ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញ​បើកសន្និសីទ​ចក្ខុវិស័យ លើប្រធានបទ «ការឈានឡើងក្នុង​ខ្សែចង្វាក់​បង្កើតតម្លៃ សម្រាប់​​ឧស្សាហូបនីយកម្ម កំណើន និងការអភិវឌ្ឍ​កម្ពុជា»

FN ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧នេះ បានអញ្ជើញជាអធិបតីបើកសន្និសីទ ចក្ខុវិស័យលើប្រធានប្រធានបទ «ការឈានឡើងក្នុងខ្សែចង្វាក់បង្កើតតម្លៃ សម្រាប់ឧស្សាហូបនីយកម្ម កំណើន និងការអភិវឌ្ឍកម្ពុជា»។ សន្និសីទនេះ ធ្វើឡើងនៅសណ្ឋាគារសូហ្វីតែលភូគីត្រា ដោយមានការអញ្ជើញចូលរួមពីមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល មន្រ្តីមកពីតាមក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រមទាំងម្ចាស់សហគ្រាស និងធុរកិច្ចជនមួយចំនួនទៀត។ សន្និសីទនេះ ធ្វើឡើងក្នុងបំណងជំរុញចង្វាក់ផលិតកម្ម របស់សហគ្រាសនានា នៅក្នុងប្រទេសកម្ពុជា ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ និងជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា៕ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយកំណើនសេដ្ឋកិច្ចកម្ពុជា បានកើនឡើងជានិច្ច។ សម្តេចនាយករដ្ឋមន្រ្តី ការសម្រេចបាននូវកំណើនសេដ្ឋកិច្ចថេរក្នុងរង្វង់ប្រមាណ ៧ភាគរយ គឺបានមកពីការដាក់ចេញនូវគោលនយោបាយសេដ្ឋកិច្ច និងធុរកិច្ចត្រឹមត្រូវ ពិសេស គឺកុសលនៃសុខសន្តិភាព និង ស្ថិរភាពនយោបាយនៅទូទាំងប្រទេស ដែលរាជរដ្ឋាភិបាលបានខិតខំការពារជាដាច់ខាតនាពេលកន្លងមក ពេលបច្ចុប្បន្ន និងទៅអនាគត។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា…

នាំមន្ដ្រីជំនាញពាក់ព័ន្ធជិះយន្តហោះ ចុះពិនិត្យបទល្មើសនេសាទ នៅបឹងទន្លេសាប តាមឧទ្ធម្ភាគចក្រ ក្នុងខេត្ដកំពង់ឆ្នាំង កំពង់ធំ និងសៀមរាប

PhnomPenhReporter ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដឹក នាំមន្រ្តីគណៈកម្មការអន្តរក្រសួងដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទនៅបឹងទន្លេសាប បានជិះឧទ្ធម្ភាគចក្រ ចុះត្រួតពិនិត្យ បទល្មើសនៅលើផ្ទៃបឹងទន្លេសាប នៅក្នុងខេត្ដជាប់បឹងទន្លេសាប គឺ ខេត្ដកំពង់ឆ្នាំង កំពង់ធំ និងសៀមរាប កាលពីថ្ងៃទី ០២ មីនា ឆ្នាំ ២០១៧ ។ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីទប់ស្កាត់និងបង្រ្កាប បទល្មើសនេសាទនៅបឹងទន្លេសាប បានបញ្ជាក់ឲ្យដឹងថា ៖ បន្ទាប់ពីការបើកប្រតិបត្តិការបង្រ្កាបរយៈពេលពីរខែកន្លងទៅ នៅតំបន់មួយចំនួនមានបទល្មើសនេសាទទៀតនោះទេ តែតំបន់មួយចំនួនទៀត ក៏នៅមានចំនួនច្រើននៅឡើយ។ តំបន់ដែលនៅមានបទល្មើសនេសាទសាច់អួនច្រើននោះ រួមមានខេត្តកំពង់ធំ កំពង់ឆ្នាំង និង សៀមរាប។ ដើម្បីដោះស្រាយបញ្ហាបទល្មើសនេសាទលើផ្ទៃបឹង ទន្លេសាប ដែលត្រូវបានគេចាទទុកជាបទល្មើសមានភាពស្មុគស្មាញ និងបង្កការឈឺ ក្បាលខ្លាំងជាងគេ ។ លោក វេង សាខុន បានបញ្ជាក់ថា សម្តេចក្រឡាហោម ស…