សម្ដេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញទស្សនាពិព័រណ៍រូបថត និងប្លង់គម្រោងអភិវឌ្ឍន៍ នៅតំបន់វិស្សមកាលទេសចរណ៍តារាសាគរ

FN ៖ នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងដំណើរអញ្ជើញមកកាន់ខេត្តកោះកុង ដើម្បីត្រៀមអញ្ជើញចូលរួមបើក ក្នុងពិធិបុណ្យសមុទ្រនៅថ្ងៃស្អែកនោះ នៅព្រឹកនេះ សម្តេចទាំងទ្វេក៏បានអញ្ជើញទស្សនាពិព័រណ៍រូបថត និងប្លង់គម្រោងអភិវឌ្ឍន៍ នៅតំបន់វិស្សមកាលទេសចរណ៍តារាសាគរ ដែលវិនិយោគដោយក្រុមហ៊ុនចិន។ នាឱកាសនេះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានអញ្ជើញតាមដានទស្សនា និងស្តាប់ដោយយកចិត្តទុកដាក់ពីម្ចាស់គម្រោងអភិវឌ្ឍន៍ទីក្រុងវិស្សមកាលទេសចរណ៍តារាសាគរនេះ។ តាមរយៈការធ្វើបទបង្ហាញ នៅទីនេះ គឺបាន និងកំពុងមានគម្រោងវិនិយោគធំៗជាច្រើន ដូចជាព្រលានយន្តហោះ ប្រព័ន្ធហេដ្ឋារចនាសម្ពន្ធ សណ្ឋាគារផ្កាយ៥ ខុនដូរ បឹងកាឡូ ទីលានវាយកូនគោល អគារការិយាល័យ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងសួនកំសាន្តខ្នាតអន្តរជាតិ និងគម្រោងផ្សេងៗជាច្រើនទៀត។ គម្រោងទីក្រុងវិស្សមកាលទេសចរណ៍ នៅខេត្តកោះកុងដ៏ធំបែបនេះ គឺបានទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន ថែមទៀតមកកាន់កម្ពុជា។ បន្ទាប់ពីតាមដានទស្សនា ដោយយកចិត្តទុកដាក់អំពីគម្រោងអភិវឌ្ឍន៍តំបន់វិស្សមកាលទេសចរណ៍តារាសាគររួចហើយ សម្ដេចតេជោនាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានអញ្ជើញពិសារអាហារថ្ងៃត្រង់ ដែលរៀបចំដោយក្រុមហ៊ុនចិន មុននឹងអញ្ជើញធ្វើដំណើរឆ្ពោះទីកាន់ទីរួមខេត្តកោះកុង ដើម្បីត្រៀអញ្ជើញបើកពិធីបុណ្យសមុទ្រ ដែលនឹងប្រព្រឹទ្ធទៅនៅថ្ងៃស្អែកនេះ៕

សម្ដេចតេជោ ហ៊ុន សែន អំពាវនាវជនរួមជាតិចូលរួមកម្សាន្ដសប្បាយ ក្នុងពិធីបុណ្យសមុទ្រ នៅខេត្តកោះកុង​ ឲ្យបានច្រើនកុះករ !

FN ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា នៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមកម្សាន្ដសប្បាយរីករាយ ក្នុងពិធីបុណ្យសមុទ្រ នៅខេត្តកោះកុង ដែលនឹងចាប់ផ្ដើមនៅថ្ងៃស្អែកនេះ ឲ្យបានច្រើនកុះករ។ សម្ដេចតេជោ ហ៊ុន សែន តាមរយៈ Facebook ក៏បានបញ្ជាក់ថា នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ស្អែកនេះ សម្ដេចនឹងទៅខេត្តកោះកុងផងដែរ ដើម្បីត្រៀមចូលរួមក្នុងពិធីបុណ្យសមុទ្រ ហើយសម្ដេចក៏នឹង​ជួបអគ្គនាយកក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសកលលោក ក្នុងឱកាសនោះដែរ។ នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏បានជូនពរ ដល់ប្រជាពលរដ្ឋជនរួមជាតិ និងភ្ញៀវបរទេស ដែលធ្វើដំណើរកម្សាន្ដទៅតាមតំបន់សប្បាយផ្សេងៗ សូមជួបតែសុវត្ថិភាពទាំងអស់គ្នា។ សម្តេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «សុខសប្បាយជាទេ បងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេស? ក្រោយពីបញ្ចប់ទស្សនកិច្ចផ្លូវការនៅ​ប្រទេសនេប៉ាល់, ឡាវ និងវៀតណាម កាលពីពេលថ្មីៗនេះរួចហើយ ខ្ញុំនៅមានកិច្ចការសំខាន់ៗក្នុងប្រទេសជាច្រើនទៀត ដែលត្រូវធ្វើជារៀងរាល់ថ្ងៃ។ នៅចុងសប្តាហ៍នេះ សង្ឃឹមថានឹង បានសម្រាកលំហែរសុខភាពខ្លះមិនខាន។ ស្អែកនេះខ្ញុំនឹងទៅខេត្តកោះកុង ហើយគ្រោងនឹងជួបអគ្គនាយកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ព្រមទាំងចូលរួមពិធីបុណ្យសមុទ្រ នៅថ្ងៃសៅរ៍នៅទីនោះតែម្តង។…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករជិតពីរម៉ឺននាក់ នៅខេត្តកំពង់ស្ពឺ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅព្រឹកថ្ងៃពុធ ៥កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨នេះ អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជិត ២ម៉ឺននាក់ មកពីរោងចក្រសហគ្រាសចំនួន២៣នៅក្នុងខេត្តកំពង់ស្ពឺ។ ជំនួបសំណេះសំណាលនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨នេះ ធ្វើឡើងនៅភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ខាងក្រោមជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលបានអញ្ជើញចូលរួមបោះឆ្នោតកាលពីខែកក្កដា កន្លងទៅ។ សម្តេចបានបញ្ជាក់ថា ការចូលរួមបោះឆ្នោតនេះ គឺជាការចូលរួមអនុវត្តន៍លទ្ធិប្រជាធិបតេយ្យ និងអនុវត្តន៍សិទ្ធិរបស់ខ្លួន តាមការកំណត់របស់រដ្ឋធម្មនុញ្ញ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់កម្មករ កម្មការិនី និងប្រជាពលរដ្ឋ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា។ សម្តេចតេជោថា ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ជាការបោះឆ្នោតការពារនូវសុខសន្តិភាព ព្រោះមានតែគណបក្សប្រជាជនកម្ពុជាមួយប៉ុណ្ណោះ ដែលមានសមត្ថភាពថែរក្សានូវសុខសន្តិភាពនេះ។ សុខសន្តិភាពនាំឲ្យមានស្ថេរភាពនយោបាយ និងការងារ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សន្តិភាពនេះ…