អូស្រ្ដាលីគាំទ្រក្រុមហ៊ុនកូនខ្មែរ ក្នុងការផលិតដែកផ្គត់ផ្គង់លើទីផ្សាររបស់ខ្លួន

FN ៖ លោក GREGORY THOMAS HARRIS តំណាងក្រុមហ៊ុន BlueScope ដ៏ល្បីរបស់អូស្រ្ដាលី បានបង្ហាញពីមោទនៈភាពក្រៃលែង ចំពោះភាពរីកចម្រើនលើគ្រប់វិស័យក្នុងប្រទេសកម្ពុជា ។ លើសពីនេះ លោកក៏បានកោតសរសើរពីសមត្ថភាពរបស់កូនខ្មែរ ដែលអាចបើកក្រុមហ៊ុនផលិតផលិតផលផ្សេងៗ ដើម្បីផ្គត់ផ្គង់លើទីផ្សារប្រទេសកំពុងអភិវឌ្ឍន៍មួយនេះ ជាក់ស្ដែងដូចជាក្រុមហ៊ុន ISI STEEL ជាដើម ដែលអាចផលិតផលិតផលដែកដ៏មានគុណភាព សម្រាប់អតិថិជនរបស់ខ្លួនប្រើប្រាស់នាពេលបច្ចុប្បន្ន ។ ការលើកឡើងបែបនេះ បានធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការសម្ពោធផលិតផលថ្មីមួយរបស់ក្រុមហ៊ុនកែច្នៃដែក ISI STEEL នៅសណ្ឋាគារសុខា នាល្ងាចថ្ងៃទី២៣ ខែមិថុនានេះ គឺផលិតផលស័ង្កសីពណ៌ ISI PALM ។ លោកថា ទោះពីក្រុមហ៊ុននេះ មានថ្នាក់ដឹកនាំ និងបុគ្គលិកសុទ្ធតែជាប្រជាពលរដ្ឋខ្មែរ ប៉ុន្ដែសមិទ្ធិផលចេញមក គឺមិនចាញ់ផលិតផលបរទេសឡើយ ហើយមានការទទួលស្គាល់ត្រឹមត្រូវពីអន្ដរជាតិថែមទៀត ។ ដូច្នេះហើយ ទើបលោកសម្រេចសហការ ដើម្បីជំរុញអភិវឌ្ឍន៍បន្ថែម តាមរយៈការផ្គត់ផ្គង់វត្ថុធាតុដើមពីប្រទេសរបស់ខ្លួន ។ ជាមួយគ្នានោះលោក កាំង ឡេង អគ្គនាយកក្រុមហ៊ុន ISI Group បានលើកឡើងថា…

រដ្ឋមន្ដ្រីម៉ម ​ប៊ុនហេង៖ ប្រជាពលរដ្ឋ៣ខេត្ដនៅកម្ពុជា នឹងទទួលបានសេវាសុខភាព កាន់តែប្រសើរជាងមុន ក្រោមជំនួយឧបត្ថម្ភពី KOFIH ប្រមាណ៨លានដុល្លារ

FN ៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកម៉ម ប៊ុនហេង បានថ្លែងថា ប្រជាពលរដ្ឋ ដែលស្ថិតនៅក្នុងខេត្ដ ពោធិ៍សាត់ បាត់ដំបង និងបៃលិន នឹងទទួលបានសេវាសុខភាព មាតា ទារក និងកុមារ រួមទាំងសុខភាពបន្ដពូជ ឲ្យកាន់តែប្រសើរឡើង មួយកម្រិតទៀត បន្ទាប់ពីការជួយគាំទ្រ និងឧបត្ថម្ភជាថវិកា ប្រមាណ៨លានដុល្លារ ពីមូលនិធិកូរ៉េ សម្រាប់ការថែទាំសុខភាពអន្ដរជាតិ (KOFIH)សម្រាប់ឆ្នាំ២០១៧-២០២១ខាងមុខ។ រដ្ឋមន្ដ្រីបានថ្លែងបែបនេះ ក្នុងឱកាសចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា រវាងក្រសួងសុខាភិបាលនៃកម្ពុជា និងមូលនិធិកូរ៉េសម្រាប់ការថែទាំសុខភាពអន្តរជាតិស្តីពី សំណុំសមាហរណកម្មការថែទាំសុខភាព បន្តពូជ មាតា ទារក និងកុមារ និងការកសាងធនធានមនុស្ស ក្នុងវិស័យសុខាភិបាលនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧នេះ នៅទីស្តីការក្រសួងសុខាភិបាល ដែលមានការចូលរួមដោយផ្ទាល់ពី លោកវេជ្ជបណ្ឌិត​ Ihn Yohan ប្រធានមូលនិធិ KOFIH ។ រដ្ឋមន្ដ្រីម៉ម ប៊ុនហេង ថ្លែងបន្ដថា «មូលនិធិកូរ៉េ សម្រាប់ការថែទាំសុខភាពអន្តរជាតិ បានជួយក្នុងវិស័យសុខាភិបាល តាំងពីឆ្នាំ២០១១មកម្ល៉េះ ដែលមានទាំងគម្រោងសាងសង់ គិលានុបដ្ឋយិកា ភូមិភាពបាត់ដំបង…

សម្តេចតេជោ ហ៊ុន សែន ផ្តល់អគារសិក្សា និងកន្លែងធ្វើការជូនខ្មែរ-អ៉ីស្លាម ២ខ្នង ៤ជាន់ ស្មើ ៤០បន្ទប់ និងឧបត្ថម្ភថវិកា ៥០លានរៀលសម្រាប់កម្មវិធីអាហារស្រាយបួស

FN ៖ ក្នុងឱកាសអញ្ជើញចូលរួមអាហារស្រាយបួសជាមួយខ្មែរ-អ៉ីស្លាម ជិត ១ពាន់នាក់នៅល្ងាចថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសម្រេចផ្តល់អគារ ២ខ្នង កម្ពស់ ៤ជាន់ ស្មើនិង ៤០បន្ទប់ ជូនបងប្អូនខ្មែរ-អ៉ីស្លាម សម្រាប់សិក្សា និងសម្រាប់គណៈចាងហ្វាងខ្មែរ-អ៉ីស្លាមធ្វើការងារផងដែរ។ អគារនេះ ១ខ្នង នឹងត្រូវសាងសង់ឡើងនៅក្នុងបិវេណវិហារអ៉ីស្លាម ស្ថិតក្នុងសង្កាត់ច្រាំងចម្រេះ ខណ្ឌឬស្សីកែវ និង១ខ្នងទៀត ស្ថិតភូមិព្រែកតាពៅ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាលផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា អគារសិក្សានេះ គឺត្រូវឲ្យបងប្អូនខ្មែរ-អ៉ីស្លាម ជាអ្នកចេញប្លង់ ហើយក្រុមការងារសាងសង់របស់សម្តេចជាអ្នកសាងសង់។ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ដែលតែងតែយកចិត្តទុកដាក់លើវិស័យអប់រំនោះ បានថ្លែងរំពឹងថា អគារសិក្សាដែលសម្តេចផ្តល់ជូននេះ នឹងជួយពង្រឹងការអប់រំចំណេះដឹងបងប្អូនខ្មែរ-អ៉ីស្លាម បានកាន់តែល្អប្រសើរថែមទៀត។ បងប្អូនប្រជាពលរដ្ឋខ្មែរ-អ៉ីស្លាម ដែលទទួលបានចំណងដៃថ្មីពីសម្តេចតេជោ ហ៊ុន សែន បានសម្តែងការសប្បាយរីករាយ និងទះដៃសាទរយ៉ាងកងរំពង។ ក្រៅពីការផ្តល់អគារសិក្សាហើយ សម្តេចតេជោ…