សម្តេចតេជោ ហ៊ុន សែន ផ្ញើសារថ្លែងអំណរគុណជនរួមជាតិភ្លាមៗ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា ឈ្នះឆ្នោតគ្រប់គ្រងអាសនៈទាំង១២៥ នៅក្នុងរដ្ឋសភា

FN ៖ ភ្លាមៗបន្ទាប់ពីគ.ជ.ប ប្រកាសលទ្ធផលផ្លូវការ នៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីសម្រាប់អាណត្តិថ្មី នៅយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ បានផ្ញើសារថ្លែងអំណរគុណដល់ជនរួមជាតិ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា រហូតឈ្នះអាសនៈទាំងស្រុង១២៥ នៅក្នុងរដ្ឋសភា។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «អរគុណបងប្អូនជនរួមជាតិទូទាំងប្រទេសដែលបានសម្រេចចិត្តទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ (២០១៨-២០២៣) កាលពីថ្ងៃទី ២៩ កក្កដា ២០១៨ កន្លងមកនេះដែលមានចំនួនពលរដ្ឋទៅបោះឆ្នោតដ៏ច្រើនលើសលុប បំផុត ៦,៩៥៦,៩០០ (៨៣.០២%)«។ សម្តេចបានបន្តថា «សូមអរគុណបងប្អូនកូនក្មួយសមាជិកសមាជិការគណបក្សប្រជាជនទូទាំងប្រទេស ជាពិសេសដែលបានចូលរួមយ៉ាងសកម្មទាំងនៅក្នុងពេលយុទ្ឋនាការឃោស​នាបោះឆ្នោត និងបានទៅបោះឆ្នោតគាំទ្រគណបក្សប្រជាជនលេខ២០ ភ្លូកទឹក​ភ្លូក​ដី ដែលលទ្ឋផលផ្លូវការពី គ.ជ.ប នៅមុននេះបន្តិចគឺបានប្រកាសថា គណបក្សប្រជាជនកម្ពុជាឈ្នះអាសនៈទាំង ១២៥ នៅគ្រប់ខេត្តក្រុងទាំង២៥​មណ្ឌល។ នេះសរបញ្ជាក់ឱ្យឃើញច្បាស់ថា បងប្អូនជនរួមជាតិមានជំនឿទុក​ចិត្តឥតងាករេលើការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជន ដែលមាន សម្តេច​តេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ខ្ពង់ខ្ពស់បំផុត ហើយបងប្អូនបានសម្រេចចិត្ត​ជ្រើសរើសសន្តិភាព ការអភិវឌ្ឍ និងបន្តចាក់ឬសប្រជាធិបតេយ្យជាសំខាន់បំផុត​សម្រាប់ប្រទេសជាតិយើងទាំងមូល»។ សម្តេចតេជោ ហ៊ុន​…