ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងកិច្ចប្រជុំលើកដំបូងរបស់គណៈរដ្ឋមន្ដ្រី អាណត្តិទី៦ នាវិមានសន្តិភាព

FN ៖ បន្ទាប់ពីប្រកាសសមាសភាពរបស់គណៈរដ្ឋមន្ដ្រី សម្រាប់អាណត្តិទី៦ហើយនោះ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រីលើកដំបូង ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាប់ផ្ដើមនៅវេលាម៉ោង០៨៖៣០នាទីព្រឹក ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨នេះ។ កិច្ចប្រជុំនេះបានធ្វើឡើងនៅបន្ទប់ប្រជុំគណៈរដ្ឋមន្ដ្រី​ ជាន់ទី១ នៃវិមានសន្ដិភាព។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើការធ្វើកំណែទម្រង់ត្រឹមតែដូរមនុស្ស មិនខុសពីការសម្លាប់ខ្លួននោះទេ, សម្តេចបញ្ជាក់ថា ការធ្វើកំណែទម្រង់មិនមែនទាល់តែ ដូរមនុស្សនោះទេ តែសំខាន់សំដៅលើខ្លឹមសារការងារ និងប្រសិទ្ធភាពការងារវិញ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា ធ្វើនយោបាយត្រឹមតែដោះដូរមនុស្សនោះគណបក្សនយោបាយនោះនឹងស្លាប់ ហើយមេដឹកនាំនោះនឹងស្លាប់ដោយឯកោ * សម្តេចនាយករដ្ឋមន្ត្រីអាណត្តិថ្មីបានថ្លែងថា សម្តេចចាប់ផ្តើមធ្វើការពីមនុស្សតែ៥នាក់ កើនដល់រាប់លាននាក់ ដោយសារតែនយោបាយរក្សាចាស់បង្កើនថ្មី។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា ជោគជ័យសម្រាប់អាណត្តិនេះមិនមែនដោយសារតែសម្តេចម្នាក់ឯងនោះ តែគឺបានមកពីការរួបរួមគ្នារបស់សមាជិក របស់គណបក្សប្រជាជនទាំងមូល។ * សម្តេចតេជោ ហ៊ុន សែន…

ប្រមុខរាជរដ្ឋាភិបាលថ្មី ប្ដេជ្ញាអនុវត្តឱ្យបានជោគជ័យនូវកម្មវិធីនយោបាយសំខាន់ៗ សម្រាប់វឌ្ឍនភាពកម្ពុជា

FN ៖ ថ្លែងក្នុងកិច្ចប្រជុំ​សភារៀបចំក្បាលម៉ាស៊ីនដឹកនាំថ្មី នៃរាជរដ្ឋាភិបាលកម្ពុជា នាថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ ២០១៨ នៅវិមានរដ្ឋសភា សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលអាណត្តិថ្មី បានបង្ហាញនូវកម្មវិធីនយោបាយពិសេសៗ និងប្ដេជ្ញាអនុវត្តកម្មវិធីនយោបាយទាំងនោះឱ្យបានជោគជ័យ សំដៅបន្តដំណើរការដឹកនាំប្រទេសកម្ពុជាឱ្យរីកចម្រើនទៅមុខទៀត។ ក្នុងនាមប្រមុខរាជរដ្ឋាភិបាលសម្រាប់នីតិកាលទី ៦ នៃរដ្ឋសភា សម្ដេចបានប្ដេជ្ញាចំពោះជនរួមជាតិនៅទូទាំងប្រទេសថា នឹងខិតខំដឹកនាំស្ថាប័ននីតិប្រតិបត្តិ ធានាអនុវត្តឱ្យបានសម្រេចជោគជ័យ នូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ដែលកម្មវិធីនយោបាយទាំងនោះ រួមមាន៖ ១៖ ធានាការពារនូវសន្តិភាព ស្ថិរភាព សន្តិសុខ និងសុវត្ថិភាពភូមិ-ឃុំ សម្រាប់ការរស់នៅរបស់ប្រជាជនប្រកបដោយសុខក្សេមក្សាន្ត ព្រមទាំងការការពារឯករាជ្យ និងបូរណភាពទឹកដី មិនឱ្យកម្លាំងណាមករំលោភបំពាន និងបំផ្លាញបានឡើយ។ ២៖ ធានាបន្តពង្រឹងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមលើគ្រប់វិស័យ ដែលផ្ដល់អាទិភាពលើការកែទម្រង់អភិបាលកិច្ច សំដៅពង្រឹងស្ថាប័នសាធារណៈ និងកសាងរដ្ឋបាលស្អាតស្អំ ព្រមទាំងការបង្កើតប្រសិទ្ធភាព និងលើកកម្ពស់គុណភាពសេវាសាធារណៈ ការពង្រឹងបរិស្ថានម៉ាក្រូសេដ្ឋកិច្ច ដែលមានស្ថិរភាពរឹងមាំធន់នឹងវិបត្តិ និងទ្រទ្រង់ដល់កំណើនខ្ពស់ប្រកបដោយចីរភាព បរិយាប័ន្ន និងសមធម៌។ បន្តផ្ដល់អាទិភាពខ្ពស់ទៅលើការវិនិយោគលើមូលធនមនុស្ស។ លើកកម្ពស់ និងបង្កើនការវិនិយោគទាំងការវិនិយោគសាធារណៈ និងការវិនិយោគឯកជន លើប្រព័ន្ធហេដ្ឋារចនាសម្ពន្ធចាំបាច់នានា ទាំងផ្នែករឹង និងផ្នែកទន់ ដើម្បីបង្កើនភាពទាក់ទាញ និងគាំទ្រដល់សកម្មភាពសេដ្ឋកិច្ច ក៏ដូចជាបម្រើដល់សេចក្ដីត្រូវការគ្រប់ផ្នែករបស់ប្រជាជន។…

បទសម្ភាសន៍ពិសេស! សម្តេចតេជោ ហ៊ុន សែន៖ «គ្មានការចរចារវាង ហ៊ុន សែន-សម រង្ស៊ី, មាស នី បើឆ្កួត ឆ្កួតតែឯងទៅ»

FN ៖ ក្នុងបទសម្ភាសន៍ដោយផ្ទាល់ និងផ្តាច់មុខជាមួយនាយកប្រតិបត្តិ Fresh News លោក លឹម ជាវុត្ថា នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រតិកម្មយ៉ាងខ្លាំងក្លា និងធ្ងន់ៗចំពោះអ្នកវិភាគ មាស នី ដែលចង់ឃើញមានការចរចាគ្នារវាងសម្តេចតេជោ ជាមួយទណ្ឌិត សម រង្ស៊ី និងបណ្តាប្រទេសនៅសហគមន៍អឺរ៉ុប ដើម្បីបញ្ចប់បញ្ហានយោបាយនៅកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ៗថា គ្មានការចរចាណាមួយរវាងសម្តេច និងទណ្ឌិត សម រង្ស៊ី នោះឡើយ ហើយកម្ពុជាក៏គ្មានវិបត្តិនយោបាយដូចការវិភាគរបស់លោក មាស នី នោះឡើយ។ ប្រតិកម្មរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីលោក មាស នី តាមរយៈបទសម្ភាសន៍ជាមួយសារព័ត៌មានក្នុងស្រុកមួយ បានបង្ហាញការចង់ឃើញចរចារវាងសម្តេចតេជោ ហ៊ុន សែន និងទណ្ឌិត សម រង្ស៊ី ដើម្បីឈានទៅដោះស្រាយបញ្ហានៅក្នុងប្រទេសកម្ពុជា ក្នុងពេលសម្តេចធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក និងអឺរ៉ុបនាអំឡុងខែនេះ…