ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និសីទជាតិស្ដីពី «កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ មេរៀនបទពិសោធន៍ បញ្ហាប្រឈម និងចក្ខុវិស័យនៅអនាគត»

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃព្រហស្បតិ៍ ៨កើត ខែផល្គុន ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតីបិទសន្និសីទជាតិស្តីពី «កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ មេរៀនបទពិសោធន៍ បញ្ហាប្រឈម និងចក្ខុវិស័យនៅអនាគត»។ សន្និសីទជាតិនេះត្រូវបានបើកនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ម្សិលមិញ ក្រោមអធិបតីសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធាន គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប)។ សន្និសីទជាតិដ៏មានសារៈសំខាន់មួយនេះ មានអ្នកចូលរួមជាង ២,៧០០នាក់ ដែលជាសមាជិក គ.ជ.អ.ប, រដ្ឋមន្ដ្រី ប្រធានស្ថាប័នពាក់ព័ន្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានពាក់ព័ន្ធ ប្រធានក្រុមប្រឹក្សា អភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងមេឃុំ ចៅសង្កាត់។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចថ្លែងថា ព្រមានធ្ងន់ៗ នឹងមិនផ្តល់ឱកាសសម្រាប់អាណត្តិទី៦ដល់រដ្ឋមន្រ្តីណា…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល ជាមួយកម្មករ១៥រោងចក្រ នៅតំបន់វត្តទឹកថ្លា នាព្រឹកថ្ងៃនេះ

FN ៖ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨នេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ១៥រោងចក្រ នៅតំបន់វត្តទឹកថ្លា រាជធានីភ្នំពេញ។ ខាងក្រោមនេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យកម្មករ កម្មការិនី ទៅវាលព្រះមេរុ ទៅចូលរួមត្បាញក្រមាវែងជាងគេ ដើម្បីបង្ហាញពីការរួបរួមកម្លាំងរបស់ពលរដ្ឋខ្មែរក្នុងការបំបែកឯតទគ្គកម្មនេះ, សម្តេចនាយករដ្ឋមន្ត្រីក៏បានប្រកាសថា នឹងរកពេលទៅចូលរួមត្បាញក្រមានេះផងដែរ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការត្បាញក្រមាវែងជាងគេដែលមានប្រវែងរហូតដល់ ១ពាន់ម៉ែត្រនេះ គឺជាព្រឹត្តិការណ៍បង្ហាញការរួបរួមកម្លាំងក្នុងសង្គមខ្មែរ ដើម្បីសម្រេចលទ្ធផលរួម, * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី បានក្លាយទៅជាការញៀនសម្រាប់សម្តេចទៅហើយ ពោលបើសប្តាហ៍ណាមិនបានជួបជាមួយកម្មករ កម្មការិនី សម្តេចមានអារម្មណ៍នឹករលឹកទៅដល់ពួកគេ ជាពិសេសកម្មការិនីមានផ្ទៃពោះ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងតំណែងជានាយករដ្ឋមន្ត្រីរយៈ៣១ឆ្នាំមកនេះ បានហែលឆ្លងឧបសគ្គ និងរែកនូវអម្រែកដ៏ធ្ងន់ធ្ងរ ពោលមិនខុសពីការរែកភ្នំឡើងជិះលើ…

កម្ពុជា-កូរ៉េខាងត្បូង ប្តេជ្ញាពង្រឹង និងពង្រីកបន្ថែមទៀត នូវទំនាក់ទំនងទ្វេរភាគី លើវិស័យវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍

FN ៖ រដ្ឋាភិបាលកម្ពុជា និងកូរ៉េខាងត្បូង បានប្តេជ្ញាពង្រឹង និងពង្រីកបន្ថែមទៀត នូវទំនាក់ទំនងទ្វេរភាគី ជាពិសេសលើវិស័យវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍។ ការប្តេជ្ញាបន្ថែមនេះ បានធ្វើឡើង ក្នុងជំនួបរវាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លោក អូ ណាក់យ៉ុង (Oh Nak-young) ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ។ លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានអះអាងបន្ថែមទៀតប្រាប់ដល់អ្នកសារព័ត៌មាន នៅក្រោយជំនួបខាងលើថា នៅក្នុងជំនួបនេះ លោក អូ បានផ្តាំផ្ញើរការសួរសុខទុក្ខ ពីប្រធានាធិបតីកូរ៉េ ជូនសម្តេចតេជោ ហើយ​លោកបានមានប្រសាសន៍ថា លោកធ្លាប់បានធ្វើការក្នុងប្រទេសកម្ពុជា កាលពីឆ្នាំ២០០៣ ហើយរហូតមកដល់ពេលនេះ លោកបានមើលឃើញប្រទេសកម្ពុជា មានការផ្លាស់ប្តូរយ៉ាងច្រើន ទាំងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ដែលទាំងនោះសុទ្ធសឹង ជាការរីចម្រើនគួរអោយកត់សំគាល់ ស្របពេលដែលកម្ពុជា កំពុងមានសុខសន្តិភាព ស្ថេរភាពយ៉ាងពេញលេញ។…