សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបនិស្សិតខ្មែរ ៤៦៨ នាក់ នៅប៉េកាំង (ដកស្រង់ពីហ្វេសប៊ុក)

នៅល្ងាចថ្ងៃទី ២០ ខែ មករា នេះ បន្ទាប់ពីបានអញ្ជើញមកដល់ទីក្រុងប៉េកាំង ប្រទេសចិន សម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានផ្តល់កិត្តិយសអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខកូនក្មួយនិស្សិតចំនួន ៤៦៨ នាក់ ដែលកំពុងសិក្សានៅក្នុងប្រទេសចិន​។ ក្មួយៗនិស្សិតមានសេចក្តីសប្បាយរីករាយក្រៃលែង ដែលមានឱកាសបានជួប សម្តេចតេជោ ប្រមុខដឹកនាំ ដោយផ្ទាល់ ដែលជានិច្ចជាកាលលោកតែងតែឆ្លៀតយកពេលវេលាដោយមិនគិតពីការនឿយហត់ ដើម្បីជួបជុំសួរសុខទុក្ខកូនក្មួយជានិស្សិត ដែលកំពុងសិក្សានៅក្នុងប្រទេសចិន។ សម្តេចតេជោ បានមានប្រសាសន៍ថា នេះជាទស្សនកិច្ចផ្លូវការលើកទី ៦ ហើយដែលសម្តេចបានអញ្ជើញមកកាន់ប្រទេសចិន ដោយមិនរាប់បញ្ចូលទស្សនកិច្ចការងារជាង ១១ លើកមុនទៀត។ តាមរយៈទស្សនកិច្ចទាំងនេះ គឺបានរឹតនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរអោយកាន់តែរឹងមាំខ្ពស់ឡើងថែមទៀត។ នៅក្នុងទស្សនកិច្ចផ្លូវកានៅពេលនេះគឺ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងខិតខំជំរុញនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាពិសេស វិស័យសេដ្ឋកិច្ច, ពាណិជ្ជកម្ម, វិនិយោគ និងទេសចរណ៍។ នៅក្នុងឆ្នាំ ២០១៧ យើងទទួលបានទេសចរចិនប្រមាណ ១,២ លាននាក់ ហើយនៅឆ្នាំ ២០១៨ កន្លងទៅនេះ ទេសចរចិនបានកើនឡើងដល់ ១,៩ លាននាក់។ កាលពីឆ្នាំមុន សម្តេចតេជោ គ្រោងចង់បានទេសចរចិនប្រមាណ…