ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន បន្តជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីជិត ២ម៉ឺននាក់ នៅក្រុងបាវិត ខេត្តស្វាយរៀង នៅព្រឹកថ្ងៃព្រហស្បត្តិ៍នេះ

FN​ ៖ នៅព្រឹកថ្ងៃព្រសហ្បតិ៍ ១១រោច ខែពិសាខ សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជិត ២ម៉ឺននាក់ នៅទីតាំងតំបន់សេដ្ឋកិច្ចពិសេស​ អ៉ិនធើវៀ អូតូម៉ូបាល អ៉ិនដាសស្រ្ទី ខមផ្លេកស៍ ក្នុងក្រុងបាវិត ខេត្តស្វាយរៀង។ កម្មករ-កម្មការិនីក្នុងខេត្តស្វាយរៀង ដែលសម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយនេះ មកពីរោងចក្រ សហគ្រាសចំនួន៣២ ក្នុងនោះមកពីរោងចក្រ សហគ្រាសនៅតំបន់សេដ្ឋកិច្ចពិសេសតាយសេងចំនួន ២៤រោងចក្រ, តំបន់សេដ្ឋកិច្ចពិសេសនាគរាជ​ចំនួន ៤រោងចក្រ​ និងតំបន់សេដ្ឋកិច្ចពិសេសសានតុង​ចំនួន ​៤រោងចក្រ​។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា កាយវិការនៃការស្វាគមន៍របស់កម្មករ កម្មការិនី គឺបានបង្ហាញថា កម្មករ កម្មការិនី មិនមែនចាត់ទុកសម្តេចតេជោ មិនមែនត្រឹមតែជាមេដឹកនាំនោះទេ គឺចាត់ទុកជាឪពុក…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយកម្មករនៅក្រុងបាវិត ជិត៣ម៉ឺននាក់ និងសម្ពោធដាក់ឲ្យដំណើរការតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយទៀត

FN ៖ នៅព្រឹកថ្ងៃ១០រោច ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុប ២៨,៥៨៤នាក់មកពីរោងចក្រ សហគ្រាសចំនួន២៦នៅក្នុងក្រុងបាវិត ខេត្តស្វាយរៀង។ ក្រៅពីជួបសំណេះសំណាល ជាមួយកម្មករនិយោជិតហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏នឹងកាត់ខ្សែបូសម្ពោធដាក់ឲ្យប្រើប្រាស់តំបន់សេដ្ឋកិច្ចពិសេសថ្មីមួយទៀត ឈ្មោះ អ៉ិនធើវៀ អូតូម៉ូបាល អ៉ិនដាសស្ទ្រី ខមផ្លេកស៍ ស្ថិតនៅក្នុងក្រុងបាវិតនេះផងដែរ។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * ជាកិច្ចស្វាគមន៍ពីលើវេទិកាសំណេះសំណាលជាមួយកម្មករ កម្មការិនីជិត៣ម៉ឺននាក់នៅក្រុងបាវិត នាព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជាសប្បាយរីករាយបានអញ្ជើញមកជួបសំណេះសំណាលដោយផ្ទាល់ជាមួយពួកគេ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ការបដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់កម្មករ កម្មការិនី។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា តាមរយៈកាយវិការ បដិសណ្ឋារកិច្ចប្រកបដោយការគោរពស្រឡាញ់របស់កម្មករ…

ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន នៅក្នុងពិធីអបអរសាទរខួបទី១៥៥ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា

FN ៖ នៅព្រឹកថ្ងៃអង្គារ ៩រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបទី១៥៥ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ក្រោមប្រធានបទ «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា ដោយមិនទុកនរណាម្នាក់ចោល»។ ខាងក្រោមនេះ ជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ *សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សមិទ្ធផលដែលកាកបាទក្រហមកម្ពុជាសម្រេចបាន គឺបានមកពីការរួមសាមគ្គីនៃកម្លាំងមហាជន។ *សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ហូបផ្លែឈើត្រូវនឹកដល់អ្នកដាំ។ ក្នុងន័យនេះ សម្តេចចង់រំលឹកដល់ព្រះរាជបូជនីយកិច្ចរបស់ អតីតព្រះមហាក្សត្រខ្មែរ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ដែលបានបង្កើតកាកបាទក្រហមកម្ពុជា និងបានប្រឹងប្រែងលះបង់អស់ព្រះកាយពល…