ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រមូលចំណូលបានជិត៥ពាន់លានដុល្លារ នៅឆ្នាំ២០១៧

FN ៖ ក្នុងឆ្នាំ២០១៧កន្លងទៅ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រមូលចំណូលចូលរដ្ឋបាន១៩.៣ទ្រីលានរៀល (ប្រហែល៤.៨ពាន់លានដុល្លារអាមេរិក)។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួង ស្ដីពីលទ្ធផលនៃកិច្ចប្រជុំត្រួតពិនិត្យនិងវាយតម្លៃការអនុវត្ដថវិកា ប្រចាំឆ្នាំ២០១៧ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលរៀបចំឡើង នៅថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ២០១៨ ដែល Fresh News ទទួលបាននៅថ្ងៃទី០១ ខែមីនានេះ បានបញ្ជាក់ថា «ការអនុវត្តចំណូលរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រេចបានលទ្ធផលល្អ ដោយអង្គភាពក្រោមឱវាទក្រសួងប្រមូលបានប្រមាណ ១៩.៣ ទ្រីលានរៀលស្មើនឹង១០៦.១%នៃច្បាប់ ក្នុងនោះចំណូលសារពើពន្ធ (ចំណូលគយ និងរដ្ឋាករ និងចំណូលពន្ធដារ) ប្រមូលបានលើសច្បាប់៨.៤% ចំណូលមិនមែនសារពើពន្ធប្រមូលបានលើសច្បាប់៨.១% និងចំណូលមូលធនសម្រេចបានប្រមាណ៩៩.៧% នៃច្បាប់»។ សេចក្តីប្រកាសព័ត៌មានដដែលបានឲ្យដឹងបន្តថា ការអនុវត្តចំណាយតាមអង្គភាពថវិកាភាគច្រើន បានល្អជាងឆ្នាំ២០១៦ ដោយការអនុវត្តកាន់តែខិតជិតឥណទានច្បាប់ លើកលែងតែករណីដែ លមានការបន្ថែមឥណទានថវិកា តាមការសម្រេចរបស់រាជរដ្ឋាភិបាល ជាពិសេសលើអន្តរាគមន៍របស់រដ្ឋ លើការជំរុញផលិតកម្ម និងទីផ្សារស្រូវអង្ករ៕

ទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន អំពាវនាវដល់គ្រប់ស្ថាប័នពាក់ព័ន្ធ និងជាពិសេស យុវជនជំនាន់ក្រោយ ចូលរួមឲ្យបានសកម្ម នៅក្នុងដំណើរការ ASEM

FN ៖ ប្រមុខការទូតកម្ពុជា នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨នេះ បានអំពាវនាវទៅដល់ គ្រប់ស្ថាប័ន ពាក់ព័ន្ធទាំងអស់ និងជាពិសេស យុវជន ដែលជាអ្នកជំនាន់ក្រោយ ចូលរួមឲ្យបានសកម្ម នៅក្នុងដំណើរការ របស់កិច្ចប្រជុំអាស៊ី-អឺរ៉ុប (ASEM)។ នេះបើតាមសេចក្ដីថ្លែងការណ៍របស់ លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន នៅក្នុងឱកាស ថ្ងៃរំលឹកខួបប្រចាំឆ្នាំលើកទី២ នៃទិវា ASEM DAY នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨នេះ។ ASEM DAY ដែលត្រូវបានកំណត់ឡើង ដោយមេដឹកនាំនៃទ្វីបអាស៊ី និងអឺរ៉ុប ក្នុងកិច្ចប្រជុំកំពូលលើកទី១១ កាលពីខែកក្កដា ឆ្នាំ២០១៦ នៅក្នុងទីក្រុងអ៊ូឡង់បាទ័រ ប្រទេសម៉ុងហ្គោលី បានដើរតួនាទីគន្លឹះ ជាវេទិកាដ៏សំខាន់តែមួយគត់ សម្រាប់កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការរវាងទ្វីបអាស៊ី និងអឺរ៉ុប ដែលមានគោលបំណងសំខាន់ ដើម្បីពង្រឹង ភាពជាដៃគូ ជំរុញសន្តិភាព និងសន្តិសុខ ព្រមទាំងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ប្រកបដោយចីរភាព រវាងតំបន់ទាំងពីរ និងសកលលោក។ លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន…

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល លើកឡើងថា ការធូររលុងក្នុងការចេញបណ្ណបើកបរជាដើមចមនាំឲ្យមានគ្រោះថ្នាក់ចរាចរ ស្នើមន្ត្រីរឹតបន្តឹង

FN ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា ការធូររលុងក្នុងការចេញ បណ្ណបើកបរ ក៏ជាដើមចមនាំឲ្យកើតមានគ្រោះថ្នាក់ចរាចរលើដងវិថីច្រើនផងដែរ។ លោករដ្ឋមន្ត្រីបានស្នើមន្ត្រីគ្រប់គ្រងលើការចេញបណ្ណ និងការប្រឡងបើកបរត្រូវរឹតបន្តឹងឲ្យបានតឹងរឹងលើការចេញបណ្ណបើកបរនេះ។ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែលមានតួនាទីជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកដែរនោះ លើកឡើងដូចនេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំខែមករា និងខែកុម្ភៈ ឆ្នាំ២០១៨ នៅថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។ ក្នុងកិច្ចប្រជុំនេះ ក្រៅពីការណែនាំឲ្យរឹតបន្តឹងលើការចេញបណ្ណបើកបរហើយនោះ លោកទេសរដ្ឋមន្ត្រី ក៏បា ស្នើសុំឲ្យសមត្ថកិច្ចពាក់ព័ន្ធ ក្នុងពេលត្រួតពិនិត្យយានយន្តដឹកជញ្ជូន តាមដងផ្លូវ ត្រូវបង្កើនការត្រួតពិនិត្យ វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត បណ្ណបើកបរ និងបណ្ណសម្គាល់យានយន្ត ដើម្បីធានាសុវត្ថិភាព ក៏ដូចជាបង្ការបញ្ហាគ្រោះថ្នាក់ចរាចររបស់បងប្អូនប្រជាពលរដ្ឋ។ លោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏ណែនាំឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូន គ្រប់រាជធានីខេត្តត្រូវអនុវត្ត នីតិវិធីបិទយានដ្ឋានកែច្នៃ ខុសលក្ខណៈបច្ចេកទេស ដែលជាប្រភពនៃការកែច្នៃយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នាំឲ្យខូចខាតផ្លូវថ្នល់ ស្ពាន និងបង្កគ្រោះថ្នាក់ចរាចរផងដែរ។ លោកទេសរដ្ឋមន្ត្រី…