កម្ពុជា-នេប៉ាល់ ជំរុញឱ្យមានការហោះហើរត្រង់ ក្នុងពេលឆាប់ៗនេះ

FN ៖ នៅក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅប្រទេសនេប៉ាល, ប្រទេសទាំងពីរចុះកិច្ចព្រមព្រៀងគ្នាលើកិច្ចសហប្រតិបត្តិការហោះហើរត្រង់លើវិស័យអាកាសចរស៊ីវិល ក្នុងពេលឆាប់ៗនេះ។ នេះជាការបញ្ជាក់របស់លោក កៅ គឹមហួន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។ ក្នុងដំណើរទស្សនកិច្ចនេះ សម្តេចតេជោ ហ៊ុន​ សែន បានជួបជាមួយ លោកស្រី Bidhya Devi Bhandari (ប៊ីដយ៉ា ដេវី បាន់ដារី) ប្រធានាធិបតីនេប៉ាល់ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ ។ ថ្លែងនៅក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន បានប្រាប់លោកស្រីប្រធានាធបិតី អំពីការចុះកិច្ចព្រមព្រៀងចំនួន៤ ជាមួយប្រទេសនេប៉ាល់។ សម្តេចតេជោបានមានប្រសាសន៍យ៉ាងដូច្នេះ៖ «នៅក្នុងចំណោមកិច្ចព្រមព្រៀងនេះ អាចជំរុញការហោះហើរ Direct រវាងប្រទេសយើងទាំងពីរ ហើយក្រុមហ៊ុនអាកាសចរណ៍កម្ពុជា ឬក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសនេប៉ាល់អាចហោះហើរផ្ទាល់»។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា ការព្រមព្រៀងនេះ គឺជាផ្នែកមួយដែលជំរុញទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ…

សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យវាយគង ទូងស្គ ទះប៉ោត គោះត្រដោកនៅម៉ោង ១០យប់ថ្ងៃ៣០ វិច្ឆិកា ដើម្បីអបអរសាទរការដាក់ «ល្ខោនខោល» ជាសម្បត្តិបេតិកភ័ណ្ឌអរូបីយ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់គ្រប់ក្រសួង ស្ថាប័ន ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមទាំងប្រជាពលរដ្ឋកម្ពុជាទាំងមូលចូលរួមវាយគង ទូងស្គ ទះប៉ោត គោះត្រដោក និងប្រើមធ្យោបាយផ្សេងៗ ដើម្បីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះនៅម៉ោង ១០យប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។ ការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងតាមរយៈលិខិតផ្ញើជូនជនរួមជាតិ ដែលចេញផ្សាយនៅយប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។ សូមបញ្ជាក់ថា «ល្ខោនខោល» ដែលជាស្នាដៃសិល្បៈបុរាណដ៏វិសេសវិសាលអស្ចារ្យរបស់កម្ពុជា ត្រូវបានអង្គការយូណេស្កូសម្រេចដាក់ចូលក្នុងបញ្ជីបេតិកភ័ណ្ឌពិភពអរូបីយនៃមនុស្សជាតិ ក្នុងឱកាសកិច្ចប្រជុំលើកទី១៣ ក្នុងទីក្រុងព័រល្វីស នៃសាធារណរដ្ឋម៉ូរីស នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។ សម្តេចនាយករដ្ឋមន្ត្រី បានចាត់ទុកសមិទ្ធផលនេះ គឺជាមោទនភាពថ្មីមួយទៀត សម្រាប់ប្រជាពលរដ្ឋ និងប្រទេសកម្ពុជា។ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានលើកឡើងថា សមិទ្ធផលនេះ គឺជាលទ្ធផលនៃកិច្ចប្រឹងប្រែងដ៏យូរអង្វែង និងការពុះពារយ៉ាងសកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងការគាំទ្រយ៉ាងផុលផុសពីសិល្បៈករ អង្គការ សមាគមន៍ សង្គមស៊ីវិល ដែលធ្វើការក្នុងវិស័យសិល្បៈវប្បធម៌ និងការគាំទ្រលើកទឹកចិត្តពីមហាជនទូទៅ និងប្រជាជនកម្ពុជាទាំងមូល។ សម្តេចនាយករដ្ឋមន្ត្រី…

ប្រសាសន៍សំខាន់ៗសម្តេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីបិទមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី៤ របស់សហភាពសហព័ន្ធយុវជនកម្ពុជា

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតីបិទមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី៤ របស់សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ដែលធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។ មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី៤ របស់សហភាពសហព័ន្ធយុវជនកម្ពុជា បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រោមអធិបតីភាពសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រុមអ្នកប្រឆាំងកុំសង្ឃឹមបានមកអង្គុយជាមួយ ស.ស.យ.ក។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើ ស.ស.យ.ក មិនជ្រើសយកថ្នាក់ដឹកនាំដែលជាកូនៗរបស់ថ្នាក់ដឹកនាំ តើទៅយកពីណា? សម្តេចតេជោ បានថ្លែងថា ស.ស.យ.ក គឺជាអង្គការក្រៅរដ្ឋាភិបាលមួយ ដែលមានសិទ្ធិពេញលេញក្នុងការធ្វើសកម្មភាពរបស់ខ្លួន។ * សម្តេចនាយករដ្ឋមន្ត្រី បានសម្តែងការអបអរសាទរចំពោះជោគជ័យ ដែល ស.ស.យ.ក បានធ្វើនាពេលកន្លងទៅ។ សម្តេចតេជោ បានលើកឡើងថា…