ក្រុមហ៊ុនឥណ្ឌាមួយ ដែលប្រើរូបប្រាសាទអង្គរវត្ត លើផលិតផលរបស់ខ្លួន បានយល់ព្រមបញ្ឈប់ ក្រោយមានការតវ៉ាពីកម្ពុជា

FN ៖ ក្រុមហ៊ុនអង្ករបរទេសមួយរបស់ឥណ្ឌា ដែលប្រើឈ្មោះ Angkor Wat Thai Hom Mali Jasmine Rice ដែលមានរូបប្រាសាទអង្គរវត្តជានាមសញ្ញា ដោយពុំមានការអនុញ្ញាតពីកម្ពុជា បានបញ្ឈប់សកម្មភាពរបស់ខ្លួនហើយ ក្រោយមានការតវ៉ាតាមផ្លូវការទូតពីកម្ពុជា។ នេះបើតាមសេចក្តីជូនព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១។ សេចក្តីជូនព័ត៌មានខាងលើ បានបញ្ជាក់ថា នៅខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រសួងពាណិជ្ជកម្មកម្ពុជា បានរួមគ្នាពិនិត្យឃើញថា មានផលិតផលអង្ករបរទេស ប្រើឈ្មោះ Angkor Wat Thai Hom Mali Jasmine Rice កំពុងចរាចរលក់តាមប្រព័ន្ធអនឡាញ ប្រើប្រាស់រូបប្រាសាទអង្គរវត្ត ដោយពុំមានការ អនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចកម្ពុជា។ ការខិតខំស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់របស់ក្រសួងទាំងពីរ ក្រោមកិច្ចសហប្រតិបត្តិការយ៉ាង ជិតស្និទ្ធជាមួយភាគីថៃ បានរកឃើញថា ម្ចាស់ផលិតអង្ករនេះ ជាក្រុមហ៊ុនឥណ្ឌា ឈ្មោះ Voyage India…

ចុងសប្ដាហ៍ទីពីរនៃខែកក្កដា កម្ពុជាទទួលបានភ្ញៀវទេសចរជិត ៧ ម៉ឺននាក់

FN ៖ ក្នុងថ្ងៃចុងសប្តាហ៍ទីពីរ ខែកក្កដា ឆ្នាំ២០២១ កម្ពុជាទទួលបានភ្ញៀវទេសចរសរុប ៦៩,៩៣៧ នាក់ ក្នុងនោះភ្ញៀវជាតិ ៦៨,៧៧០ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ១,១៦៧ នាក់។ នេះបើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានថ្លែងប្រាប់បណ្ដាញសារព័ត៌មាន Fresh News នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ។ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ * រាជធានីភ្នំពេញ៖ ១៩,៨៦៨ នាក់ * ខេត្តកំពត៖ ១០,០២៤ នាក់ * ខេត្តព្រះសីហនុ៖ ៧,៧១២ នាក់ * ខេត្តកំពង់ស្ពឺ៖ ៦,២៥២ នាក់ * ខេត្តបាត់ដំបង ៖ ៥,៥៨៨ នាក់ * ខេត្តកណ្តាល៖ ៤,៤០៩ នាក់។ ចំនួននេះមានការថយចុះប្រមាណ ៥.២៣% ធៀបនឹងសប្តាហ៍កន្លងមក និងថយចុះប្រមាណ…

វ៉ាក់សាំងចំនួន ៤ លានដូសទៀត បានដឹកពីប្រទេសចិន មកដល់ប្រទេសកម្ពុជាទៀតហើយ

វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ៤ លានដូសថែមទៀត បានដឹកពីប្រទេសចិន មកដល់ប្រទេសកម្ពុជាបន្តទៀតហើយ នៅព្រឹកថ្ងៃសៅរ៍ ទី ១០ ខែកក្កដា ឆ្នាំ ២០២១នេះ។ វ៉ាក់សាំងដែលដឹកមកដល់នៅថ្ងៃនេះ មានវ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន ៣ លានដូស និងវ៉ាក់សាំងស៊ីណូហ្វាម ១ លានដូស។ វ៉ាក់សាំង ៤ លានដូសនេះ គឺជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជា។ គិតចាប់តាំងពីថ្ងៃទី ០៧  ខែកុម្ភៈ ដល់ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២១ កម្ពុជាទទួលបានវ៉ាក់សាំងប្រមាណ ១៧ លានដូសរួចហើយ។ វ៉ាក់សាំង គឺយុទ្ធសាស្ត្រមួយសម្រាប់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក៏ដូចជាការពារសុខភាពរបស់ប្រជាពលរដ្ឋពីជំងឺកូវីដ-១៩។ តាមរយៈវ៉ាក់សាំង ដែលកម្ពុជាទទួលបានជាបន្តបន្ទាប់ ជួយឱ្យកម្ពុជាសម្រេចផែនការលើការងារចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋផងដែរ៕