សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យ នាយកក្រុមហ៊ុនចិនចំនួន២ ដែលកំពុងវិនិយោគនៅកម្ពុជា ចូលជួបនៅក្រុងណាននីង

FN ៖ នៅរសៀល ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឲ្យលោក វូ វ៉េតៅ (Wu weitao) ប្រធាននិងជានាយកប្រតិបត្តិក្រុមហ៊ុន Huawai ប្រចាំតំបន់អាស៊ីអាគេយ៍ និងលោក លី ឈាន (Li Qian) នាយកសាជីវកម្មអភិវឌ្ឍន៍កួហុង (Guangxi Guhong Development Corporation) នៃតំបន់ស្វយ័តជនជាតិជ័ងក្វាងស៊ី ចូលជួបសម្តែងការគួរសមនៅទីក្រុងណាននីង ខេត្តក្វាងស៊ី។ ក្នុងជំនួបដាច់ដោយឡែកពីគ្នា ដែលធ្វើឡើងនៅទីក្រុងណាននីង តំបន់ស្វយ័តជនជាតិក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន ជាទីដែលសម្តេចអញ្ជើញចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី១៥ លោក វូ វ៉េតៅ (Wu weitao) ប្រធាននិងជានាយកប្រតិបត្តិក្រុមហ៊ុន Huawai ប្រចាំតំបន់អាស៊ីអាគេយ៍ មានប្រសាសន៍ជម្រាបជូនសម្តេចតេជោនាយករដ្ឋមន្រ្តីថា ការសិក្សាគម្រោងមេនៃប្រព័ន្ធព័ត៌មានវិទ្យា ក្នុងប្រទេសកម្ពុជាគ្រោងនឹងបញ្ចប់ក្នុងពេលដ៏ខ្លីខាងមុខ ពិសេសពាក់ព័ន្ធទៅសុវត្តិភាពសន្តិសុខអ៊ីនធើណែត។ លោកប្រធានមានប្រសាសន៍បន្តថា ជាមួយនឹងវត្តមានក្នុង ប្រទេសកម្ពុជាដែលមានរយៈពេល១៩ឆ្នាំកន្លងមកនេះ ក្រុមហ៊ុនរបស់លោក បានធ្វើការបណ្តុះបណ្តាលជូនដល់មន្រ្តីរាជរដ្ឋាភិបាល និងក្រុមហ៊ុនចំនួនជាងមួយពាន់នាក់…

សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយនិស្សិតខ្មែរជាង២០០នាក់ ដែលកំពុងសិក្សា នៅទីក្រុងណាននីង

FN ៖ បន្ទាប់ពីបញ្ចប់ជំនួបជាមួយវិនិយោគិនចិន នៅល្ងាចថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបន្តជួបសំណេះសំណាលជាមួយនិស្សិតខ្មែរ២២៩នាក់ ដែលកំពុងសិក្សា ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រ នៅទីក្រុងណាននីង តំបន់ស្វយ័តជនជាតិក្វាងស៊ី ប្រទេសចិន។ សម្តេចតេជោ ហ៊ុន សែន បានស​ម្តែងនូវការវាយតម្លៃខ្ពស់ចំពោះនិស្សិតទាំងអស់ ដែលកំពុងសិក្សានៅប្រទេសចិន បានឆ្លៀតពេលវេលាដ៏មានតម្លៃ អញ្ជើញទៅចូលរួមបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅ។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្តថា នៅគ្រប់ទីកន្លែងទាំងអស់នៅទូទាំងពិភពលោក ដែលសម្តេចមានវត្តមានអញ្ជើញទៅបំពេញទស្សនកិច្ច ឬអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអន្តរជាតិអ្វីមួយ សម្តេចតែងតែជួបជាមួយបណ្តាមេដឹកនាំពិភពលោកនានា ក្នុងការស្នើសុំអាហារូបករណ៍ដើម្បីអនុញ្ញាតឲ្យនិស្សិតកម្ពុជាបានចេញទៅសិក្សានៅបរទេស ទោះតិចក្តីច្រើនក្តី ដើម្បីយកចំណេះមកធ្វើការអភិវឌ្ឍប្រទេសដ៏អភ័ព្វរបស់យើង ពីគ្មានអ្វីទាំងអស់ កាលពីជាង៣០ឆ្នាំមុន រហូតកម្ពុជាសំរេចបាន នូវមហាសមិទ្ធផលជាប្រវត្តិសាស្រ្ត ក្នុងរយៈពេលប្រមាណ២០ឆ្នាំចុង ក្រោយ បន្ទាប់ពីកម្ពុជាទទួលបាននូវសុខសន្តិភាពយ៉ាងពេញលេញ តាមរយៈការដាក់ចេញនូវ នយោបាយឈ្នះ ឈ្នះ។ ជាមួយនឹងការថ្លែងនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ បានបន្តថា ថ្ងៃនេះទើបតែមានរយៈពេល៤ថ្ងៃប៉ុណ្ណោះ ដែលរូបសម្តេចបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់…

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ បន្តស្មារតីលើកកម្ពស់ការងារអក្ខរកម្មនៅកម្ពុជា

FN ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវបន្តស្មារតីលើកកម្ពស់ការងារអក្ខរកម្មនៅកម្ពុជា។ នេះបើយោងសារលិខិតរបស់សម្តេចតេជោ ក្នុងឱកាសទិវាអក្ខរកម្មជាតិ ថ្ងែទី០៨ កញ្ញា ឆ្នាំ២០១៨។ សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៧ ខែកញ្ញានេះបានដកស្រង់នូវសេចក្តីអំពាវនាវចំនួន៨ចំណុចរបស់សម្ដេចតេជោដូចជា៖ ទី១៖ ក្រសួង ស្ថាប័នពាក់ព័ន្ធត្រូវរៀបចំគោលនយោបាយ ក្របខណ្ឌច្បាប់ បទដ្ឋាន និងយន្ដការចាំបាច់ដើម្បីដឹកនាំគ្រប់គ្រង និងអនុវត្តឲ្យមានប្រសិទ្ធភាព និងគុណភាព ធានាបាននូវលទ្ធភាពទទួលបានការសិក្សាពេញមួយជីវិត សម្រាប់ប្រជាជនគ្រប់រូប និងស្របទៅនៅបរិការណ៍ថ្មី នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ទី២៖ ក្រសួង ស្ថាប័ន គ្រឹះស្ថានសិក្សាមណ្ឌលសិក្សា ទីវត្តអារាមទាំងអស់ត្រូវបង្កើតកម្មវិធីអប់រំ កម្មវិធីសិក្សាពេញមួយជីវិត ទាំងខាងផ្នែកអក្ខរកម្ម និងវិជ្ជាជីវៈ ឲ្យកាន់តែសម្បូរបែប និងមានភាពបត់បែនឆ្លើយតបនឹង តម្រូវការអ្នកសក្សា ដើម្បីផ្ដល់សេវាអប់រំមួយជីវិត ទាំងសេវាអប់រំក្នុងប្រព័ន្ធ អប់រំក្រៅប្រព័ន្ធ និងអប់រំមិនផ្លូវការដល់ប្រជាជនគ្រប់រូប។ ទី៣៖ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ចូលរួមគាំទ្រឲ្យបានខ្លាំងក្លាបន្ថែមទៀត ក្នុងការអភិវឌ្ឍមជ្ឈមណ្ឌលសិក្សា ហេដ្ឋារចនាសម្ព័ន្ធ និងទីកន្លែងសិក្សាព្រមទាំងជំរុញប្រជាជន ដែលមិនបានរៀនសូត្រ…