ប្រធានគណបក្សប្រជាជនកម្ពុជា ប្រកាសដក​មេឃុំ ឬចៅសង្កាត់ណា ដែលបម្រើពលរដ្ឋតាមមូលដ្ឋានមិនបានល្អ​នៅពេលឈ្នះឆ្នោត

FN ៖ ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសយ៉ាងដាច់ណាត់ថា នឹងដកមេឃុំ ឬចៅសង្កាត់ណា ដែលបម្រើប្រជាពលរដ្ឋនៅ តាមមូលដ្ឋានមិនបានល្អ ​ពេលដែលគណបក្ស​ឈ្នះឆ្នោត ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧នេះ​។ ក្នុង​យុទ្ធនាការ​ឃោសនា​រក​សំឡេងឆ្នោត​ថ្ងៃ​បិទ​បញ្ចប់ ​នៅ​ព្រឹក​ថ្ងៃទី០២ ​ខែមិថុនា ​ឆ្នាំ២០១៧នេះ ​​ចំពោះ​មុន​អ្នកគាំទ្រ​ជាង២០ម៉ឺន​នាក់ ​សម្ដេច​តេជោ ​ហ៊ុន ​សែន ​មានប្រសាសន៍​យ៉ាង​ដូច្នេះ​ថា​ ​«​មេឃុំ​ចៅសង្កាត់ ​ឬ​ក៏​មន្ដ្​រី​នៅក្នុង​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ​ពេល​ដែល​ជាប់ឆ្នោត​ហើយ ​បម្រើប្រជាជន​មិនបាន​ល្អ ​គណបក្ស​ត្រូវតែ​ហ៊ាន ​វះកាត់ ​ដោះដូរ​ចេញ ​ដើម្បី​បម្រើ​ឲ្យ​ប្រជាជន​។ ​ដូច្នេះ​សូម​ទុក​ការ​ថ្នាំងថ្នាក់ ​មួយ​អន្លើ​រ ​ហើយ​បោះឆ្នោត​មួយ​សន្លឹក​ឲ្យ​គណបក្សប្រជាជន​ឈ្នះ​សិន​​»​។ សម្ដេច​តេជោ ​ហ៊ុន ​សែន ​បញ្ជាក់​ថា ​កាលណា​ដែល​ប្រជាពលរដ្ឋ​បោះឆ្នោត​ឲ្យ​គណបក្សប្រជាជន​កម្ពុជា ​បាន​ឈ្នះ​ឆ្នោត​នោះ ​គណបក្ស​មួយ​នេះ​មានលទ្ធភាព ​កែប្រែ​នូវ​អ្វី ​ដែល​ជា​ចំណុច​ខ្វះខាត​ជូន​ពលរដ្ឋ ​ហើយ​បំពេញបន្ថែម​នូវ​អ្វី​ដែល​មិនទាន់​គ្រប់គ្រាន់​។ ​សម្ដេច​ថ្លែង​យ៉ាង​ដូច្នេះ​ថា ​«​​បងប្អូន​ឃើញ​ទេ​នៅពេល​គណបក្ស ​ប្រជាជន​កាន់អំណាច ​គណបក្សប្រជាជន​មានលទ្ធភាព ​និង​កែ​លម្អ​នូវ​ចំណុច​ខ្វះខាត ​ដែល​ជាម​តិ​យោបល់​របស់​សមាជិក ​សមាជិកា​រាប់​លាន​នាក់​»​។ ​​សម្ដេច​តេជោ ​ធ្លាប់​បាន​ឲ្យដឹង​ថា ​គណបក្សប្រជាជន​កម្ពុជា…

គ.ជ.ប៖ អ្នកព័ត៌មានជាតិ និងអន្តរជាតិ ជិត ៨០០នាក់ បានចុះឈ្មោះចូលរួមយកព័ត៌មានបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសឲ្យដឹងថា មានអ្នកព័ត៌មានជាតិ និងអន្តរជាតិជិត ៨០០នាក់ បានចុះឈ្មោះ ដើម្បីចូលរួមយកព័ត៌មានបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ដែលឈានចូលមកដល់នៅថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ២០១៧នេះ។

គ.ជ.ប កំពុងរៀបចំសន្និសីទបូកសរុបលទ្ធផល នៃយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅរសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧នេះ បានបើកសន្និសីទសារព័ត៌មាន បូកសរុបលទ្ធផលការងារ នៃការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧។ សូមជម្រាបថា យុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧នេះ មានរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ពោលគឺ នឹងបិទបញ្ចប់នៅវេលាម៉ោង ១០យប់ ថ្ងៃនេះតែម្ដង។ ចំណែកនៅថ្ងៃទី០៣ ខែមិថុនា ស្អែកនេះ គ្រប់សកម្មភាពឃោសនាបោះឆ្នោត និងសកម្មភាពឃោសនាទាក់ទង នឹងកម្មវិធីនយោបាយ របស់គណបក្សនយោបាយនានា ត្រូវបានបញ្ឈប់ពេញរយៈពេល ២៤ម៉ោង។ លុះដល់ថ្ងៃអាទិត្យ ទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងស្អែក គឺជាថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ហើយ សូមប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា៕