អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ ការស្នើសុំលុបបំណុលខ្មែរចំពោះអាមេរិក គឺជាឆន្ទៈរួមរបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់និន្នាការ

FN ៖ «ការស្នើសុំលុបបំណុលរបស់អាមេរិក គឺជាឆន្ទៈរួមរបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់និន្នាការ ចំពោះរដ្ឋបាលវ៉ាស៊ីនតោន នៃទំព័រប្រវត្តិសាស្ត្រថ្មី នៃគោលនយោបាយបរទេសរបស់សហរដ្ឋអាមេរិក ដើម្បីចាកចេញពីទំព័រប្រវត្តិសាស្ត្រ នៃសង្គ្រាមដ៏ជូរចត់ពីភាគីទាំងពីរ» នេះតាមសម្តីរបស់លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧នេះ។ អាមេរិកទម្លាក់គ្រាប់បែកនៅកម្ពុជាតាំងពីដើមឆ្នាំ១៩៦៣ ដល់ឆ្នាំដើមឆ្នាំ១៩៧៥ ហើយទិន្នន័យដែលត្រូវបានឯកភាពដោយប្រធានាធិបតី Bill Clinton នៅឆ្នាំ២០០០ បញ្ចេញជាឯកសារចំហរ បានទទួលស្គាល់ថា អាមេរិកទម្លាក់គ្រាប់បែកនៅកម្ពុជាជិត ២លាន ៨សែនតោន ដោយគិតរយៈពេលចាប់ពីថ្ងៃទី០៥ ខែតុលា ឆ្នាំ១៩៦៥ ដល់១៩៧៣ប៉ុណ្ណោះ។ គ្រាប់បែកនោះមានដូចជា គ្រាប់បែកធម្មតា គ្រាប់បែកមានកូនគ្រាប់បែកចង្កោម និងគ្រាប់បែកគីមី នៅជាង ១១ម៉ឺនទីតាំង និងមានការហោះហើរទម្លាក់គ្រាប់ជិត ២៥ម៉ឺនជើង។ បន្ថែមពីនោះលោក ផៃ ស៊ីផាន បានលើកឡើងឲ្យដឹងទៀតថា រាជរដ្ឋាភិបាលកម្ពុជាចង់ឃើញការ ដោះស្រាយមួយក្នុងពេលវេលាសមស្រប និងរាល់ទិដ្ឋភាពណាមួយដែលកម្ពុជា និងរដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិក ទទួលបានជោគជ័យ ចាកចេញពីទំព័រប្រវត្តិសាស្ត្រនៃសង្គ្រាមដ៏ជូរចត់ ពិបាកទទួលយកបានពីភាគីទាំងពីរ។ សូមជំរាបថា នៅថ្ងៃទី០៥…