត … នេះជាឧបទ្ទវហេតុដែលគួរឱ្យសោកស្តាយនៅក្នុងឆ្នាំនេះ សម្រាប់យើង បន្ទាប់ពីយុទ្ធជន ២ នាក់ របស់យើង ដែលសុខចិត្តពលីកម្មខ្លួនឯង ដើម្បីសង្គ្រោះដល់ជីវិតរបស់កុមារ ២ រូប។ រឿងនេះតម្រូវឱ្យយើងយកចិត្តទុកដាក់បន្ថែមទៀតទៅលើសុវត្ថិភាពរបស់ពលរដ្ឋ។ ខ្ញុំព្រះករុណាខ្ញុំ ក៏សុំយកឱកាសនេះ ថ្លែងអំណរព្រះគុណ ចំពោះព្រះមហាក្សត្រ/សម្តេចម៉ែជាទីសក្ការៈ ដែលព្រះអង្គបានយកព្រះទ័យទុកដាក់ខ្ពស់ និងជួយឧបត្ថម្ភ ចំពោះគ្រួសារសព។…

សុន្ទរកថា ថ្លែងក្នុង ពិធីបើកវទិកាភាពជាអ្នកដឹកនាំ និង ភាពជាដៃគូអាស៊ាន ឆ្នាំ ២០២២ ក្រោមប្រធានបទ «ភាពជាដៃគូសម្រាប់អាស៊ានដែលមានភាពស្អិតរមួត និងឆ្លើយតបរហ័ស»

សម្តេច, ឯកឧត្តម, លោកជំទាវ, សមាជិក, សមាជិការាជរដ្ឋាភិបាល, ឯកឧត្តម, លោកជំទាវឯកអគ្គរដ្ឋទូតប្រចាំព្រះរាជាណាចក្រកម្ពុជា, អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ាន និងជា ប្រធានសភាពាណិជ្ជកម្មកម្ពុជា ឯកឧត្តមបណ្ឌិត សុក ស៊ីផាន់ណា ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា និង ជាប្រធានក្រុម ប្រឹក្សាភិបាលនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី, លោក តាន់ ស៊ឺ មៃឃើល យ៉ូ (Tan Sri Michael Yeoh) ស្ថាបនិក និងជា ប្រធាន វេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ាន វិទ្យាស្ថានយុទ្ធសាស្ត្រដើម្បីអាស៊ី ប៉ាស៊ីហ្វិក ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី និង ភ្ញៀវកិត្តិយសទាំងអស់ ជាទីមេត្រី! ថ្ងៃនេះ, ខ្ញុំពិតជាមានសេចក្តីសោមនស្សក្រៃលែង ដោយបានចូលរួមជាអធិបតីនៅក្នុង ពិធីបើកវេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ាន ឆ្នាំ២០២២ ក្រោមប្រធានបទ «ភាពជាដៃគូសម្រាប់អាស៊ានដែលមានភាពស្អិតរមួត និងឆ្លើយតបរហ័ស»។ ខ្ញុំសូមថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះ វិទ្យាស្ថានយុទ្ធសាស្រ្តដើម្បីអាស៊ីប៉ាស៊ីហ្វិក…