រដ្ឋមន្រ្តីក្រសួងព័ត៌មាន ប្រកាសថា រដ្ឋាភិបាលកម្ពុជា មិនបានបិទវិទ្យុ RFA និង VOA នោះទេ, វិទ្យុទាំងនេះ នៅតែអាចផ្សាយបាននៅកម្ពុជា

FN ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា ពុំបានបិទវិទ្យុអាស៊ីសេរី (RFA) និង វិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) នោះទេ គឺក្រសួងព័ត៌មានបិទតែស្ថាប័នវិទ្យុណាដែលរំលោភច្បាប់ប៉ុណ្ណោះ ហើយថ្លែងថា RFA និង VOA នៅតែអាចផ្សាយបន្តបាននៅកម្ពុជា តាមស្ថាប័នវិទ្យុដែលមានច្បាប់អនុញ្ញាត។ ពាក់ព័ន្ធនឹងករណីនេះ លោករដ្ឋមន្រ្តីក្រសួងព័ត៌មាន បានស្នើកុំឱ្យសាធារណជន យល់ច្រឡំតទៅទៀត។ ការប្រកាសរបស់លោករដ្ឋមន្រ្តីក្រសួងព័ត៌មាន បានធ្វើឡើងតាមរយៈសន្និសីទកាសែតមួយ នៅក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧នេះ បន្ទាប់ពីមានការផ្សព្វផ្សាយថា រាជរដ្ឋាភិបាល គ្រោងបិទមិនឱ្យមានការផ្សាយរបស់វិទ្យុអាស៊ីសេរី និងវិទ្យុសំឡេងសហរដ្ឋអាមេរិក នៅក្នុងប្រទេសកម្ពុជា តទៅទៀត។ នៅចំពោះមុខអ្នកសារព័ត៌មានជាច្រើននាក់ លោក ខៀវ កាញារីទ្ធ បានបញ្ជាក់ថា «វិទ្យុអាស៊ីសេរី (RFA) យើងអត់បានបិទទេ វិទ្យុ​ VOA (សំឡេងសហរដ្ឋអាមេរិក) ក៏យើងអត់បិទដែរ។ វិទ្យុមួយចំនួននៅតែបន្តផ្សាយទេ ពីព្រោះតែគេសុំច្បាប់ ម្តេចក៏ចេះតែនិយាយថា បិទៗ។ គឺយើងបិទស្ថានីយ៍ណា ដែលរំលោភដែលបំពាន»។…

រដ្ឋមន្ត្រីក្រសួងកសិកម្ម ជំរុញលើកទឹកចិត្តនិស្សិត ដែលត្រៀមទៅសិក្សានៅក្រៅប្រទេស ឲ្យនាំយកចំណេះដឹងមកកម្ពុជា ក្នុងទិសដៅវិជ្ជមាន

FN ៖ លោក វេង​ សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ បានជំរុញលើកទឹកចិត្តនិស្សិត ឲ្យទៅសិក្សាក្រៅប្រទេស ដើម្បីនាំយកចំណេះដឹងទាំងអស់នោះ មកបង្ហាត់បង្ហាញនិស្សិតនៅកម្ពុជាបន្ថែមទៀត។ ជាមួយគ្នានេះ លោកក៏បានក្រើនរម្លឹក ទៅនិស្សិតទាំង៣សកលវិទ្យាល័យផ្សេងគ្នា ហើយតៀមនឹងទៅប្រទេសអ៊ីស្រាអែល នៅពេលខាងមុខនេះថា ការចាកចេញពីមាតុប្រទេសលើកនេះ គឺ មិនមែនសម្រាប់ធ្វើដំណើរទៅដើរលេងនោះទេ ពោលគឺទៅចុះកម្មសិក្សា ដើម្បីស្វែងយល់ពី អ្វីដែរថ្មីនៅប្រទេសរបស់គេ ដើម្បីយកមកប្រទេសរបស់យើងវិញ ក្នុងការផ្លាស់ប្តូរចំណេះដឹងគ្នាទៅវិញទៅមក។ ការថ្លែងក្រើនរម្លឹកបែបនេះរបស់លោក វេង សាខុន ទៅកាន់និស្សិតជាង២០០នាក់ ធ្វើឡើងក្នុងពិធីសំណេះសំណាល «និស្សិតសកលវិទ្យាល័យកសិកម្ម សាលាជាតិកសិកម្មព្រែកលាប និងសាលាជាតិកសិកម្មកំពង់ចាម» ធ្វើកម្មសិក្សានៅប្រទេសអ៊ីស្រាអ៊ែល ឆ្នាំសិក្សា២០១៧-២០១៨ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧នេះ នៅសកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង។ លោក វេង សាខុន បញ្ជាក់ថា «ការចេញទៅធ្វើកម្មសិក្សា នៅប្រទេសអ៊ីស្រាអែលនេះ មិនមែនជាពេលវេលាយើងដើរលេងនោះទេ ត្រូវស្វះស្វែងរកប្រមូលនូវចំណេះដឹងអ្វី ដែលយើងអាចធ្វើបាន ដើម្បីទុកខ្លួនរបស់យើង នៅពេលដែលយើងមានបញ្ហាប្រឈម យើងអាចដោះស្រាយវាបាន»។​ លោកបន្ថែមថា និសិ្សតជំនាន់សព្វថ្ងៃពិតជាមាន សំណាងណាស់…