គ.ជ.ប បានសម្រេចជាផ្លូវការលើ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣

FN ៖ នៅព្រឹកថ្ងៃសុក្រ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានសម្រេចជាផ្លូវការលើ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែលបណ្តាញព័ត៌មាន ​Fresh News ទទួលបាន។ សេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានេះ មាន៣ជំពូក ១៣ផ្នែក និងឧបសម្ព័ន្ធ ចំនួន៧ ស្មើនឹង ៣២៥ទំព័រ ហើយបានបញ្ជូនទៅឱ្យភាគីពាក់ព័ន្ធផ្តល់អនុសាសន៍ កាលពីថ្ងៃ១៥ ខែមករា ឆ្នាំ២០១៩។ បន្ទាប់ពីទទួលបានអនុសាសន៍ពីស្ថាប័ន ចំនួន១០ ពាក់ព័ន្ធនឹងសេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ឆ្នាំ២០១៨នេះ អគ្គលេខាធិការដ្ឋាន គ.ជ.ប បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់លើអនុសាសន៍ទាំងនោះ កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩នាទីស្តីការ គ.ជ.ប ដែលមានការចូលរួមពី តំណាងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា តំណាងក្រសួង ស្ថាប័នរដ្ឋ ចំនួន ៥ គណបក្សនយោបាយ ចំនួន ៤…

គ.ជ.ប ជូនដំណឹងដល់បក្សនយោបាយ អំពីនីតិវិធីដើម្បី ឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៣

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី១៤​ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានជូនដំណឹងបន្ថែមដល់ គណបក្ស នយោបាយទាំងអស់ អំពីនីតិវិធីនៃការឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៣។

គ.ជ.ប ទទួលពាក្យសុំចុះឈ្មោះ ភ្នាក់ងារបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីជូនដំណឹងមួយ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩នេះ ស្តីពីការដាក់ និងការទទួលពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩៕