គ.ជ.ប៖ ការិយាល័យបោះឆ្នោតជាច្រើនបានបញ្ចប់ការបោះឆ្នោត ខណៈការិយាល័យជាច្រើនទៀតជិតនឹងបញ្ចប់, គ្មានបាតុភាពណាមួយរំខានដល់ការបោះឆ្នោតឡើយ

FN៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ឌឹម សុវណ្ណារុំ ដែលកំពុងស្ថិតនៅការិយាល័យបោះឆ្នោតក្នុងខេត្តសៀមរាប បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ថា រហូតមកដល់វេលាម៉ោងប្រមាណ១១ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ការិយាល័យជាច្រើនដូចជា នៅក្នុងខេត្តប៉ៃលិន កែប កោះកុង និងស្ទឹងត្រែង ត្រូវបានបោះឆ្នោតរួចរាល់ហើយ ហើយបណ្តាខេត្តដទៃទៀត ដែលមានអង្គបោះឆ្នោតតិចក៏ឈានទៅបញ្ចប់ជាបន្តបន្ទាប់ផងដែរ។ លោក ឌឹម សុវណ្ណារុំ បានអះអាងថា ការបោះឆ្នោតនៅទូទាំងប្រទេសអាចនឹងបញ្ចប់មុនម៉ោងកំណត់ គឺម៉ោង៣រសៀល តែទោះបីជាយ៉ាងការិយាល័យនៅតែបន្តបើកទ្វាររហូតដល់ម៉ោង៣ ដើម្បីផ្តល់ឱកាសឲ្យអង្គបោះឆ្នោតចូលរួមបោះឆ្នោតគ្រប់ៗគ្នា។ អ្នកនាំពាក្យ គ.ជ.ប រូបនេះ បានសង្កេតឃើញថា អង្គបោះឆ្នោតបានចូលរួមបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាយ៉ាងសស្រាក់សស្រាំ ដែលក្នុងនោះអ្នកខ្លះបានមកចូលរួមតាំងពីព្រលឹមស្រាងៗម្ល៉េះ។ សម្រាប់ស្ថានភាព និងបរិយាកាសទូទៅនៃដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៤នេះ ត្រូវបានលោក ឌឹម សុវណ្ណរុំ អះអាងថា មានសភាពស្ងប់ស្ងាត់ និងរក្សាសន្តិសុខសណ្តាប់ធ្នាប់បានល្អប្រសើរ ហើយក៏គ្មានបាតុភាពណាមួយកើតឡើង រំខានដល់ដំណើរការបោះឆ្នោតនោះឡើយ។ សូមបញ្ជាក់ថា ដំណើរការនៃការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាលើកទី៤នេះ មាន ៨មណ្ឌល ស្មើនឹង ៣៣ការិយាល័យ ហើយបានបើកទ្វារការិយាល័យបម្រើការបោះឆ្នោតពីម៉ោង៧ព្រឹករហូតដល់ម៉ោង ៣រសៀល។ អង្គបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភានេះ មានតំណាងរាស្រ្ត…