ប្រសាសន៍សំខាន់ៗសម្តេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីបិទមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី៤ របស់សហភាពសហព័ន្ធយុវជនកម្ពុជា

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតីបិទមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី៤ របស់សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ដែលធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។ មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី៤ របស់សហភាពសហព័ន្ធយុវជនកម្ពុជា បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រោមអធិបតីភាពសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រុមអ្នកប្រឆាំងកុំសង្ឃឹមបានមកអង្គុយជាមួយ ស.ស.យ.ក។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើ ស.ស.យ.ក មិនជ្រើសយកថ្នាក់ដឹកនាំដែលជាកូនៗរបស់ថ្នាក់ដឹកនាំ តើទៅយកពីណា? សម្តេចតេជោ បានថ្លែងថា ស.ស.យ.ក គឺជាអង្គការក្រៅរដ្ឋាភិបាលមួយ ដែលមានសិទ្ធិពេញលេញក្នុងការធ្វើសកម្មភាពរបស់ខ្លួន។ * សម្តេចនាយករដ្ឋមន្ត្រី បានសម្តែងការអបអរសាទរចំពោះជោគជ័យ ដែល ស.ស.យ.ក បានធ្វើនាពេលកន្លងទៅ។ សម្តេចតេជោ បានលើកឡើងថា…

សម្តេចតេជោ ហ៊ុន សែន៖ គ្មានទេការហត់នឿយ, ពេញចិត្តបម្រើប្រទេសជាតិ និងប្រជាជន

FN ៖ ជាមួយការបង្ហាញដំណឹងក្នុងការដឹកនាំគណៈប្រតិភូត្រឡប់ពីកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធរយៈពេល៣ថ្ងៃនៅប្រទេសសិង្ហបុរី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា គ្មានទេពាក្យថានឿយហត់ ឬលំបាកសម្រាប់សម្តេច ហើយសម្តេចពេញចិត្ត ដែលបានបម្រើប្រទេសជាតិ និងប្រជាជនឲ្យរស់នៅដោយសុខសប្បាយក្នុងសុខសន្តិភាព។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់លើ Facebook នៅព្រឹកថ្ងៃនេះថា «ព្រឹក១៦ វិច្ឆិកានេះ ខ្ញុំនឹងដឹកនាំគណៈប្រតិភូវិលមកកាន់កម្ពុជាវិញ បន្ទាប់ពីបានចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ និងកិច្ចប្រជុំពាកព័ន្ឋនានាអស់ពេល៣ថ្ងៃ (១៣ -១៥ វិច្ឆិកា) នៅប្រទេសសិង្ហបុរី។ ចំពោះខ្ញុំគឺគ្មានទេពាក្យថាហត់នឿយឬលំបាកនោះ។ ខ្ញុំពេញចិត្ត ដែលបានបម្រើប្រទេសជាតិ និងបងប្អូនជនរួមជាតិបានរស់នៅសុខសប្បាយក្នុងសុខសន្តិភាព»។ សម្តេចតេជោ បានបង្ហាញបញ្ជាក់ផងដែរពីលទ្ធផលទទួលបានពីកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ និងកិច្ចប្រជុំពាក់ព័ន្ធ។ សម្តេចនាយករដ្ឋមន្ត្រី បានលើកឡើងថា «ភាពរឹងមាំ និងនាវានុវត្តន៍របស់អាស៊ាន» គឺជាប្រធានបទនៃកិច្ចប្រជុំកំពូលលើកទី៣៣ ដែលបានទទួលលទ្ធផលវិជ្ជមានល្អទាំងសម្រាប់កម្ពុជានិងប្រទេសសមាជិកអាស៊ានទាំងមូល»។ សម្តេចប្រមុខរាជរដ្ឋាភិបាលបន្ថែមថា ពិតណាស់ ប្រទេសមួយមិនអាចសម្រេចកិច្ចការធំៗដោយប្រសិទ្ឋភាពបានទាំងស្រុងឡើយ គឺត្រូវសហការរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា រួមទាំងបង្កើនទំនាក់ទំនងពាណិជ្ជកម្ម វិនិយោគ សេដ្ឋកិច្ច ដើរឲ្យទាន់តាមបច្ចេកវិទ្យា ជំរុញការបណ្តុះបណ្តាលធនធានមនុស្ស ព្រមទាំងរួមគ្នាការពារធនធានសម្បត្តិធម្មជាតិ បរិស្ថាន និងទប់ស្កាត់អំពើភេរកម្ម ដើម្បីពង្រឹងសន្តិភាពដែលនាំមកនូវផលប្រយោជន៍…

សម្តេចតេជោ ហ៊ុន សែន ប្រាប់អនុប្រធានាធិបតីអាមេរិក ឲ្យបង្កើនទំហំពាណិជ្ជកម្មរវាងអាស៊ាន-អាមេរិក

FN ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានថ្លែងទៅកាន់លោក ម៉ៃឃើល ភែនស៍( Michael Pence) អនុប្រធានាធិបតីអាមេរិក ដោយបង្ហាញពីការចង់ឃើញអាមេរិកបង្កើនទំហំពាណិជ្ជកម្មអាស៊ាន-អាមេរិក ឲ្យកាន់តែធំថែមទៀត ខណៈអាមេរិកកំពុងបន្តឈរជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេបំផុតលើពិភពលោក។ ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិកលើកទី៦ ក្រោមប្រធានបទ «ការពនិត្យឡើងវិញ នូវកិច្ចសហប្រតិបត្តិការអាស៊ានអាមេរិក និងទិសដៅអនាគត»។ កិច្ចប្រជុំនេះ ក៏មានការយាង និងអញ្ជើញចូលរួមពីថ្នាក់ដឹកនាំកំពូលរបស់ប្រទេសសមាជិកអាស៊ានដទៃទៀត រួមនឹងលោក ម៉ៃឃើល ភែនស៍ ផងដែរ។ ក្នុងកិច្ចប្រជុំនោះ សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍ការរៀបចំកិច្ចព្រមព្រៀងក្របខ័ណ្ឌពាណិជ្ជកម្ម និងការវិនិយោគអាស៊ាន-សហរដ្ឋអាមេរិគ (Trade and Investment Framework Arrangement-TIFA)និងគំនិតផ្តួចផ្តើមផែនការ នៃការពង្រីកការចូលរួម ក្នុងផ្នែកសេដ្ឋកិច្ចអាស៊ាន និងសហរដ្ឋអាមេរិក (Expanded Economic Engagement (E3) Initiatives Work Plan)។ ក្រៅពីការចង់ឃើញអាមេរិកបង្កើនទំហំពាណិជ្ជកម្មជាមួយអាស៊ានហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងផងដែរ…