ក្រសួងការងារ៖ ១៧ថ្ងៃនេះ រាជរដ្ឋាភិបាល ចំណាយថវិកាជាង៨១១.២លានរៀល ឧបត្ថម្ភដល់កម្មការិនីសម្រាលកូនសរុបចំនួន២០២៨នាក់

FN ៖ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានថ្លែងប្រាប់អង្គភាព Fresh News ឱ្យដឹងថា រយៈពេល១៧ថ្ងៃ នៃការដាក់ឲ្យអនុវត្តកម្មវិធីថ្មី របស់រាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន ក្នុងការបើកផ្តល់សាច់ប្រាក់ជូនកម្មការិនី ដែលសម្រាលកូននោះ បេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ បានទទួលបញ្ជីកម្មការិនីសម្រាលកូនសរុបចំនួន ២០១០នាក់ និងបញ្ជីទារកសរុបចំនួន ២០២៨នាក់ និងបានបើកផ្តល់ថវិកាសរុបចំនួន ៨១១.២លានរៀល។ គិតចាប់ពីថ្ងៃទី១ មកដល់ថ្ងៃទី១៧ ខែមករា នេះមានកម្មការិនីដែលសម្រាលបានកូនភ្លោះ២ មានចំនួន១៨នាក់។ ការឧបត្ថម្ភនេះបានបង្ហាញពីការចាប់ផ្តើមអនុវត្តកម្មវិធីបើកផ្តល់ប្រាក់ឧ​បត្ថម្ភបន្ថែមដល់កម្មករនិយោជិតជាស្រ្តី ទាំងក្នុងនិងក្រៅប្រពន្ធពេលសម្រាលកូន។ សូមជំរាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសដាក់ចេញគោលនយោបាយថ្មីរបស់រាជរដ្ឋាភិបាល ឧបត្ដម្ភថវិកាដល់កម្មការិនី ឆ្លងទន្លេចំនួន៤០ម៉ឺនរៀល សម្រាប់អ្នកកើតបានកូនម្នាក់, ចំណែកអ្នកកើតបានកូនភ្លោះពីរនាក់ ទទួលបាន៨០ម៉ឺនរៀល និងសម្រាប់អ្នកកើតបានកូនភ្លោះបី ១,២០០,០០០រៀល ដែលគោលនយោបាយនេះ ចាប់អនុវត្តចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ តទៅ។ រាជរដ្ឋាភិបាល បានត្រៀមបម្រុង ចំណាយថវិកាប្រមាណ ១០លានដុល្លារអាមេរិក ក្នុងមួយឆ្នាំសម្រាប់ចំណាយប្រាក់…

ប្រមុខការពារជាតិកម្ពុជា៖ បញ្ហាព្រំដែនកម្ពុជា​-ឡាវ អស់ការព្រួយបារម្ភ !

FN ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ បានលើកឡើងថា បញ្ហាព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសឡាវ ក្នុងពេលបច្ចុប្បន្ននេះ មានភាពល្អប្រសើជាងមុនហើយ ដោយភាគីទាំងពីរ បានដោះស្រាយ បញ្ហាខ្វែងគំនិតគ្នាជាបន្តបន្ទាប់ មិនមានអ្វីគួរឱ្យចាប់អារម្មណ៍ទៀតទេ។ ការអះអាងរបស់ សម្តេចពិជ័យសេនា បានធ្វើឡើងក្នុងសន្និសីទកាសែតខ្លីមួយ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨នេះ បន្ទាប់ពីសម្តេច បានត្រឡប់ពីបំពេញទស្សនកិច្ចជាផ្លូវការ នៅប្រទេសឡាវ រយៈពេល៥ថ្ងៃ។ សម្តេច ទៀ បាញ់ បានថ្លែងយ៉ាងដូច្នេះថា៖ «ចំពោះបញ្ហាព្រំដែន រវាងប្រទេសទាំងពីរ នៅសេសសល់តែលើបញ្ហាបច្ចេកទេសមួយ ចំនួនតូចតែប៉ុណ្ណោះ ដែលភាគីទាំងពីរ កំពុងដោះស្រាយឲ្យបានចប់សព្វគ្រប់ក្នុងពេលឆាប់ៗនេះ»។ សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្តថា ប្រទេសកម្ពុជា-ឡាវ នឹងបន្តដំណើរកិច្ចពិភាក្សាគ្នាបន្ថែមទៀតនៅឆ្នាំក្រោយៗ ដើម្បីបង្កើនភាពជិតស្និត​ប្រទេសនៅភូមិផងរបងជាមួយគ្នា។ ដោយឡែកសម្រាប់កិច្ចប្រជុំលើកនេះ ទទួលបានផ្លែផ្កាយ៉ាងល្អប្រសើរ មិនតែប៉ុណ្ណោះក្នុងកិច្ចប្រជុំសហ មានការចូលរួមពីក្រសួងការពារជាតិ៣ប្រទេស ចូលរួមគឺប្រទេសកម្ពុជា ប្រទេសឡាវ និងប្រទេសវៀតណាម ផងដែរ។ សូមជំរាបថា សម្តេចពិជ័យសេនា ទៀ…

ចិន ពង្រីកវិសាលភាពផ្សព្វផ្សាយនៅកម្ពុជា ដើម្បីជំរុញទំនាក់ទំនងពលរដ្ឋកម្ពុជា-ចិន

FN  ៖ គ្រាទំនាក់ទំនងកម្ពុជា-ចិន កំពុងពង្រីកកាន់តែខ្លាំង ហើយទំហំវិនិយោគចិននៅកម្ពុជា មានកាន់តែច្រើនដែរនោះ គេសង្កេតឃើញថា ទំនាក់ទំនងក្នុងផ្នែកពាណិជ្ជកម្មរបស់ពលរដ្ឋប្រទេសទាំងពីរក៏កំពុងតែមមាញឹកផងដែរ។ ការទទួលបានព័ត៌មានពីគ្នាទៅវិញទៅ មករវាងប្រជាពលរដ្ឋកម្ពុជា-ចិន ត្រូវបានគេមើលឃើញថា នៅតែជារណាំងនៃទំនាក់ទំនងរវាងប្រជាពលរដ្ឋទាំងពីរ។ ដើម្បីទម្លុះរណាំងនៃទំនាក់ទំនង ក៏ដូចជាចង់ឲ្យពលរដ្ឋចិន និងអ្នកវិនិយោគចិន បានទទួលព័ត៌មានរបស់កម្ពុជាកាន់តែច្រើន ក្រុមហ៊ុនលើ វិស័យព័ត៌មានដ៏ធំមួយរបស់ចិន មានមូលដ្ឋាននៅតំបន់ស្វយ័តក្វាងស៊ី (Guangxi China News Culture & Innovation Media Co., Ltd.) បានចាប់ដៃជាមួយក្រុមហ៊ុននៅកម្ពុជាបង្កើតក្រុមហ៊ុនផ្សព្វផ្សាយមួយមានឈ្មោះថា ខេមបូឌា ហ៊ែតឡាញ (Cambodia Headline)។ ខេមបូឌា ហ៊ែតឡាញ បានបង្កើតកម្មវីធីផ្តល់ព័ត៌មានលើទូរស័ព្ទឆ្លាតវៃ (Smart Phone) ដែលមានឈ្មោះថា ASEAN TOP។ ពិធីបើកសម្ពោធប្រព័ន្ធផ្សព្វផ្សាយថ្មីក្រោមកិច្ចសហការរវាងចិន និងកម្ពុជា ត្រូវបានធ្វើឡើងយ៉ាងអធឹកអធមក្រោមអធិបតីភាពលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។ ក្នុងពិធីនោះ ក៏មានការអញ្ជើញចូលរួមពីតំណាងស្ថានទូតចិនប្រចាំនៅកម្ពុជា អ្នកស្រី…