ថ្ងៃនេះ មន្ត្រី គ.ជ.ប ចាប់ផ្តើមដំណើរការចុះឈ្មោះបោះឆ្នោតថ្មី និងធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតឡើងវិញ, សូមបងប្អូនទៅចុះឈ្មោះឲ្យបានគ្រប់ៗគ្នា !

FN ៖ ថ្ងៃទី២២ ខែកញ្ញានេះ មន្ត្រីចុះឈ្មោះបោះឆ្នោតរបស់ គ.ជ.ប ចាប់ផ្តើមដំណើរការចុះឈ្មោះបោះឆ្នោត ក្នុងបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៧ និងធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត ឆ្នាំ២០១៦ឡើងវិញ បន្ទាប់ពីឈប់សម្រាកបុណ្យភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃ។ ដំណើរការចុះឈ្មោះបោះឆ្នោត ក្នុងបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៧ និងធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត ឆ្នាំ២០១៦ មានរយៈពេល៧០ថ្ងៃ ចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧។ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា ការចុះឈ្មោះបោះឆ្នោតថ្មី ធ្វើឡើងសម្រាប់តែប្រជាពលរដ្ឋណាដែល៖ ១៖ គ្រប់អាយុបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នៃរដ្ឋសភា ពោលគឺអាយុ១៨ឆ្នាំ (គិតដល់ថ្ងៃបោះឆ្នោត)។ ២៖ អ្នកគ្រប់អាយុយូរហើយ តែមិនទាន់បានចុះឈ្មោះបោះឆ្នោតនឹងគេ កាលពីឆ្នាំ២០១៦ កន្លងទៅ។ ៣៖ អ្នកដែលចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៦ រួចហើយ តែបានផ្លាស់ប្ដូរទីលំនៅ ឬទីសំណាក់ទៅឃុំ-សង្កាត់ផ្សេង។ ប្រសិនបើអ្នកមានទីលំនៅច្រើនជាងមួយកន្លែង អ្នកត្រូវជ្រើសរើសយក ទីតាំងលំនៅដ្ឋានណាមួយ ដើម្បីចុះឈ្មោះរបស់អ្នកក្នុងបញ្ជីបោះឆ្នោតថ្មីនោះ។ មិនខុសពីការចុះឈ្មោះបោះឆ្នោត…