កម្ពុជាទទួលចំណូលជាង៥៤លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ

FN៖ ខែដំបូងឆ្នាំនេះ កម្ពុជារកចំណូលបានជាង៥៤លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ។ នេះបើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២។ របាយការណ៍ បានបញ្ជាក់ថា ចំណូលខែដំបូងឆ្នាំនេះ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ មានចំនួន ៥៤,៨១៩,៣១៧ដុល្លារ ក្នុងនោះ ចំណូលពីការនាំចេញជ័រកៅស៊ូ ចំនួន៥៤,៦៨៣,៧៣៥ដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូ ចំនួ១៣៥,៥៨២ដុល្លារ។ ចំពោះបរិមាណនៃការនាំចេញគិតខែមករា ឆ្នាំ២០២២ កម្ពុជាបាននាំចេញជ័រកៅស៊ូ ចំនួន៣២,៥២០តោន កើនឡើងចំនួន១,២៩៤តោន ស្មើនឹង៤% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ រីឯការនាំចេញឈើកៅស៊ូវិញ សម្រេចបានចំនួន៤៨៦ម៉ែត្រគូប។ សម្រាប់តម្លៃលក់ជ័រកៅស៊ូមធ្យម គិតត្រឹមខែមករា ឆ្នាំ២០២២ ថ្លៃ១,៥៨៦ដុល្លារ ក្នុងមួយតោន បានកើនឡើងចំនួន២១ដុល្លារ ក្នុងមួយតោន ស្មើនឹង១% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ គិតត្រឹមខែមករា ឆ្នាំ២០២២ ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៤,០៤៤ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣១០,១៩៣ហិកតា ស្មើនឹង៧៧% និងផ្ទៃដីថែទាំមានចំនួន ៩៣,៨៥១ហិកតា ស្មើនឹង២៣%។ គូសបញ្ជាក់ថា…

គុណធម៌របស់សមាជិកបក្សម្នាក់ៗ គឺជាកត្តាជោគជ័យរបស់បក្សយើង

FN៖ លោក ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអញ្ជើញប្រកាសសមាសភាពក្រុមការងារយុវជនគណបក្សខេត្តព្រះវិហារ។ ថ្លែងក្នុងឱកាសនោះ លោក ហ៊ុន ម៉ាណែត បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា បានដឹកនាំកសាងប្រទេសកម្ពុជាឲ្យចេញពីស្ថានភាពក្រីក្រលំបាកខ្វះខាត ហើយកាលនោះ មជ្ឈដ្ឋានអន្តរជាតិបានល្បីថាកម្ពុជាជាតំបន់អសន្តិសុខ ជាចម្ការមីនដែលពួកគេភ័យខ្លាច តែឥទ្បូវត្រូវបានប្រែក្លាយមកជាសម្បូរសប្បាយ ជាកោះសន្តិភាព និងជាប្រទេសដែលទទួលបានប្រជាប្រិយភាពទាំងក្នុងតំបន់ និងសាកលលោក។ ក្នុងន័យនេះ យុវជនដែលជាកម្លាំងស្នូល និងជាកម្លាំងបន្តវេនរបស់បក្ស មានភារកិច្ចចូលរួមចំណែកធានានិរន្តរភាពនៃការដឹកនាំប្រទេស ដោយត្រូវខិតខំបំពេញការងារដោយប្រកាន់ខ្ជាប់នូវឧត្តមគតិស្នេហាជាតិ តម្កល់ឧត្តមប្រយោជន៍ជាតិជាធំ និងហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីសន្តិភាព ស្ថិរភាព និងសេចក្តីសុខសាន្តរបស់ប្រជាជន ក៏ដូចជាការរួបរួមប្រមូលផ្តុំកម្លាំងមហាសាមគ្គី ដើម្បីកសាង និងអភិវឌ្ឍជាតិឱ្យរុងរឿងទៅមុខ។ បើតាម លោក ហ៊ុន ម៉ាណែត យុវជនជាកោសិកាបន្តវេន ដែលគណបក្សប្រជាជនកម្ពុជាបានយកចិត្តទុកដាក់រៀបចំថ្នាល ថែទាំ និងកសាងសមត្ថភាពជាប់ជាប្រចាំ និងតាំងតែពីដើមរៀងមក ដើម្បីធានាបាននូវនិរន្តភាព និងឧត្តមភាពនៃការដឹកនាំ និងការចូលរួមបំពេញភារកិច្ចរបស់គណបក្សលើគ្រប់កិច្ចការសង្គម-នយោបាយ ក្នុងបុព្វហេតុបម្រើជាតិ មាតុភូមិ…

សេចក្តីដកស្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន បើកការដ្ឋានសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់បឹងជើងឯក ក្របខណ្ឌហិរញ្ញប្បទានឥតសំណងប្រទេសជប៉ុន

ឯកឧត្តម MIKAMI Masahiro ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា! សម្តេច ឯកឧត្តម​ លោកជំទាវ អស់លោក/ស្រី! ការដ្ឋានជំនួយជប៉ុន ៣ សម្ពោធ ក្នុងពេលតែជាង ១ខែ ថ្ងៃនេះ យើងមករួមជួបជុំគ្នា ដើម្បីធ្វើពិធីសម្ពោធបើកការដ្ឋានស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ជើងឯក ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន។ ដូចដែលឯកឧត្តម MIKAMI Masahiro បានលើកឡើងអម្បាញ់មិញ នៅក្នុងរយៈពេលតែជាង ១ ខែប៉ុណ្ណោះ ការដ្ឋានបីបានសម្ពោធដាក់ឱ្យប្រើប្រាស់ និងចាប់ផ្តើមសាងសង់ ទី (១) គឺផ្លូវជាតិលេខ ៥ ដែលតភ្ជាប់ រវាងទីរួមខេត្តបាត់ដំបង និងទីរួមខេត្តបន្ទាយមានជ័យ។ ទី (២) ស្ពាន ៧ កន្លែង ដែលក្នុងនោះ នៅក្នុងទឹកដី(ខេត្ត)ព្រៃវែង ចំនួន ២ និងទឹកដីខេត្តក្រចេះ ចំនួន ៥ បានសម្ពោធដាក់ឱ្យប្រើប្រាស់នៅអាទិត្យមុននេះ កាលពីថ្ងៃទី ១៦។ (រីឯ)ថ្ងៃនេះ យើងសម្ពោធការដ្ឋាន ដើម្បីសាងសង់នូវប្រព័ន្ធបង្ហូរទឹកកខ្វក់ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាល…