ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតប្រចាំឆ្នាំ នៅក្រសួងមហាផ្ទៃ នារសៀលថ្ងៃនេះ

FN ៖ នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧​នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញ​បិទបើកសន្និបាត ត្រួតពិនិត្យលទ្ធផលការងារ ឆ្នាំ២០១៦ និងលើកទិសដៅការងារឆ្នាំ២០១៧ របស់ក្រសួងមហាផ្ទៃ។ សន្និបាតនេះបានធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ ដែលបានបើកឡើងដោយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ។ ខាងក្រោមនេះជាប្រសាសន៍ទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងកងកម្លាំងនគរបាលទាំងអស់ដែលបានខិតខំ រួមគ្នាក្នុងការដោះស្រាយបញ្ហារបស់ជាតិ និងរក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់សង្គម គេចផុតពីមហិច្ឆតាប៉ុនប៉ងបង្កភាពចលាចលពី ជនអគតិមួយចំនួន។ * សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មកដល់បច្ចុប្បន្ននេះ មានគ្រឿងញៀនប្រមាណ១៩៤គីឡូក្រាមត្រូវបានដកហូត ខណៈជនល្មើសជាង ១ម៉ឺននាក់ ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់។ សម្តេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ…