ក្រសួងសាធារណការ៖ យានយន្ដគ្រប់ប្រភេទជាង៥០ម៉ឺនគ្រឿង បានចុះបញ្ជីប្រព័ន្ធស្វ័យប្រវត្តិកម្ម នៅតាមមន្ទីរសាធារណការទូទាំងប្រទេស

FN ​៖ ថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាន បន្ទាប់ពីបញ្ចប់បទបង្ហាញ និងតាំងបង្ហាញសេវាសាធារណៈ របស់ខ្លួនដែលមានទម្រង់ជាប្រព័ន្ធអនឡានថ្មី នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ លោក ជា សុជាតិ ប្រធាននាយកដ្ឋាន ដឹកជញ្ជូនផ្លូវគោក បានលើកឡើងថា រហូតមកដល់ពេលនេះ ប្រជាពលរដ្ឋទូទាំងប្រទេស បានយកយានយន្ដរបស់ខ្លួន ទៅចុះបញ្ជើប្រព័ន្ធស្វ័យប្រវត្តិកម្ម ត្រួតពិនិត្យលក្ខណៈបច្ចេកទេស មានប្រមាណជាង៥០ម៉ឺនគ្រឿងហើយ។ លោក ជា សុជាតិ បានថ្លែងថា «យើងចាប់ផ្ដើមមកពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ រហូតមក​ដល់ពេលនេះ បានជាង៥០ម៉ឺនហើយ ក្នុងហ្នឹងសូមជម្រាបជូនថា ទោចក្រយានយន្តមាន​ភាគច្រើន ចំពោះឡានតូច ឡានធំ មានចំនួនមួយ ដែលនៅតិចជាងទោចក្រយានយន្ត»។ លោកបានបន្ដថា នាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានសម្រេចធ្វើយ៉ាងឲ្យពលរដ្ឋ​មានការយល់ដឹង​កាន់​តែច្បាស់ ចំពោះបញ្ហាចុះបញ្ជីប្រព័ន្ធស្វ័យប្រវត្តិកម្ម។ កម្ពុជា ជាប្រទេសទីមួយដែលបាន​ប្រើប្រាស់ QR Code បំពាក់លើផ្លាកយានយន្ដមុនគេ ជាពិសេស QRCode មានសារៈសំខាន់​យ៉ាងខ្លាំង ចំពោះការពារយានយន្ដក្លែងក្លាយ។ លោក ជា សុជាតិ បានបញ្ជាក់ថា ចំពោះបញ្ហាក្លែងក្លាយយានយន្ដ បណ្ដាឲ្យរាជរដ្ឋាភិបាលបាត់បង់ចំណូលពន្ធ…

កម្ពុជា-ILO នឹងសិក្សាលើចំណុចវិជ្ជមាន និងអវិជ្ជមាន ដើម្បីធានាការអនុវត្តគោលនយោបាយជាតិ ស្តីពីមុខរបរ និងការងារឲ្យមាននិរន្តរភាព

FN ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រួមនិងអង្គការអន្តរជាតិខាងការងារ (ILO) បានឯកភាពគ្នាថា នឹងសិក្សាពីភាពវិជ្ជមាន និងអវិជ្ជមានទៅលើជីវភាពប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ ដើម្បីធានាថាការអនុវត្តគោលនយោបាយជាតិ ស្តីពីមុខរបរ និងការងារមាននិរន្តរភាព។ ផែនការនេះ ត្រូវបានបញ្ជាក់ឡើងក្នុងជំនួបរវាងលោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ ជាមួយក្រុមការងារវាយតម្លៃការអនុវត្តគោលនយោបាយជាតិ ស្តីពីមុខរបរ និងការងារ របស់អង្គការ ILO ដែលដឹកនាំដោយលោក Theo Van Der loop ដើម្បីវាយតម្លៃទៅលើការអនុវត្តគោលនយោបាយខាងលើ នៅទីស្តីការក្រសួងការងារ នារសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨។ នៅក្នុងជំនួបនោះ លោករដ្ឋមន្ត្រីបានលើកឡើងថា តាមរយៈការវាយតម្លៃនេះ អង្គការអន្តរជាតិខាងការងារ នឹងរកឲ្យឃើញថា តើតម្រូវការអ្វីខ្លះដែលជាការចាំបាច់ក្នុងការអនុវត្តគោលនយោបាយជាតិ ស្តីពីមុខរបរ និងការងារសម្រាប់យុវជននៅកម្ពុជា ហើយតាមរយៈការវាយតម្លៃនេះដែរ ការអនុវត្តនឹងមានលទ្ធផលជាផ្លែផ្កា នឹងត្រូវបានពង្រីកឡើងថែមទៀត។ លោករដ្ឋមន្រ្តីបានបង្ហាញពីបំណងដែលកម្ពុជាចង់បានពីគោលនយោបាយនេះ ឲ្យមានវឌ្ឍនភាពសម្រាប់អនុវត្តនៅថ្ងៃខាងមុខ បង្ហាញពីលទ្ធផលផ្លែផ្កា ដែលនេះជាការចង់បានរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ ក្នុងជំនួបនោះ លោក Theo Van Der loop បានលើកឡើងថា…

ជប៉ុន​ផ្ដល់ប្រាក់ប្រមាណ៧លានដុល្លារ​ដល់កម្ពុជា សម្រាប់អនុវត្តគម្រោងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម, ស្អែកនេះទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន និងឯកអគ្គរាជទូតជប៉ុន នឹងចុះហត្ថលេខា

FN ៖ ទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិអន្ដរជាតិ និងលោក ហូរីណូអ៊ូ​ជិ ហ៊ីដេហ៊ីសា (HORINOUCHI Hidehisa) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ​នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ស្អែកនេះ នឹងចុះហត្ថលេខាលើលិខិតប្ដូរសារ និងកំណត់ហេតុនៃការពិភាក្សា ស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណង ដែលមានទឹកប្រាក់សរុបចំនួន៨០០​លានយ៉េន (ប្រមាណ​៧​លានដុល្លារអាមេរិក) សម្រាប់អនុវត្តគម្រោង កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។ បើតាមសេចក្ដីជូនដំណឹង នៅក្នុងក្របខ័ណ្ឌនៃកម្មវិធីនេះ រដ្ឋាភិបាលជប៉ុន នឹងផ្ដល់ហិបឆ្នោត ព្រមទាំងសម្ភារចាំបាច់ដទៃទៀត ដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សម្រាប់ការបោះឆ្នោតសកល ដែលនឹងប្រព្រឹត្តទៅនៅ ខែ​កក្កដា ឆ្នាំ ២០១៨ ខាងមុខនេះ។ ជំនួយជាបន្តបន្ទាប់របស់ប្រទេសជប៉ុនដល់កម្ពុជា និយាយជារួម និងដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និយាយដោយឡែក បង្ហាញពីការតាំងចិត្តរបស់ជប៉ុន ក្នុងការជួយដល់ប្រទេសកម្ពុជា ដើម្បីសម្រេចឲ្យបាននូវការរីកចម្រើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចិរភាព៕