ឱកាសបុណ្យចូលឆ្នាំចិន សម្តេចតេជោ ហ៊ុន សែន ជូនពរជនរួមជាតិ និងបងប្អូនខ្មែរជាប់សែស្រឡាយចិន មានសេចក្តីសុខ សុភមង្គល មានលាភសំណាងលុយកាក់ហូរចូលគ្រប់ក្រុមគ្រួសារ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ដែលជាថ្ងៃសែនចូលឆ្នាំចិន បានផ្ញើសារតាមរយៈ Facebook របស់សម្តេច ដោយជូនពរដល់ជនរួមជាតិ និងបងប្អូនខ្មែរជាប់សែស្រឡាយចិន សូមប្រកបតែសេចក្តីសុខ សុភមង្គល និងមានលាភសំណាងលុយកាក់ហូរចូលគ្រប់ៗក្រុមគ្រួសារ។ លើសពីនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ប្រុងប្រយ័ត្នចំពោះអគ្គិភ័យ ដែលអាចបណ្តាលមកពីការដុតធូបទៀន ក្នុងឱកាសពិធីបុណ្យនេះ និងអំពាវនាដល់ប្រជាពលរដ្ឋ ធ្វើដំណើរកម្សាន្តតាមទីជិតឆ្ងាយ សូមគោរពច្បាប់ចរាចរណ៍ និងមានសុខសុវត្ថិភាពគ្រប់ក្រុមគ្រួសារ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបាន សរសេរក្នុង Facebook របស់សម្តេចយ៉ាងដូច្នេះថា «នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំចិននេះ ខ្ញុំនិងភរិយាសូមជូនពរដល់បងប្អូនខ្មែរ កាត់ចិនទាំងអស់ និងជនរួមជាតិដែលចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំប្រពៃណីចិន សូមប្រកបតែសេចក្តីសុខ សុភមង្គល ព្រមទាំងមានលាភសំណាងលុយកាក់ហូរចូលគ្រប់ៗក្រុមគ្រួសារកុំបីខាន។ នៅក្នុងថ្ងៃសែននេះ សូមបងប្អូនប្រុងប្រយ័ត្នភ្លើងអគ្គិភ័យ ដែលអាចបណ្តាលមកពីការដុតធូបទៀនមិនបានប្រុងប្រយ័ត្ន។ សូមបងប្អូនធ្វើដំណើរកំសាន្ត ជិតឆ្ងាយមានសុខសុវត្ថិភាព និងបានសប្បាយជួបជុំក្រុមគ្រួសារកុំបីខានឡើយ»។ សូមជម្រាបថា បុណ្យចូលឆ្នាំប្រពៃណីចិន គឺជាបុណដ៏សំខាន់មួយ របស់បងប្អូនជនជាតិចិន ឬបងប្អូនជនជាតិខ្មែរ ដែលជាប់សែស្រឡាយចិន។ នៅឆ្នាំ២០១៨នេះ…

​ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញចែកសញ្ញាជូននិស្សិត សាកលវិទ្យាល័យវេស្ទើនជាង៤០០០នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំរកា ព.ស២៥៦១ ត្រូវថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតីប្រគល់ សញ្ញាបត្រជូននិស្សិតសកលវិទ្យាល័យវេស្ទើនប្រមាណ ៤,១៥៨នាក់។ ពិធីប្រគល់សញ្ញាបត្រនេះធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សិស្សរៀនកាន់តែពូកែ ការបង់ថ្លៃកាន់តែតិច គឺជាបំណងដែលរាជរដ្ឋាភិបាលកម្ពុជាចង់បាន។ សម្តេចតេជោ ហ៊ុន សែន ការអប់រំពឹងតែលើវិស័យរដ្ឋមិនអាចគ្រប់គ្រាន់នោះទេ ហេតុនេះហើយទើបរាជរដ្ឋាភិបាលសម្រេចឲ្យវិស័យឯកជនចូលរួមវិនិយោគលើវិស័យអប់រំ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គុណភាពអប់រំនៅតែជាបញ្ហា ហើយសាកលវិទ្យាល័យមានគុណភាពអប់រំល្អ គឺទទួលបានសិស្សកាន់តែច្រើន សាកលវិទ្យាល័យមានគុណភាពអប់រំទាប គឺទទួលសិស្សបានកាន់តែតិច។ សម្តេចតេជោថា នេះហើយគឺជាការប្រកួតប្រជែង តែការប្រកួតប្រជែងនេះ មិនមែនជាការប្រកួតប្រជែងដើម្បីសញ្ញាបត្រទេ គឺជាការប្រកួតប្រជែងយកគុណភាពចំណេះដឹងរបស់និស្សិត។ * សម្តេចតេជោ​ថ្លែងថា រាល់អាហារូបករណ៍ដែលសាកលវិទ្យាល័យនានាប្រគល់ជូនសម្តេច មិនបានយកទៅណានោះទេ គឺយកទៅកូនចៅប្រជាពលរដ្ឋខ្មែរ ដែលមានជីវភាពក្រីក្រ។…

សម្តេចេតេជោ ហ៊ុន សែន បញ្ជាឲ្យបង្កើតគណៈកម្មការស្រាវជ្រាវ រកហេតុផលនាំឲ្យសិស្សស្រីបោះបង់ការសិក្សា

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឲ្យបង្កើតគណៈកម្មការមួយរវាងក្រសួងអប់រំ និងអាណាព្យាបាលសិស្ស ដើម្បីស្រាវជ្រាវ រកហេតុផលលើការបោះបង់ចោលការសិក្សារបស់សិស្សស្រី។ ការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែល សម្តេចអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រីនាព្រឹកថ្ងៃចន្ទ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។ ក្នុងកិច្ចប្រជុំនេះ សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យអ្នកពាក់ព័ន្ធជំរុញឲ្យសិស្សស្រីបន្តការសិក្សាឲ្យបានច្រើន ពោលមិនត្រូវឲ្យពួកគេឆាប់បោះបង់ការ សិក្សានោះឡើយ។ ក្នុងប្រជុំនាព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន បានជំរុញឲ្យស្រ្តីទាំងអស់ត្រូវខិតខំបង្កើនសមត្ថភាពខាងបច្ចេកវិទ្យាបន្ថែមទៀត ដើម្បីងាយស្រួលក្នុងការរកការងារធ្វើនាពេលបច្ចុប្បន្ននេះ ពីព្រោះកន្លែងធ្វើការនាពេលបច្ចុប្បន្ន គឺត្រូវការប្រើប្រាស់បច្ចេកវិទ្យា៕