ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិតជាង ២ម៉ឺននាក់នៅក្នុងខេត្តតាកែវ

FN ៖ នៅព្រឹកថ្ងៃពុធ ១៤រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតប្រមាណ ២៣,៤៦៦នាក់ទៀតមកពីរោងចក្រ សហគ្រាសចំនួន២០មកតាមស្រុកនានានៅក្នុងខេត្តតាកែវ។ ពិធីសំណេះសំណាលនេះធ្វើឡើងនៅភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។ ជំនួបសំណេះសំណាលនៅព្រឹកថ្ងៃនេះ គឺជាការជួបសំណេះសំណាលលើកទី២សម្រាប់កម្មករ និយោជិតនៅក្នុងខេត្តតាកែវ។ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជា លោក អ៉ិត សំហេង បានឲ្យដឹងថា រោងចក្រ សហគ្រាសទាំង២០ ដែលអនុញ្ញាតឲ្យកម្មករ កម្មការិនីជួបសំណេះសំណាលដោយផ្ទាល់ជាមួយសម្តេចតេជោ ហ៊ុន សែន នេះ មានរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន១៣, ផលិតស្បែកជើងចំនួន៦ និងបោះពុម្ពលើសម្លៀកបំពាក់ចំនួន១។ ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពន្លឿនកិច្ចចរចាជាមួយប្រទេសកូរ៉េខាងត្បូង ពន្លឿនការសាងសង់ផ្លូវជាតិលេខ២។…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបើកសន្និសីទអន្តរជាតិថ្នាក់តំបន់ស្តីពី «ការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព»

FN​​ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតីបើកសន្និសីទអន្តរជាតិថ្នាក់តំបន់ស្តីពី «ការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព» ដែលប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃចន្ទ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅសណ្ឋាគារសូហ្វីតែលភូគីត្រា។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានសម្តែងក្តីរីករាយចំពោះការរៀបចំសន្និសីទថ្នាក់តំបន់ស្តីពីការ «ប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព» * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សន្និសីទនេះមានសារៈសំខាន់ណាស់ ដោយបានផ្តល់ឱកាសឲ្យមានការរួមគ្នាប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព ដែលជាបញ្ហាសាកល។ * សម្តេចតេជោ ហ៊ុន សែន ថា ឱសថមានសារៈសំខាន់សម្រាប់ព្យាបាលជំងឺ ប៉ុន្តែឱសថក្លែងក្លាយកំពុងក្លាយទៅជាការបង្កទុក្ខទោសដល់សុខភាពរបស់ប្រជាពលរដ្ឋ និងរាំងស្ទះដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច។ * សម្តេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ឱសថក្លែងក្លាយកំពុងចរាចរណ៍យ៉ាងសកម្មនៅតាមទីផ្សារអនឡាយ។ * សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការងារប្រយុទ្ធប្រឆាំង និងទប់ស្កាត់ឱសថក្លែងក្លាយនេះ មិនអាចប្រទេសណាមួយធ្វើតែឯងហើយទទួលបានជោគជ័យនោះទេ ពោលត្រូវមានការរួមសហការគ្នាឲ្យកាន់តែខ្លាំងក្លា។ *…

សម្តេចតេជោ ហ៊ុន សែន៖ ឱសថក្លែងក្លាយជាឃាតកលាក់មុខ កំពុងប្រឈមខ្លាំង សម្រាប់ពលរដ្ឋនៅតំបន់ដាច់ស្រយាល

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ឱសថក្លែងក្លាយគឺជាឃាតកលាក់មុខ ដែលកំពុងប្រឈមខ្លាំងសម្រាប់ប្រជាពលរដ្ឋនៅតាមតំបន់ដាច់ស្រយាល។ សម្តេចតេជោលើកឡើងថា ឱសថក្លែងក្លាយនេះមិនត្រឹមតែមិនអាចជួយឲ្យការព្យាបាលមានប្រសិទ្ធភាពនោះទេ វាថែមទាំងបណ្តាលគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ថែមទៀតផង។ សម្តេចតេជោ ហ៊ុន សែន លើកឡើងបែបនេះ ក្នុងពេលអនុញ្ញាតឲ្យលោក ហ្សង់ ដេវីត ប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានស្រាវជ្រាវប្រឆាំងឱសថក្លែងក្លាយនៃប្រទេសបារាំងនៅរសៀលថ្ងៃអាទិត្យ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។ លោក ហ្សង់ ដេវីត អញ្ជើញមកកាន់ប្រទេសកម្ពុជានាពេលនេះ ដើម្បីចូលរួមសន្និសីទអន្តរជាតិថ្នាក់តំបន់ជាលើកដំបូងស្តីពី «ការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព»ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៦ ខែវិច្ឆិកា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ក្នុងជំនួបនេះសម្តេចតេជោ ហ៊ុន សែន និងលោក ហ្សង់ ដេវីត បានជជែកគ្នាច្រើនពាក់ព័ន្ធទៅលើបញ្ហាប្រយុទ្ធប្រឆាំងចំពោះឱសថក្លែងក្លាយ និងអន់គុណភាពនេះ។ នេះបើតាមលោក ស្រ៊ី ថាមរ៉ុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីថ្លែងប្រាប់ក្រុមអ្នកព័ត៌មាននៅក្រោយជំនួប។ ក្នុងជំនួបនោះសម្តេចតេជោ ហ៊ុន សែន បានបង្ហាញពីក្រីបារម្ភចំពោះការចរាចរណ៍ឱសថក្លែងក្លាយទាំងនៅក្នុងប្រទេសកម្ពុជា និងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួនទៀត។ សម្តេចនាយករដ្ឋមន្ត្រី បានចាត់ទុកឱសថក្លែងក្លាយគឺជាឃាតកលាក់មុខ ដ៏គួរឲ្យបារម្ភ។ លោក ស្រ៊ី…