ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងពិធីបញ្ចុះសីមា និងសម្ពោធសមិទ្ធផលនានា នៅវត្តព្រែកប្រា

FN ៖ នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា នៅវត្តព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា តាមទម្លាប់របស់សម្តេចការធ្វើបុណ្យតែងយកថ្ងៃខ្នើត មិនយករនោជនោះទេ។ សម្តេចតេជោ បានបញ្ជាក់ថា អាគមផ្សំអាយុ ដូច្នេះការធ្វើបុណ្យនៅថ្ងៃខ្នើត ជាថ្ងៃដែលព្រះចន្ទរះឡើង។ * សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើឲ្យទីអារាមនានា ចងក្រងជាសៀវភៅស្តីពីប្រវត្តិវត្តនីមួយៗ ដើម្បីបានជាឯកសារសម្រាប់ប្រជាពុទ្ធបរិស័ទ។ * សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា ទីអារាមនៅទូទាំងប្រទេសត្រូវបានបំផ្លិចបំផ្លាចអស់ទាំងស្រុង នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ប៉ុលពត។ ក្រោយថ្ងៃរំដោះក្រោមការប្រឹងប្រែងរួមគ្នាទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ត្រូវបានអភិវឌ្ឍន៍ និងរីកចម្រើនឡើងវិញ។ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់ព្រះសង្ឃគ្រប់អង្គ ដែលបានខិតខំកសាងឡើងវិញនូវទីអារាម។ * សម្តេចតេជោ…