លោក ប៉ាន សូរស័ក្តិ៖ ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ជាវេទិកាជួបជុំដ៏ធំ បម្រើដល់វិស័យទេសចរណ៍ និងវប្បធម៌

FN ៖ ក្នុងជំនួបជាមួយប្រតិភូសហភាពសហព័ន្ធយុវជនកម្ពុជា (UYFC) ដឹកនាំដោយលោក ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅរសៀលថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០១៧ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបង្ហាញជំហរគាំទ្រចំពោះ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត និងបានចាត់ទុកជាវេទិកាជួបជុំដ៏ធំប្រចាំឆ្នាំរបស់យុវជន-យុវនារីខ្មែរ។ «ការបង្កើតឲ្យមានព្រឹត្តិការណ៍អង្គរសង្រ្កាន្ត មិនគ្រាន់តែបម្រើដល់ការជួបជុំយុវជនពីគ្រប់ទិសទី ដើម្បីអបអរបុណ្យចូលឆ្នាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបម្រើដល់វិស័យទេសចរណ៍ និងវប្បធម៌ និងនាំមកប្រាក់ចំណូលរាប់លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ប្រជាជន និងអាជីវករនៅក្នុងខេត្តសៀមរាបទាំងមូល»។ លោករដ្ឋមន្ត្រីបានគូសបញ្ជាក់។ «ខ្ញុំសូមចាត់តាំងសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យពាណិជ្ជកម្ម និងមន្ត្រីនៃអគ្គនាយកដ្ឋានជម្រុញពាណិជ្ជកម្ម បន្តសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៧ និងឆ្នាំបន្ទាប់»។ លោក រដ្ឋមន្ត្រីបានបន្ថែម។ នៅក្នុងឱកាសនោះដែរ លោក ប៉ាន សូរស័ក្តិ បានកោតសរសើរចំពោះការដឹកនាំដ៏ឈ្លាសវៃរបស់លោក ហ៊ុន ម៉ានី ដែលតែងយកចិត្តទុកដាក់លើការងារយុវជន ជាពិសេសកិច្ចការសង្គម សកម្មភាពមនុស្សធម៌ កីឡា និងបរិស្ថាន ហើយលោកក៏បានប្រគល់ថវិកាចំនួន ១០លានរៀល ជូនដល់ប្រតិភូសហភាពសហព័ន្ធយុវជនកម្ពុជា សម្រាប់រៀបចំកម្មវិធី។ បន្ថែមលើនេះទៀត លោករដ្ឋមន្ត្រី ក៏បានសន្យានឹងជួយស្វែងរកសម្ភារៈ…

​បុណ្យទន្លេនៅខេត្តស្ទឹងត្រែង ឆ្នាំនេះ បន្ទប់ជាង១ពាន់ ភ្ញៀវកក់ពេញទាំងអស់ តែអាចស្នាក់នៅបណ្ដោះអាសន្ន និងទស្សនានៅឡាវបាន

FN ៖ ព្រឹត្តិការណ៍បុណ្យទន្លេ នៅខេត្តស្ទឹងត្រែង បាននិងកំពុងខិតជិតមកដល់ ក្នុងពេលឆាប់ៗនេះ កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនផុសផុល ពីសំណាក់ទេសចរជាតិ-អន្តរជាតិ។ ជាក់ស្ដែង គិតត្រឹមថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧នេះ បន្ទប់សណ្ឋាគារ ផ្ទះសំណាក់ ជាង១,២០០បន្ទប់ ត្រូវបានភ្ញៀវកក់ទុក អស់រលីញគ្មានសល់។ នេះបើតាមប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង លោក អន ប៉ោសឺន។ លោក អន ប៉ោសឺន បានឲ្យដឹងថា «សណ្ឋាគារ ផ្ទះសំណាក់ ជាង៦៥០បន្ទប់ និងផ្ទះសំណាក់តូចៗ បន្ទប់តូចៗ ដែលទើបបង្កើតថ្មី ជាង២០០បន្ទប់ទៀត ក៏អត់គ្មានសល់ដែរ កក់ពេញហើយ និយាយរួម រហូតដល់ម៉ោងនេះ មិនក្រោមពី ១,២០០បន្ទប់ទេ គឺអស់ទាំងអស់»។ ទោះយ៉ាងណា ក្រុមការងារពាក់ព័ន្ធបាននិងកំពុងដុតដៃដុតជើង សហការគ្នារៀបចំទីស្នាក់មួយចំនួនទៀត ដូចជាទីវត្តអារាម ផ្ទះប្រជាពលរដ្ឋ ក៏ដូចជាអគាររដ្ឋបាលនានា ដើម្បីទុកសម្រាប់ភ្ញៀវទេសចរ ដែលទៅទស្សនាតាមក្រោយទៀត ព្រមទាំងការរៀបចំទីធ្លារមួយចំនួនទៀត សម្រាប់បោះតង់ស្នាក់នៅបណ្ដោះអាសន្នផងដែរ, លោកប្រធានមន្ទីរបានបន្តយ៉ាងដូច្នេះ។ សូមបញ្ជាក់ថា ព្រឹត្តិការណ៍បុណ្យទន្លេ នឹងត្រូវរៀបចំឡើងចាប់ពីថ្ងៃទី២៤-២៥-២៦ ខែមីនា ឆ្នាំ២០១៧…

​នាយឧត្តមសេនីយ៍ គន់ គីម៖ កងទ័ពជាអ្នកបម្រើប្រជាជន ត្រូវតែជួយប្រជាជនរាល់ពេលមានទុក្ខលំបាក

FN ៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជាសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ បានថ្លែងថា ក្រៅពីភារកិច្ចក្នុងការការពារបូរណភាពដែនដីពីខ្មាំងសត្រូវឈ្លានពានហើយនោះ កងទ័ពក៏មានតួនាទីជាអ្នកបម្រើប្រជាពលរដ្ឋផងដែរ។ ក្នុងន័យនេះ កងទ័ពត្រូវតែចុះជួយប្រជាពលរដ្ឋរាល់ពេលពួកគាត់ជួបទុក្ខ ឬគ្រោះអាសន្នផ្សេងៗ។ នាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងដូច្នេះ ក្នុងពេលចុះសាកសួរសុខទុក្ខ នាយទាហាន ពលទាហាននៅវរសេនាតូចលេខ៤១៣ ចំណុះកងពលតូចថ្មើរជើងលេខ៤១ ក្នុងខេត្តឧត្តរមានជ័យនាពេលថ្មីៗនេះ។ «កងទ័ពត្រូវគោរពវិន័យ គោរពច្បាប់របស់រដ្ឋ សាមគ្គី ឯកភាពផ្ទៃក្នុងអង្គភាព ប្តេជ្ញាថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម កងទ័ពជាកូនចៅប្រជាជន។ ហេតុនេះ ត្រូវបន្តជួយប្រជាជន ជាពិសេសអ្នកដែលមានជីវភាពលំបាក និងពេលពួកគាត់ជួបគ្រោះមហន្តរាយផ្សេងៗ»។ នាយឧត្តមសេនីយ៍ គន់ គីម បានបញ្ជាក់បន្ថែម។ ក្នុងឋានៈជាប្រធានគណៈពង្រឹងការងារនៅក្នុងខេត្តឧត្តរមានជ័យ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា គេតែងបានឃើញ នាយឧត្តមសេនីយ៍ គន់ គីម តែងបានធ្វើសកម្មភាពយ៉ាងសស្រាក់សស្រាំក្នុងចុះដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋក្រីក្រនៅក្នុងខេត្តឧត្តរមានជ័យ ក៏ដូចជាក្រុមគ្រួសារកងទ័ព គ្រួសារអតីតយុទ្ធជន ដែលទីទ័លក្រផងដែរ។ ផ្ទះជាច្រើនខ្នង ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានក្រុមការងារដឹកនាំដោយនាយឧត្តមសេនីយ៍ គន់…