សេចក្តីដកស្រង់ប្រសាសន៍ ចែកសញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យ អាស៊ី-អឺរ៉ុប

[…] ការគ្រោងប្រជុំ អាស៊ាន-អាមេរិក ត្រូវធ្វើនៅថ្ងៃទី ១៤ មីនា ប៉ុន្តែក្នុងសភាពការណ៍ដ៏ពុះកញ្ជ្រោលនៃបញ្ហាទាក់ទិនជាមួយនឹងវីរុស Covid-19 ថ្មី តម្រូវឱ្យមានការលើកពេលដោយប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump […] ខ្ញុំព្រះករុណាខ្ញុំ យល់ថា Covid-19 គឺជាមូលហេតុចម្បង […] ខ្ញុំគាំទ្រនឹងទង្វើរបស់ប្រធានាធិបតី Donald Trump […] មិនថាគាត់ មិនថាពួកយើងអាស៊ានទេ មានកិច្ចការរវល់លើការគ្រប់គ្រងសភាពការណ៍ជំងឺនេះ (Covid-19) […]

[…] ខ្ញុំព្រះករុណាខ្ញុំ បានដើរដល់ចំណុចថា នៅ(ពេល)ខាងមុខខ្ញុំនឹងចាត់ទុកថា អ្នកបំផុសព័ត៌មាន ដូចជាការដួលស្លាប់ (ដោយ)ជំងឺ Covid-19 នេះ ជាពួកភេរវករ […] (សួរថាដែល)ជនទុច្ចរិត(ធ្វើដូចនេះ) អ្នកឯងទទួលបានអីមកវិញ ពីការដែលអ្នកឯងបំផុសព័ត៌មាន […] ដែលបង្កការភ័យខ្លាច សម្រាប់ប្រជាពលរដ្ឋ និងសម្រាប់ក្រុមគ្រួសាររបស់អ្នកឯង […]

[…] ក្រុមប្រឹក្សាជាតិដើម្បីស្ត្រី សុំអំពាវនាវកុំឱ្យ(ស្លៀកពាក់សិចស៊ី) […] ខ្ញុំបាននិយាយ រកស៊ីទៅអាអនឡាញហ្នឹង អាណិតសុំតែកុំ live លក់(សិចស៊ី)។ រួចហើយគេថា យើងហ្នឹងរំលោភសិទ្ធិមនុស្ស ប៉ុន្តែ អ្នកឯងបានមើលច្បាប់ អំពីបញ្ហាទាក់ទងនឹងការជួញដូរមនុស្ស ការការពាររក្សាប្រពៃណីទំនៀមទម្លាប់ទេ? […] និយាយឡើងថា វប្បធម៌ខ្មែររលំរលាយហើយ ចុះបើឯងទៅធ្វើអញ្ចឹងវាមិនរលំរលាយ? […]

សម្តេចតេជោ ហ៊ុន សែន, ចែកសញ្ញាបត្រដល់ដល់និស្សិត នៃសាកលវិទ្យាល័យ អាស៊ី-អឺរ៉ុប, ថ្ងៃទី ២ មីនា ២០២០

ការដកស្រង់សេចក្តីអធិប្បាយ ក្នុងពិធីចែកសញ្ញាបត្រនិស្សិត នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និង សម្ពោធអគារទេពកោសល្យវិស្វកម្ម

ដំបូងខ្ញុំគួរតែបញ្ជាក់ជូនបន្ដិចថា​ តាមពិតទៅ បើសិនជាមានអ្នកជំនួស គឺខ្ញុំមិនបានមកចូលរួមទេ ដោយ សារតែយប់មិញនេះ ខ្ញុំសម្រាកបានប្រហែលជាមួយម៉ោងគត់ ហើយមិនដឹងថា វាជាជំងឺអី? ក្អកក៏មិនក្អក ឈឺក្បាលក៏មិនឈឺក្បាល ប៉ុន្តែ បែរឈឺខ្លួនទៅវិញ ហើយឈឺពោះ។ តែដើម្បីបង្គ្រប់នូវកិច្ចនៃកម្មវិធីនេះ ខ្ញុំត្រូវមកចូលរួម ដោយមិនផ្ទេរភារកិច្ចអោយឧបនាយករដ្ឋមន្រ្តីណាមួយមកជំនួសនោះទេ។ ថ្ងៃនេះ ខ្ញុំមិនថ្លែងសុន្ទរកថាវែងនោះទេ។ វឌ្ឍនភាព​ និងការខិតខំធ្វើអោយវិទ្យាស្ថានបច្ចេកវិទ្យារស់ឡើងវិញ ខ្ញុំពិតជាមានការរីករាយ ដោយថ្ងៃនេះ បានមកចូលរួមក្នុងកម្មវិធីពីរជាមួយគ្នា។ ទី ១ គឺការប្រគល់នូវសញ្ញាបត្រ សម្រាប់និស្សិតជ័យលាភី ចំនួន ២.៣២៨ នាក់។ ហើយទី ២ ការសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការនូវអគារទេពកោសល្យវិស្វកម្ម ១ ខ្នង កម្ពស់ ៦ ជាន់ មាន ៦០ បន្ទប់។ ដែលនេះ ចាត់ទុកថា ជាសមិទ្ធផលថ្មីមួយ ទាំងធនធានមនុស្ស ទាំងធនធានសម្ភារៈសម្រាប់ព្រះរាជាណាចក្រកម្ពុជា ក្នុងដំណាក់កាលថ្មីរបស់យើង។ ខ្ញុំសុំយកឱកាសនេះ ដើម្បីថ្លែងនូវការកោតសរសើរ ចំពោះវឌ្ឍនភាព​ នៃវិទ្យាស្ថានបច្ចេកវិទ្យា ដែលខ្ញុំគួរតែរំលឹកបន្ដិចថា វិទ្យាស្ថាននេះ ខ្ញុំត្រូវធ្វើការងារច្រើនពីដំណាក់កាលរៀបចំអោយវារស់ឡើងវិញ​…