សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យប្រតិភូអ្នកសង្កេតការណ៍បោះឆ្នោត ចំនួន៥ក្រុម ចូលជួបសម្តែងការគួរសម នាវិមានសន្តិភាព

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២៨ ខែកក្កដានេះ បានអនុញ្ញាតឲ្យប្រតិភូអ្នកសង្កេតការណ៍បោះឆ្នោត ចំនួន៥ក្រុម ចូលជួបសម្តែងការគួរសម នាវិមានសន្តិភាព។ បើតាមប្រសាសន៍លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោបានប្រាប់ឲ្យដឹងថា ប្រតិភូទាំង៥នោះ រួមមាន ១៖ ប្រតិភូអ្នកសង្កេតការណ៍ចិន ដឹកនាំដោយលោក ឌីង វីនចៅ (Ding Winchao) អគ្គនាយកគណបក្សកុម្មុយនីស្តចិន, ទី២៖ ប្រតិភូឥណ្ឌូនេស៊ី មកពីគណបក្សគោលការណ៍ និងសមាគមអ៊ីស្លាមទាំងអស់ នៃប្រទេសឥណ្ឌូនេស៊ី ដឹកនាំដោយលោក អាគង់ ឡាក់សូណូ (Agung Laksono) ជាប្រធានអង្គការ CAPDI, ទី៣៖ ប្រតិភូមកពីអង្គការ ICAPP ដឹកនាំដោយលោក Jose De Venecia ជាអតីតប្រធានសភាហ្វីលីពីន, ទី៤៖ ប្រតិភូមកពីអង្គការ CDI ដឹកនាំដោយលោក Adres Pastrana និងទី៥៖ ប្រតិភូអនុប្រធានគណៈកម្មាធិការ កិច្ចការបរទេសសភាឌូម៉ារុស្ស៊ី…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងឱកាសដឹកនាំសមាជិក សមាជិកា ប្រមាណ២៥ម៉ឺននាក់ បិទយុទ្ធនាការឃោសនារកសំឡេងឆ្នោត នាព្រឹកថ្ងៃទី២៧ ខែកក្កដានេះ

FN​ ៖ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨នេះ ប្រមុខគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចេញដឹកនាំសមាជិក សមាជិកា ប្រមាណ ២៥ម៉ឺននាក់ បិទយុទ្ធនាការឃោសនារកសំឡេងឆ្នោត នៅទីលានកោះពេជ្រ និងវត្តបុទុមវត្តី រាជធានីភ្នំពេញ។ ការដឹកនាំក្បួនបិទយុទ្ធនាការឃោសនារកសំឡេងឆ្នោតនេះ ធ្វើការជួបជុំ ព្រមទាំងដង្ហែក្បួនដោយថ្មើជើងចេញពីមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ឆ្ពោះទៅវត្តបុទុមវត្តី។ មុននឹងចេញដង្ហែក្បួនសម្តេចប្រមុខបក្សកាន់អំណាច បានថ្លែងសារនយោបាយជូនមហាជន ហើយព្រឹត្តិការណ៍នេះមានការផ្សាយផ្ទាល់តាមទូរទស្សន៍ វិទ្យុ និងប្រព័ន្ធផ្សព្វផ្សាយដទៃទៀត ដែលបក្សបានជួលរួចរាល់ហើយនោះ។ ក្នុងនោះទូរទស្សន៍ Fresh News ដែលកំពុងទទួលបានការគាំទ្រខ្លាំងនោះ ក៏នឹងផ្សាយផ្ទាល់នូវព្រឹត្តិការណ៍នេះផងដែរ។ ការចេញដឹកនាំក្បួនបិទយុទ្ធនាការឃោសនារកសំឡេងឆ្នោតនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ថ្ងៃនេះ គឺជាការដឹកនាំក្បួនឃោសនារកសំឡេងឆ្នោត ជាលើកទីពីរហើយ សម្រាប់ប្រមុខបក្សកាន់អំណាច។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា​​ទាំងអស់ដែលបានគាំទ្រសម្តេចជាបេក្ខជននាយករដ្ឋ ដែលនេះបង្ហាញពីការសាមគ្គីដ៏ខ្លាំងក្លានៅក្នុងបក្ស។ * សម្តេចតេជោ ហ៊ុន…

សម្ដេចតេជោ​ ហ៊ុន សែន ចេញសេចក្ដីណែនាំការត្រៀមបង្ការ ដើម្បីកាត់បន្ថយហានិភ័យគ្រោះមហន្ដរាយទឹកជំនន់

FN ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨នេះ បានចេញសេចក្ដីណែនាំដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី នៅទូទាំងប្រទេសកម្ពុជា ស្ដីពីការត្រៀមបង្ការ ដើម្បីកាត់បន្ថយហានិភ័យគ្រោះមហន្ដរាយទឹកជំនន់ ដែលបាននិងកំពុងកើតឡើងនៅពេលនេះ។ នេះបើយោងតាមសេចក្ដីណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបណ្ដាញព័ត៌មាន Fresh News ទើបទទួលបាននៅមុននេះបន្ដិច នារសៀលថ្ងៃទី១៩​ខែកក្កដា ឆ្នាំ២០១៨នេះ។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់នៅក្នុងសេចក្ដីណែនាំយ៉ាងដូច្នេះថា «យោងតាមការអង្កេតតាមដាន នៅព្យាករណ៍អាកាសធាតុ ដែលបានបង្ហាញដោយក្រសួងធនធានទឹក និងឧតុនិយម ឥទ្ធិពលរបស់ប្រព័ន្ធសម្ពាធទាបមកលើព្រះរាជាណាចក្រកម្ពុជា មានភ្លៀងធ្លាក់ជាបន្ដបន្ទាប់ បានធ្វើឲ្យខេត្តមួយចំនួនកំពុងរងឥទិ្ធពលទឹកភ្លៀង ដូចជាខេត្តកំពត ខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពង់ស្ពឺ ​ខេត្តបាត់ដំបង ខេត្តប៉ៃលិន ប្រឈមនឹងការជន់លិច។ ដោយឡែក តំបន់ផ្ទៃរងទឹកភ្លៀងរបស់ទន្លេមេគង្គ ក្នុងប្រទេសឡាវ និងប្រទេសថៃ ក៏មានភ្លៀងធ្លាក់ច្រើនបង្កឲ្យទឹកទន្លេមេគង្គហក់ឡើងផងដែរ»។ តាមរយៈសេចក្ដីណែនាំនេះ សម្ដេចតេជោ ហ៊ុន សែន បានឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីរាជធានី-ខេត្ត…