ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងឱកាសអញ្ជើញ សម្ពោធដាក់ឲ្យប្រើប្រាស់រោងចក្រស៊ីម៉ងត៍ នៅខេត្តបាត់ដំបង

FN ៖ នៅថ្ងៃព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់រោងចក្រស៊ីម៉ងត៍ បាត់ដំបង ខនស៍ ស៊ីមេន លីមីធីត (Battambang Conch Cement Company Limited) មានទីតាំងនៅតំបន់ភ្នំដូនម៉ាយ ឃុំស្តៅ ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង។ ខាងក្រោមនេះ ជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * ជាកិច្ចចាប់ផ្តើម សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមានសេចក្តីរីករាយ ដែលបានសម្ពោធសមិទ្ធផលថ្មីមួយ នៅលើដែកដីកម្ពុជា ជាពិសេសលើដែនដីដែលធ្លាប់តែយាយី ដោយភ្លើងសង្គ្រាមពីអតីតកាល។ * សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា វត្តមានរោងចក្រផលិតស៊ីម៉ង់តិ៍នេះ…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយកម្មករនៅស្រុកស្អាង និងកោះធំ ១៦,៤៧៤នាក់

FN ៖ នៅព្រឹកថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីប្រមាណ ១៦,៤៧៤នាក់ មកពីរោងចក្រ សហគ្រាសចំនួន១០មកពី តំបន់នានាស្ថិតក្នុងស្រុកស្អាង និងស្រុកកោះធំ ខេត្តកណ្តាល។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * ជាកិច្ចចាប់ផ្ដើមនៃសន្ទរកថា សម្ដេចតេជោ ហ៊ុន សែន ​សម្ដែងការរីករាយដែលសម្ដេច បានចូលរួមក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនីនៅពេលនេះ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការចុះសំណេះសំណាលជាមួយកម្មករ នឹងផ្អាកក្នុងពេលធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោត។ តែបន្ទាប់ពីថ្ងៃនោះ សម្តេចនឹងអញ្ជើញចុះជួបបន្តទៀតក្នុងក្របខណ្ឌទូទាំងប្រទេស។ * សម្តេចតេជោបានថ្លែងថា អាចនឹងមានអ្នកឆ្ងល់ថា ហេតុអ្វីបានជាសម្តេចទើបមានជំនួបជាមួយកម្មករ កម្មការិនីក្នុងពេលបច្ចុប្បន្ននេះ។ ចម្ងល់នេះ សម្តេចបញ្ជាក់ថា ស្ថានភាពប្រទេសខុសគ្នាទៅតាមសម័យកាល ដែលតម្រូវឲ្យសម្តេចត្រូវបង្ហាញមុខ នៅតាមទីកន្លែងផ្សេងៗគ្នា តាមសម័យកាលរបស់កម្ពុជាផងដែរ។ *…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីពិសាអាហារស្រាយបួសជាមួយបងប្អូនខ្មែរឥស្លាមជិត ៥ពាន់នាក់

FN ៖ នៅរសៀលថ្ងៃអង្គារ១៥កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីពិសាអាហារស្រាយបួសជាមួយបងប្អូនខ្មែរឥស្លាមប្រមាណ ៤,៧៥០នាក់មកពីទូទាំងប្រទេស។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ភាពសប្បាយរីករាយរបស់កម្ពុជា បានកើតមានព្រោះភាពសុខដុមរមនាមិនមានជម្លោះណាមួយកើតមានឡើង * សម្តេចតេជោ បានថ្លែងថា ប្រវត្តិនៃជម្លោះរបស់កម្ពុជាពីអតីតកាលបានទុកជាមេរៀនដ៏ឈឺចាប់សម្រាប់កម្ពុជា ហើយជម្លោះជាតិសាសន៍ និងសាសនានៅប្រទេសនានា ក៏ជាពិសោធន៍ដ៏ល្អសម្រាប់កម្ពុជាក្នុងការរួបរួមគ្នារក្សាឲ្យបាននូវសុខសន្តិភាពនៅកម្ពុជា។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់សមានចិត្តរបស់ខ្មែរឥស្លាម ដែលតាមរយៈការបោះឆ្នោតកន្លងទៅ នៅតាមសហគមន៍ខ្មែរឥស្លាម មានការគាំទ្រខ្ពស់ចំពោះគណបក្សប្រជាជនកម្ពុជា។ * សម្តេចតេជោ ហ៊ុន សែន ថ្លែងចាត់ទុកការចាប់បានលេខរៀងទី២០ សម្រាប់គណបក្សប្រជាជនកម្ពុជានេះ គឺការគាប់ជួនខ្លាំងណាស់ ព្រោះតែឆ្នាំនេះជាខួបលើកទី២០ នៃការបញ្ចប់សង្គ្រាមនៅកម្ពុជា ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រលើកដំបូងក្នុងរយៈពេល ៥០០ឆ្នាំ ដែលកម្ពុជាមានការបែកបាក់ និងមានតំបន់ត្រួតត្រាច្រើន ប៉ុន្តែចាប់តាំងពីឆ្នាំ១៩៩៨…