កត្តាជោគជ័យលើការគ្រប់គ្រងហានិភ័យបង្កទ្បើងដោយជំងឺកូវីដ១៩ នៅកម្ពុជា ដោយសារការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ រួមជាមួយកម្លាំងមហាសាមគ្គីជាតិខ្មែរពីគ្រប់មជ្ឈដ្ឋាន

FN ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា កត្តាជោគជ័យលើការគ្រប់គ្រងហានិភ័យបង្កទ្បើងដោយជំងឺកូវីដ១៩ នៅកម្ពុជា គឺដោយសារការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ រួមជាមួយកម្លាំងមហាសាមគ្គីជាតិខ្មែរ ពីគ្រប់មជ្ឈដ្ឋាន ដែលបង្កើតលទ្ធភាព សមត្ថភាព និងលទ្ធផលដ៏ល្អត្រចះត្រចង់នៅក្នុងបុព្វហេតុការងារដ៏មានតម្លៃបំផុត ដែលពាក់ព័ន្ធដល់ជោគវាសនាស្លាប់រស់របស់ជាតិ និងប្រជាជនយើង។ ការថ្លែងនេះបានធ្វើឡើងនារសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ខណៈលោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ បានអញ្ជើលចូលរួមក្នុងពិធីសំណេះសំណាល ថ្លែងអំណរគុណ និងពិសារអាហារសាមគ្គីជាមួយគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ-១៩ នៅមជ្ឈមណ្ឌលដឺព្រីមៀរសែនសុខ រាជធានីភ្នំពេញ។ ក្នុងឱកាសប្រកបដោយភាពអធិកអធម និងសប្បាយរីករាយនោះ លោកបណ្ឌិត បានសម្តែងនូវការអបអរសាទរចំពោះកត្តាជោគជ័យលើការគ្រប់គ្រងហានិភ័យបង្កទ្បើងដោយជំងឺកូវីដ-១៩ នៅកម្ពុជា ទាំងផ្នែកសុខភាពសាធារណៈ និងផ្នែកសង្គម-សេដ្ឋកិច្ច គឺដោយសារការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ រួមជាមួយកម្លាំងមហាសាមគ្គីជាតិខ្មែរពីគ្រប់មជ្ឈដ្ឋាននៅទូទាំងប្រទេស។ ក្នុងឱកាសនោះផងដែរ លោកបណ្ឌិត បានថែ្លងអំណរព្រះគុណថ្វាយជូនព្រះមហាក្សត្រជីវិតតម្កល់លើត្បូង និងព្រះវររាជមាតាជាតិខ្មែរ ដែលតែងតែឧបត្ថម្ភគាំទ្រទាំងស្មារតី និងសម្ភារ ដល់យុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ព្រមទាំងអរគុណដល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលបានយកអស់កម្លាំងកាយចិត្ត មិនថាយប់ឬថ្ងៃ ធ្វើការដឹកនាំបញ្ជាផ្ទាល់ជាមួយនឹងការសម្រេចអារកាត់រហ័សទាន់ពេលវេលា និងប្រកបដោយយុទ្ធសាស្ត្រ។ ទន្ទឹមនឹងនេះ លោកក៏បានសម្តែងនូវការអរគុណដល់គ្រប់ស្ថាប័នពាក់ព័ន្ធ…

ឯករាជ្យភាពរបស់ប្រទេសជាតិមួយ ត្រូវពឹងលើសមត្ថភាពរបស់ប្រជាជាតិនោះជាកត្តាចាំបាច់

FN​​ ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា «ឯករាជ្យភាពរបស់ប្រទេសជាតិមួយ គឺត្រូវពឹងលើសមត្ថភាពរបស់ប្រជាជាតិនោះជាកត្តាចាំបាច់»។ ឈរលើមូលដ្ឋាននេះ រាជរដ្ឋាភិបាលដឹកនាំដោយគណបក្ស ប្រជាជនកម្ពុជា ក្នុងរយៈកាលជាង៤០ឆ្នាំមកនេះ បានសម្រេចស្នាដៃ និងសមិទ្ធផលយ៉ាងធំធេងនៅក្នុងការបណ្តុះបណ្តាលកសាងធនធានមនុស្ស បម្រើឱ្យសេចក្តីត្រូវការរបស់សង្គមជាតិទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ។ លោកបន្តថា «ពិតណាស់ មានកត្តា២យ៉ាងសំខាន់ៗ ដែលនាំឱ្យសម្រេចបានជោគជ័យនេះ ហើយតទៅអនាគតទៀត។ កត្តាទាំង២នេះ ក៏នឹងបន្តឋិតនៅដោយឥតប្រួលប្រែ៖ ទី១៖ រាជរដ្ឋាភិបាលមានគោលនយោបាយច្បាស់លាស់ និងត្រឹមត្រូវ ដោយបានចាត់វិស័យអប់រំជាវិស័យអាទិភាពខ្ពស់ជាងគេ ហើយបានចាត់តាំងអនុវត្តគោលនយោបាយនេះប្រកបដោយប្រសិទ្ធភាព និងទី២៖ ការគាំទ្រជឿជាក់ និងការចូលរួមចំណែកពីសំណាក់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ក៏ដូចជាការចូលរួមរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រួមទាំងវិស័យឯកជន និងសប្បុរសជននានាទាំងក្នុងនិងក្រៅប្រទេស ដែលបានរួបរួមគ្នាសាមគ្គីគ្នាជាធ្លុងមួយក្នុងបុព្វហេតុកសាង និងអភិវឌ្ឍប្រទេសជាតិ តាមរយៈការកសាងសមិទ្ធផលនានា ដែលបម្រើឱ្យសេចក្តីត្រូវការក្នុងកិច្ចការបណ្តុះបណ្តាលធនធានមនុស្ស»។ ការថ្លែងបែបនេះរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា អគាររដ្ឋបាល និងពិធីប្រគេន-ប្រគល់សញ្ញាបត្របរិញ្ញាបត្រ នៃពុទ្ធិកសាកលវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្ថិតក្នុងសង្កាត់បឹងកុក…

សន្តិភាពមានតម្លៃដ៏លើសលប់ នៅពេលដែលសង្រ្គាមកើតទ្បើង

FN៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខភាពអនាគតនាយករដ្ឋមន្ត្រី បានគូសរំលេចថា «សន្តិភាពមានតម្លៃដ៏លើសលប់បំផុត នៅពេលដែលមានសង្រ្គាមកើតទ្បើង»។ លោកថ្លែងបែបនេះ ពេលលោកតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការឧបដ្ឋានសាលា និងសមិទ្ធផលនានា ក្នុងវត្តត្រពាំងអំពិល និងបើកការដ្ឋានស្ថាបនាផ្លូវបេតុង ០១ ខ្សែ ប្រវែង ៥.០០០ ម៉ែត្រ ស្ថិតក្នុងឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២។ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «សន្តិភាព មានតម្លៃដ៏លើសលប់នៅពេលដែលសង្រ្គាមចាប់ផ្តើមកើតទ្បើង។ គុណតម្លៃនេះប្រៀបបានទៅនឹងខ្យល់អុកស៉ីសែន ដែលជាតម្រូវការចាំបាច់សម្រាប់ការរស់រាន មានជីវិត ប៉ុន្តែជាធម្មតាគេមិនសូវជាចាប់អារម្មណ៍ និងឱ្យតម្លៃនោះទេ»។ លោកបន្តថា ក្នុងន័យនេះ សម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជា បានប្តេជ្ញាធ្វើយ៉ាងណាថែរក្សាសនិ្តភាព ដែលរកមកបានដោយលំបាកនេះ ឱ្យនៅឋិតឋេរគង់វង្ស ជូនប្រជាពលរដ្ឋ ជាម្ចាស់ស្រុកបាន យូរអង្វែងច្រើនជំនាន់ ឱ្យសាកសមទៅនឹងទំនុកចិត្តដែលបានផ្តល់ជូន ទន្ទឹមនឹងនេះ ក៏នឹងបន្តពង្រីក ឱកាសសម្រាប់ជីវភាព ចម្រុងចម្រើនថែមទៀតរបស់ប្រជាពលរដ្ឋ។ បើតាមបណ្ឌិត…