កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ សម្រាប់កិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី២ នៅខែក្រោយ

FN​ ៖ ប្រទេសកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ សម្រាប់កិច្ចប្រជុំកំពូល នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី២ ដែលនឹងប្រារព្ធឡើង នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ ខាងមុខនេះ ដែលកិច្ចប្រជុំនេះប្រទេសកម្ពុជា នឹងធ្វើជាសហប្រធានផងដែរ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧នេះ។ កិច្ចប្រជុំកំពូល នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី២ នៅដើមឆ្នាំក្រោយនេះ នឹងធ្វើឡើងនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ក្រោមមូលបទ «ទន្លេរបស់យើងដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព»។ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសម្តែងនូវការពេញចិត្តចំពោះប្រទេសសមាជិកមេគង្គ-ឡានឆាងទាំងអស់ដែលបានផ្តល់ការសហការយ៉ាងជិតស្និទ្ធ និងគាំទ្រខ្លាំងក្លាដល់ កម្ពុជាធ្វើជាសហប្រធាន និងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ៕

កម្ពុជា-អាឡឺម៉ង់ តាំងពិព័រណ៍វិទ្យាសាស្ត្រ បង្ហាញពីការប្រើប្រាស់បច្ចេកទេស បច្ចេកវិទ្យា និងសម្ភារៈ ក្នុងការជួសជុលសំណង់ ក្នុងរមណីយដ្ឋានអង្គរ

FN ៖ នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧ ថ្ងៃបញ្ចប់នៃសន្និសីទវិទ្យាសាស្ត្រស្តីពី «កិច្ចការអភិរក្សក្នុងរមណីយដ្ឋានអង្គរ» ស្ថាប័នគម្រោងអាឡឺម៉ង់-អប្សរាអភិរក្សទេពអប្សរ (GACP) បានតាំងពិរពណ៌អំពីការប្រើប្រាស់បច្ចេកទេស បច្ចេកវិទ្យា និងសម្ភារៈ ក្នុងការជួសជុលចម្លាក់ សំណង់សំណង់ប្រាសាទក្នុងរមណីយដ្ឋានអង្គរ នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា។ ពិរព័ណ៍វិទ្យាសាស្ត្រនេះ រៀបចំឡើងក្នុងបំណងផ្លាស់ប្តូរយោបល់ បទពិសោធន៍គ្នាទៅវិញទៅមក រវាងក្រុមអ្នកជំនាញនៃ ស្ថាប័នអន្តរជាតិជាច្រើន ដែលបំពេញការងារជួសជុល អភិរក្សនៅលើទឹកដីអង្គរ ជាមួយអាជ្ញាធរជាតិអប្សរា ដើម្បីបាន ស្វែងយល់ពីការងារគ្នាទៅវិញមក ពង្រីកចំណេះដឹងបន្ថែម និងស្វែងយល់ពីសម្ភារថ្មីៗ ដែលសមស្របសម្រាប់បច្ចុប្បន្នភាព ក្នុងការអភិរក្សថ្មនិងជួសជុលប្រាសាទ ក្នុងនោះអ្នកជំនាញអាឡឺម៉ង់ក៏បានពន្យល់ពីបច្ចេកវិទ្យា របៀបប្រើប្រាស់ និងផលប្រយោជន៍នៃសម្ភារៈ រួមទាំងផ្តល់បទពិសោធន៍ការងារ រវាងស្ថាប័នដែលពាក់ព័ន្ធនឹងការជួសជុល ដើម្បីឱ្យដឹងគ្នាទៅវិញទៅមកកាន់តែច្រើនថែមទៀត។ គួរបញ្ជាក់ដែរថា GACP បានចាប់ផ្តើមកិច្ចសហប្រតិបត្តិការជាផ្លូវការ ជាមួយអាជ្ញាធរជាតិអប្សរា លើកិច្ចការអភិរក្សក្នុង រមណីយដ្ឋានអង្គរ នាឆ្នាំ១៩៩៧ ដោយធ្វើការជួសជុលទៅលើចម្លាក់រូបអប្សរា និងអភិរក្សក្បាច់ចម្លាក់តុបតែងលម្អគ្រប់ ប្រភេទនៃប្រាសាទខ្មែរ នៅកម្ពុជារហូតមកដល់បច្ចុប្បន្ន។ ក្រៅពីកិច្ចការអភិរក្សជួសជុល GACP បានរួមចំណែកយ៉ាង សំខាន់លើការបណ្តុះបណ្តាលសមត្ថភាពមន្ត្រីបុគ្គលិកខ្មែរជាច្រើនរូប ដោយសហការយ៉ាងជិតស្និទ្ធរវាងសាកលវិទ្យាល័យ TH KÖln និងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ ថ្មីៗកន្លងមកនេះដែរ…

ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន៖ ២៥ឆ្នាំនៃការចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក អង្គរទទួលបានជំនួយ៥០០លានដុល្លារ

FN ៖ ក្នុងទិវាអបអរសាទរខួប២៥ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទអង្គរវត្ត ក្នុងបញ្ចូលបេតិភណ្ឌពិភពលោក ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រយៈពេល២៥ឆ្នាំ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កម្ពុជាទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីដៃគូអភិវឌ្ឍន៍នានា គិតជាថវិកាមានប្រមាណ ៥០០លានដុល្លារអាមេរិក។ ទិវាអបអរសាទរខួប២៥ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទអង្គរវត្តនេះ (១៩៩២-២០១៧) ត្រូវបានធ្វើឡើងនាល្ងាចថ្ងៃព្រហស្បត្តិ៍ ១១រោច ខែមិគសិរ ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ គ.ស២០១៧ នៅមុខមហាប្រាសាទអង្គរ ខេត្តសៀមរាប ដែលរៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា រមណីយដ្ឋានអង្គរបានក្លាយជានិម្មិតរូបដ៏សំខាន់មួយ នៃវប្បធម៌ខ្មែរ និងអាស៊ី ជាអច្ឆរិយវត្ថុល្បីល្បាញបំផុត ដែលទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនឡើងៗ។ លើសពីនេះ កម្ពុជាបានប្រាសាទព្រះវិហារ និងប្រាសាទសំបូរព្រៃគុក ដែលមានតម្លៃវប្បធម៌ជាសកល និងពុំអាចកាត់ថ្លៃបានរបស់មនុស្សជាតិ ព្រមទាំងប្រាង្គប្រាសាទបុរាណរាប់ពាន់ទូទាំងប្រទេស និងធនធានធម្មជាតិដ៏សម្បូរបែបនៅតាមព្រៃភ្នំ ដងទន្លេ សមុទ្រ សត្វផ្សោតទន្លេមេគង្គ ទំនៀមទម្លាប់ ប្រពៃណី…