គ.ជ.ប បង្ហាញបញ្ជីឈ្មោះបេក្ខជនតំណាងរាស្រ្តមកពីគណបក្សនានា ដែលនឹងទៅកាន់អាសនៈទំនេរ នៅរដ្ឋសភា

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជូនបញ្ជីឈ្មោះលើកទី១ នៃបេក្ខជនតំណាងរាស្រ្តមកពីគណបក្សនានា ទៅកាន់រដ្ឋសភារួចហើយ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ដើម្បីកាន់អាសនៈដែលទំនេរនៅក្នុងរដ្ឋសភា។ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលត្រូវទទួលបាន៦អាសនៈ និងគណបក្សខ្មែរឈប់ក្រ ដែលត្រូវទទួលបាន៥អាសនៈពីការបែងចែកនេះ បានប្រកាសមិនទទួលយកចំណែកអាសនៈនេះទេ។ ដោយឡែកគ.ជ.ប កំពុងតែបន្តនីតិវិធីបែកចែកអាសនៈទំនេរ ដែលសល់ពីគណបក្សទាំងពីរនេះ ទៅឱ្យគណបក្សផ្សេងៗ៤ទៀត ដែលទទួលយក។ ខាងក្រោមនេះ ជាបញ្ជីឈ្មោះបេក្ខជនតំណាងរាស្រ្ត៤៤រូប មកពីគណបក្សចំនួន៣ ដែលយល់ព្រមទទួលយកអាសនៈទំនេរក្នុងរដ្ឋសភា ក្នុងនោះមា​ន៖ ១. គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន ៤១អាសនៈ ។ ២. គណបក្សសញ្ជាតិកម្ពុជាទទួលបាន ២អាសនៈ ។ ៣. គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ១អាសនៈ ។

រដ្ឋាភិបាលចិនផ្ដល់ជំនួយជាសម្ភារ និងឧបករណ៍សម្រាប់ដោះមីន ជូនអាជ្ញាធរមីនកម្ពុជា មានតម្លៃជាងកន្លះលានដុល្លារ!

FN ៖ រដ្ឋាភិបាលចិន បានផ្ដល់ជំនួយជាសម្ភារ និងឧបករណ៍សម្រាប់ដោះមីន ជូនអាជ្ញាធរមីនកម្ពុជា ដែលមានតម្លៃជាងកន្លះលានដុល្លារអាមេរិក សម្រាប់ជំនួយប្រចាំ ឆ្នាំ២០១៧។ ពិធីប្រគល់-ទទួលជំនួយជាសម្ភារ និងឧបករណ៍សម្រាប់ដោះមីននេះ មានការអញ្ជើញចូលរួមពី លោកទេសរដ្ឋមន្ត្រី សេរី កុសល អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា និងលោក សុង ប៉ (Xiong Bo) ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧។ លោកទេសរដ្ឋមន្ត្រី សេរី កុសល បានឲ្យដឹងថា ជំនួយទាំងនោះរួមមាន៖ រទះជនពិការចំនួន១២០០​រទះ, ម៉ូតូចំនួន៤០គ្រឿង, កុំព្យូទ័រយូដៃ Laptop ចំនួន១០គ្រឿង, iPadចំនួន១០គ្រឿង, កុំព្យូទ័រលើតុ ចំនួន៤គ្រឿង, ខោអាវដោះមីនចំនួន១៨គ្រឿង, គ្រឿងសម្រាប់រកមីនចំនួន១៨គ្រឿង, ប្រដាប់សម្រាប់កំទេចមីន និងគ្រាប់ ចំនួន១៨គ្រឿងទៀតផងដែរ។ ទេសរដ្ឋមន្ត្រី សេរី កុសល បានបន្ដទៀតថា សម្ភារទាំងអស់នេះ ត្រូវបានប្រគល់មកអាជ្ញាធរមីន សម្រាប់ប្រតិបត្តិការប្រចាំឆ្នាំ រវាងអាជ្ញាធរមីន និងសាធារណៈរដ្ឋប្រជាមានិតចិន ដើម្បីយកទៅបែងចែក ទៅតាមការងារជាក់ស្ដែង…

កម្ពុជា ដាក់ឲ្យដំណើរការ ការបង់ប្រាក់ពន្ធ តាមប្រព័ន្ធអេឡិកត្រូនិក (E-payment) ខណៈការដាក់លិខិតប្រកាសបង់ពន្ធតាមប្រព័ន្ធអេឡិកត្រូនិក (E-Filing) នឹងត្រូវដាក់ឲ្យដំណើរការនៅដើមឆ្នាំក្រោយ

FN ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាសេនាធិការ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានប្រកាសដាក់ឲ្យដំណើរការ ការបង់ប្រាក់ពន្ធតាមប្រព័ន្ធអេឡិកត្រូនិក (E-payment) ដែលរំពឹងថា នឹងជួយសម្រួលឲ្យអ្នកជាប់ពន្ធកាត់ តែមានភាពងាយស្រួលជាងមុន។ ការប្រកាសដាក់ឲ្យដំណើរការ ប្រព័ន្ធបង់ពន្ធតាមប្រព័ន្ធអេឡិកត្រូនិកនេះ ធ្វើឡើងក្នុងឱកាសដែលអគ្គនាយកដ្ឋានពន្ធដារ រៀបចំសិក្ខាស្តីពី ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‍«កាតព្វកិច្ចពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ និងការកែទម្រង់ប្រព័ន្ធរដ្ឋបាល សារពើពន្ធ (E-Payment)» ក្រោមអធិបតីភាពលោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ព្រមទាំងវត្តមានចូលរួមរបស់លោក លោកស្រីអគ្គនាយករង លោកប្រធាន-អនុប្រធាននាយកដ្ឋានថ្នាក់កណ្តាល លោកប្រធានសាខាពន្ធដារខេត្ត-ខណ្ឌ និងមន្រ្តីពន្ធដារពាក់ព័ន្ធ ព្រមទាំងវត្តមានរបស់លោកឧកញ៉ា លោក-លោកស្រី នាងកញ្ញា បណ្ណាធិការ អភិបាល នាយក ឬតំណាងរោងចក្រ សហគ្រាស សមាគមធុរកិច្ចក្នុងគ្រប់វិស័យដែលកំពុងប្រកបធុរកិច្ច នៅក្នុងព្រះរាជាណាចក្រកម្ពុជា ប្រមាណជាង១០០០សហគ្រាស ចូលរួមផងដែរ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញភោគីត្រា។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ បនឲ្យដឹងថា សិក្ខាសាលា ស្តីពី ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‍«កាតព្វកិច្ចពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ និងការកែទម្រង់ប្រព័ន្ធរដ្ឋបាល…