សេចក្តីដកស្រង់ប្រសាសន៍ ក្នុងទិវាកាកបាទក្រហមកម្ពុជា

សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី! ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានចូលរួម នៅក្នុងពិធីនេះសាជាថ្មីម្តងទៀត។ បន្ទាប់ពីការជួបជុំគ្នា កាលពីមួយឆ្នាំមុន ប្រហែលជាអ្នកទាំងអស់គ្នាបានចូលរួមកាលពីឆ្នាំមុន មានអារម្មណ៍យល់ថា យើងទាំងអស់គ្នាបានកើន ១ ឆ្នាំ ទៀតហើយ។ អ្នកដែលមានអាយុ ៥០ ឆ្នាំ​ បានឡើងទៅ ៥១ ឆ្នាំ។ ជោគជ័យដ៏ធំធេងរបស់កាកបាទក្រហមកម្ពុជា អ្វីដែលជាការសប្បាយរីករាយរបស់យើង ថ្ងៃនេះក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមសំដែងការស្វាគមន៍ ចំពោះវត្តមានរបស់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាង កញ្ញា ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ដែលបានអញ្ជើញចូលរួមនៅក្នុង ទិវា នៃទិវាកាកបាទក្រហម ដែលក្រោមប្រធានបទ “កាកបាទក្រហម មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា​ និងមិនទុកអ្នកណាម្នាក់ចោល”។ ក្នុងរយៈពេលមួយឆ្នាំកន្លងផុតទៅ តាមរយៈរបាយការណ៍ប្រធានកាកបាទក្រហមអម្បាញ់មិញនេះ ក៏បានបង្ហាញអំពីជោគជ័យដ៏ធំធេងនៅក្នុងស្មារតីសាមគ្គីភាព និងមនុស្សធម៌ ទុកសម្រាប់ប្រជាជនទូទៅ។​ នៅក្នុងឱកាសនេះ ខ្ញុំចង់ឆ្លៀតរំលេចបន្តិចអំពីជោគជ័យ ដែលយើងទទួលបានក្នុងរយៈពេលកន្លងទៅ ក្នុងក្របខណ្ឌកាកបាទក្រហមកម្ពុជាជាជំ​នួយការឲ្យអាជ្ញាធរសាធារណៈ លើវិស័យមនុស្សធម៌។ ព្រះបាទនរោត្តមសីហនុ…