អង់គ្លេសផ្តល់ជំនួយវ៉ាក់សាំងកូវីដ១៩ Astra Zeneca ចំនួន ៤១.៥ម៉ឺនដូស ដល់ប្រទេសកម្ពុជា

FN​ ៖ ចក្រភពអង់គ្លេស ប្រកាសផ្តល់ជំនួយវ៉ាក់សាំងកូវីដ១៩ AstraZeneca ចំនួន ៤១ម៉ឺន ៥ពាន់ដូស ដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលនៅកម្ពុជា នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានផ្លូវការរបស់ ស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជា។ មន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា វ៉ាក់សាំងដែលជំនួយរបស់អង់គ្លេសនេះ អាចនឹងដឹកមកដល់ប្រទេសកម្ពុជានៅយប់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ខាងមុខនេះ សូមបញ្ជាក់ថា វ៉ាក់សាំងដែលអង់គ្លេសផ្តល់មកកម្ពុជានេះ គឺស្ថិតនៅក្នុងកម្មវិធីផ្តល់ជំនួយវ៉ាក់សាំងរបស់រដ្ឋាភិបាលអង់គ្លេសទៅកាន់ប្រទេសជាមិត្តប្រមាណ ៩លានដូស៕

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសប្រកាសបើកយុទ្ធនាការ ចាក់វ៉ាកសាំងជូនក្មេង-យុវវ័យ អាយុពី១២ ដល់ ១៧ឆ្នាំ នៅវិមានសន្តិភាព

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃអាទិត្យ ទី០១ ខែសីហា ឆ្នាំ២០២១ ឆ្នាំ២០២១នេះ បានអញ្ជើញប្រកាសបើកយុទ្ធនាការ ចាក់វ៉ាក់សាំងកូវីដ១៩ ជូនក្មេង និងយុវវ័យ អាយុចាប់ពី១២ ដល់ ១៧ឆ្នាំ។ ពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនក្មេងៗ និងយុវវ័យ ធ្វើឡើងនៅវិមានសន្តិភាព។ វ៉ាក់សាំងដែលប្រើសម្រាប់ចាក់ជូនក្មេងៗ និងយុវវ័យនេះ គឺជាវ៉ាក់សាំងស៊ីណូវ៉ាក់ ដែលផលិតឡើងដោយក្រុមហ៊ុននៅក្នុងប្រទេសចិន។ នៅក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ប្រមាណ៤ម៉ោង, ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ៖ * សម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមថ្លែងសុន្ទរកថា ក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារ និងយុវវ័យ អាយុចន្លោះពី១២ដល់ក្រោម១៨ឆ្នាំ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា យុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារ និងយុវវ័យ អាយុចន្លោះពី១២ ដល់ក្រោម១៨ឆ្នាំ មិនមែនជាការចៃដន្យទេ ប៉ុន្តែជាការគិតគូរច្បាស់លាស់កន្លងមក * សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ការចាប់ផ្តើមចាក់វ៉ាក់សាំងដល់កុមារនៅថ្ងៃនេះ…

សេចក្តីដកស្រង់ ប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាន បើកយុទ្ធនាការចាក់វ៉ាក់សាំងការពារ កូវីដ-១៩ ជូនជនវ័យជំទង់ អាយុពី ១២ ឆ្នាំ ដល់ក្រោម ១៨ ឆ្នាំ

ធ្វើវ៉ាក់សាំងវ័យជំទង់ បង្កើតភាពស៊ាំក្នុងសហគមន៍ ដើម្បីបើកសាលារៀនចាប់ពីអនុវិទ្យាល័យ ថ្ងៃនេះ យើងបានរួមគ្នាដើម្បីបើកយុទ្ធនាការចាក់វ៉ាក់សាំង សម្រាប់កុមារ និងយុវវ័យ ដែលកិច្ចការនេះមិនមែនជាការរៀបចំដោយចៃដន្យទេ។ យើងបានគិតគូរហ្មត់ចត់ ទម្រាំយើងមានយុទ្ធនាការនៅថ្ងៃនេះ ព្រមពេលជាមួយនឹងយុទ្ធនាការ ដែលយើងកំពុងតែបន្តទៅលើមនុស្សចាប់ពី ១៨ ឆ្នាំឡើងលើ។ ការចាក់វ៉ាក់សាំងរបស់កុមារ(វ័យជំទង់)ថ្ងៃនេះ គឺជាជំ​ហានដ៏សំខាន់ដើម្បីឱ្យមានភាពស៊ាំនៅក្នុងសហគមន៍។ យើងធ្លាប់និយាយជាហូរហែមកថា កុមារជាទំពាំងស្នងឫស្សី។ (ប៉ុន្តែ)ប្រសិនបើកុមារខូចសុខភាពចាប់ពីពេលនេះ យើងពុំមានឫស្សីដែលល្អនោះទេ។ មួយផ្នែកទៀត ផលប៉ះពាល់ដែលបានកើតឡើង ក្នុងពេលវេលានៃ កូវីដ-១៩ គឺប៉ះពាល់យ៉ាងធ្ងន់ទៅលើបញ្ហា​ការបណ្ដុះបណ្ដាល​ធនធានមនុស្ស។ ស្ទើរគ្រប់ប្រទេស មានការបិទសាលារៀន។ ចំណុចនេះ យើងកំពុងគិតគូររៀបចំធ្វើយ៉ាងណាឱ្យបានបើកសាលារៀនឡើងវិញ ហោចណាស់ ចាប់ពីអនុវិទ្យាល័យឡើងទៅ។ ការធ្វើសន្និសីទថ្ងៃនេះ ដើរព្រមជាមួយនឹងយុទ្ធនាការចាក់វ៉ាក់សាំង ដែលមុននេះ ខ្ញុំគ្រាន់តែបានសង្កេតពីការរៀបចំសម្រាប់ចាក់(វ៉ាក់សាំង)ឱ្យចៅរបស់ខ្ញុំតែប៉ុណ្ណោះ ក៏ប៉ុន្តែនៅមានកុមារច្រើនទៀតដែលនឹង(ត្រូវបាន)ចាក់(វ៉ាក់សាំង)នៅថ្ងៃនេះ និងនៅកន្លែងនេះ។ (យើងចាប់ផ្ដើមចាក់)នៅទីក្រុងភ្នំពេញ នៅខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកណ្ដាល ព្រោះយើងត្រូវចាក់(វ៉ាក់សាំង)ក្មេងវ័យជំទង់ចាប់ពីអាយុ ១២ ឆ្នាំដល់ ១៧ ឆ្នាំ (ប្រមាណ) ២ លាននាក់បន្ថែម។ សម្រាប់ថ្ងៃនេះ សន្និសីទកាសែតដែលមុននេះពោរពេញដោយអ្នកកាសែត ក៏យើងត្រូវកាត់បន្ថយចំនួន ហើយឱ្យចូលតែប៉ុន្មាននាក់ប៉ុណ្ណោះ។ មុននឹងចូល(កម្មវិធីនេះ)ទៀតសោត ម្សិលមិញមានការធ្វើតេស្តដោយម៉ាស៊ីនធំ(រក…